ឱកាសសន្តិភាពនៅមជ្ឈឹមបូព៌ាបានកន្លងផុតទៅ
ANH HUYEN -  
(VOV World)_មួយឆ្នាំ -៣៦៥ថ្ងៃ -ជារយះពេលគ្រប់ក្រាន់ ដើម្បីសម្រេចរាល់គោល
បំណង ក៏ដូចជាសេចក្ដីប្រាថ្នា។ ប៉ុន្តែ ចំពោះដំណើការសន្តិភាពនៅមជ្ឈឹមបូពា៍ ១ឆ្នាំ
កន្លងទៅគឺជារយះពេលដ៏ខ្លី។ ឱកាសជាច្រើនបានមក ដល់ និងឱកាសទាំងនោះក៏
បានកន្លងផុតទៅដោយការគិតគូររបស់ភាគីនានា។ រាល់ការខំប្រឹងប្រែងរបស់សហ
គមន៍អន្តរជាតិ រហូតដល់ពេលនេះ ពុំទាន់មានការផ្លាស់ប្តុរនា១ និងដំណោះស្រាយ
សន្តិភាពចំពោះរដ្ឋពីរ រួមគងវង្សនៅលើកំណាត់ផ្លូវ ពោពេញទៅដោយ ឧបសគ្គ។ ក្នុងស្ថានភាពជាក់ស្ដែងប្រសិនបើក្រឡេកមើលលើបំរែបំរួលសន្តិភាពនៅមជ្ឈឹមបូពា៍
គឺគ្មានអ្វីដើម្បីនិយាយដល់ក្នុងអំឡុង១ឆ្នាំកន្លងទៅ។ ភាពទាល់ច្រកកាលពីឆ្នាំ
២០០៨មក នៅតែមិនទាន់បានដោះស្រាយ ដោយសារការខ្វែងគំនិត ទាក់ទិនដល់
ទីប្រជុំជនហ្សីប។ ក្នុងបេលនោះ ប្រជាជន Pelestin ចង់អោយអ៊ីស្រាអែល បញ្ឈប់
ការសាងសង់បណ្ដាទីប្រជុំជននៅលើតំបន់ដែនដីទន្ទ្រានកាន់កាប់ គឺនាយករដ្ឋមន្ត្រី
អ៊ីស្រាអែល លោក Bẹnjamin Netanyaho មានបំណងថាចាប់ផ្តើមឡើងវិញបណ្ដា
វង់ចរចារដោយគ្មានលក្ខ័ណដំបូងបង្អស់។ សេចក្ដីសង្ឈឹមធំបំផុត ដែលកើតមាន
ឡើងគឺ ដំណើរទៅបំពេញទស្សនកិច្ចដំបូងបង្អស់ ក្នុងរួះពេលខ្លី នាចុងខែមិថុនា
ឆ្នាំ ២០១២ របស់ប្រធានាធិបតីរុស្ស៊ី V. Putin ។ តាំងពីឆ្នាំ ២០០៥មក នេះគឺជាដំ
ណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់រុស្ស៊ី មកដល់តំបន់នេះ។ ក្នុង
ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល និង Palestin រុស្ស៊ីជាសមាជិកសំខាន់
នៃក្រុមប្រទេសចំនួន៤ បានស្វែងរកឃើញដំណោះស្រាយអោយភាពទាល់ច្រក
នេះ សំរាប់សន្តិភាពនៅមជ្ឈឹមបូពា៍។ មូស្គូវត្រៀមខ្លួនជាស្រេច ទទួលស្កាល់ រដ្
ឋ Palestin ឯករាជ្យមួយ និងអំពាវនាវអ៊ីស្រាអែល និង Palestin ចាប់ផ្តើមការចរ
ចារឡើងវិញ និងចាត់ទុក នេះគឺជាផ្លូវតែមួយគត់ដើម្បីដោះស្រាយការវិវាទ។
|
រុថគ្រោះរបស់អ៊ីស្រាអែលនៅជាប់ព្រំដែនតំបន់ Gaza
(រូបថតៈ Internet) |
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី V.Putin ដំណាក់កាលស្ងប់
ស្ងៀមនៅមជ្ឈឹមបូព៌ាបានលេចចេញ។ ការដែលរួមដៃគ្នាទទួលរ៉ាប់រងរបស់ម៉ូស្កូ
ជាសមាជិកអចិន្តៃ្រយ៌១ក្នុងចំណោមសមាជិកចំនួន៥ នៃក្រុមប្រឹក្សាសន្តិសុខអ.ស.
ប បានផ្សាយខ្លាំងក្លារ១ទៅកាន់ភាគីនានានៅអ៊ីស្រាអែលនិងប៉ាឡេទីន។ ប៉ុន្តែ
ឱកាសនោះក៏បានកន្លងផុតជាថ្មីម្តងទៀត ដោយសារភាគីនានាមិនទាន់កសាង
ទំនុកទុកចិត្ត។ រួម ជាមួយនោះគឺការប្តេជ្ញាចិត្តរបស់រដ្ឋអំណាច Tel Aviv ក្នុងការ
កសាងលំនៅដ្ឋាន នៅ Jerusalem ខាងកើត លើទីតាំងដែលភាគីប៉ាឡេទីន
និយាយជាច្រើនលើកជាច្រើនសារថានឹងជ្រើសរើសធ្វើជារដ្ឋធានី។ សេចក្តីសម្រេច
នេះ មិនត្រឹមតែធ្វើឲ្យកិច្ចចរចារត្រូវផ្អាកប៉ណ្ណោះទេ ថែមទាំងបង្កឧបសគ្គចំពោះ
ទំនាក់ទំនងអាមេរិកនិងអ៊ីស្រាអែលទៀតផង។ ប៉ុន្តែ ជនប៉ាឡេទីនមានក្តីសង្ឃឹម ដោយសារនាចុងខែ វិច្ឆិកា មហាសន្និបាត អ.ស.បបានមានសេចក្តីសម្រេចចិត្តដ៏
សំខាន់ ដោយការអនុម័តលើការប្រគល់បទ បញ្ញាត្តិជារដ្ឋសង្កេតការ ក្រៅសមាជិក
ឲ្យប៉ាឡេទីននិងអះអាងតួនាទីរបស់ ប្រទេសនេះក្នុងសហគមន៌អន្តរជាតិ។
អ៊ីស្រាអែលនិងប៉ាឡេទីនគឺដូច្នេះដែរ ក្នុងនោះស្ថានភាពនៃបណ្តាប្រទេសក្នុងតំបន់ក៏គ្មានការរីកចំរើនអ្វីជាងឆ្នាំកន្លងទៅ។ ការដាក់សម្ពាធរបស់កម្លាំងប្រឆាំងនិងការគាបសង្កត់របស់កម្លាំងខាងក្រៅកាន់តែខ្លាំង ឡើងៗធ្វើឲ្យស្ថានភាព
នៅស៊ីរីកាន់ តែវឹកវរថែមទៀត។ ប៉ុន្តែតួនាទីរបស់ស៊ីរីលើក្តាចត្រង្គនយោបាយតំបន់
និងអន្តរជាតិ ទំនាក់ទំនងជិតស្និទរវាងស៊ីរីជាមួយពិភពអ៊ីស្លាម និងការធ្វើអន្តរាគម របស់អាមេរិកនិងប្រទេសលោកខាងលិចបានធ្វើអោយដំណើការស្វែងរកសន្តិភាព
នៅស៊ីរី ធ្លាក់ទៅក្នុងភាពទាល់ច្រក់។រាល់ឱកាសសំរាប់សន្តិភាពនៅស៊ីរី កាន់តែរីង
ស្ងួតទៅៗ ជំរុញប្រទេសនេះធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលទាំងស្រុង។នៅអ៊ីរាក់ ស្ថាន
ភាពក៏មិនភ្លឺស្វាងប៉ុន្មានដែរ។ ឆ្នាំ២០១២ ក៏ជាឆ្នាំដែលអ៊ីរាក់ ត្រូវប្រឈមមុខនឹងរាល់ការលំបាកសាកល្បងអំពីសេដ្ឋកិច្ចក្នុងប្រទេស ក៏ដូចជាកម្លាំងសម្ពាធ
ពីខាងក្រៅកាន់តែកើនឡើង ពី១ថ្ងៃទៅ១ថ្ងៃ។ បណ្ដាការចរចារអំពីបញ្ហានុយក្លែអ៊ែ
របស់ tehran ជានិច្ចកាលត្រូវរុញចូលក្នុងភាពទាល់ច្រក់។ ក្នុងស្ថានភាពជាក់
ស្ដែង ពិភពលោកមិនទាន់ស្វែងរកបានដំណោះស្រាយណាមួយ អោយបណ្ហា
ដាអ៊ីរាក់ដោយគោលជំហររបស់ភាគីនានាខុសគ្នាឆ្ងាយពេក។
១ឆ្នាំបានកន្លងផុតទៅ មជ្ឈឹមបូពា៍ មិនទាន់មានការផ្លាស់ប្តូរសកម្ម
ណាមួយឡើយ។ រួមជាមួយបណ្ដាការលំបាកដោយវិបត្តសេដ្ឋកិច្ច អំពើហឹង្សារប្រ
ព្រឹត្តទៅជារោងរាល់ថ្ងៃ បានធ្វើអោយប្រជាជននៅទីនេះ រស់នៅក្នុងស្ថានភាពព្រួយបារម្មណ៍ និងនាពេលខាងមុខនេះ នៅតែជាអនាគតគ្មានទីបញ្ចប់៕
ANH HUYEN