|
២០ឆ្នាំទំនាក់ទំនងការទូតវៀតណាម-អាមេរិក៖បង្រួញគំលាតដើម្បីសហប្រតិបត្តិការយូរអង្វែង (tuoitreonline) |
Vovworld-នាថ្ងៃទី១១កក្កដាឆ្នាំ១៩៩៥ ប្រធានាធិបតីអាមេរិកលោក Bill Clinton
បានប្រកាសប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម។ សេចក្តីថ្លែងការណ៍
ប្រវត្តិសាស្ត្រនោះបានបើកចេញជំពូកថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដែល
ធ្លាប់ជាសត្រូវនឹងគ្នា។
រាល់ការលំបាកនាគ្រាដំបូង
វិលត្រឡប់មកវៀតណាមក្នុងប៉ុន្មានថ្ងៃខែកក្កដា ក្នុងឋានៈជាភ្ញៀវអញ្ចើញ
ពិសេសដើម្បីចូលរួមពិធីរំលឹកខួបលើកទី២០នៃទិវាប្រក្រតីភាពទំនាក់ទំនងរវាង
ប្រទេសទាំងពីរ អតីតប្រធានាធិបតីអាមេរិកលោក Bill Clinton ជាថ្មីម្ដងទៀតបាន
អះអាងថា ទំនាក់ទំនងវៀតណាម-អាមេរិកទទួលបានដូចនាបច្ចុប្បន្នគឺជាការ
ខំប្រឹងប្រែងដ៏ធំធេងមិនដែលធ្លាប់មានរបស់ភាគីទាំងពីរ។ លោកបានចែករំលែក
ក្នុងដំណាក់កាលមុននេះ២០ឆ្នាំខណៈដែលលោកផ្តោតទៅលើបញ្ហាប្រក្រតីភាព
ទំនាក់ទំនងជាមួយវៀតណាមគ្មានអ្នកណាគិតដល់អ្វីៗដែលប្រទេសទាំងពីរទទួល
បានដល់ដំណាក់កាលនេះឡើយ។ លោក Bill Clinton បានថ្លែងថា៖
“២០ឆ្នាំមុននេះខណៈដែលនិយាយដល់ការប្រក្រតីភាពទំនាក់ទំនងវៀតណាម
-អាមេរិក ជាប្រការលំបាកមួយ ពិសេសគឺអ្នកនៅជំនាន់យើងខ្ញុំ បណ្ដាអ្នកដែលរង
របួសនៅសមរភូមិវៀតណាម។ អ្នកណាក៏គិតថាជាប្រការឆ្កួតលីលាប៉ុន្តែខណៈ
ដែលមិត្តវៀតណាមយល់ព្រមជាមួយយើងខ្ញុំនិងយើងខ្ញុំយល់ព្រមជាមួយមិត្តវៀត
ណាមគឺយើងបានរំដោះខ្លួនឯងបានហើយ។ ការបង្កើតប្រក្រតីភាពទំនាក់ទំនងបាន
ជួយយើងផ្សះផ្សាស្នាមរបួសសង្គ្រាមបង្កើតទំនាក់ទំនងនិងជំរុញកិច្ចសហប្រតិបត្តិការ។”
ដល់រាល់លទ្ធផលសហប្រតិបត្តិការជាក់ស្ដែង
ពិតប្រាកដថា ក្រលែកមើលឡើងវិញកំណាត់ផ្លូវ២០ឆ្នាំកន្លងទៅ ទំនាក់ទំនង
សហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិកបានហួសពីក្តីសង្ឃឹម។ ពាណិជ្ជកម្មទ្វេ
ភាគីពី២៥លានដុល្លារអាមេរិកបានកើនឡើង៣៥ពាន់លានដុល្លារាមេរិក។ វៀតណាម
កំពុងក្លាយទៅជាដៃគូធំបំផុតរបស់អាមេរិកក្នុងសមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍
(អាស៊ាន)។ នាឆ្នាំទៅមិញវៀតណាមបានហួសពីថៃដើម្បីក្លាយទៅជាដៃគូនាំចេញធំ
បំផុតរបស់អាស៊ានចូលទីផ្សារអាមេរិក។ ក្នុងវិស័យវិនិយោគអាមេរិកកំពុងក្លាយទៅ
ជាវិនិយោគិនធំទី៧ក្នុងចំណោមប្រទេសនិងដំបន់ដែនដីវិនិយោគផ្ទាល់ចូលវៀតណាម។ វៀតណាមនិងអាមេរិកកំពុងបន្តការចរចារលើកិច្ចព្រមព្រៀងអន្តរប៉ាស៊ីហ្វិក (TPP)
គ្រោងនឹងអាចសំរេចនាចុងឆ្នាំនេះ។ ជាពិសេសក្នុងវិស័យអប់រំបានមានសិស្សានុស្សិស
វៀតណាមចំនួន១៧ពាន់នាក់ទៅរៀនសូត្រនិងធ្វើការនៅអាមេរិក ឈរលំដាប់ថ្នាក់ទី
៨ក្នុងចំណោមប្រទេសមាននិស្សិតនៅអាមេរិក។ ខណៈទទួលបេសកម្មការទូតនៅវៀត
ណាមនាខែធ្នូឆ្នាំទៅមិញ លោក Ted Ossius បានចែករំលែកថា ក្នុងប៉ុន្មានឆ្នាំ៩០ តើ
មានអ្នកណាគិតថាមានទំនាក់ទំនងដៃគូដូច្នេះទេ?
“នាគ្រានោះខ្ញុំបាននៅវៀតណាម។ ទោះបីជាយើងខ្ញុំសុទ្ធតែសង្ឃឹមអំពីរាល់ប្រការ
ល្អប្រសើរបំផុតក្តី ប៉ុន្តែយើងខ្ញុំគ្មានអ្នកណាអាចព្យាករណ៍បានថា ទំនាក់ទំនងរវាង
ប្រទេសទាំងពីរអាចឈានទៅឆ្ងាយដូចនឹងបច្ចុប្បន្នឡើយ។ រដ្ឋមន្ត្រីការបរទេស John
Kerry បានថ្លែងដ៏ត្រឹមត្រូវខណៈដែលលោកបានទៅកាន់វៀតណាមនាឆ្នាំទៅមិញថា
គ្មានប្រទេសចំនួន២ណាខំប្រឹងប្រែងធ្វើបានច្រើននិងល្អដើម្បីខំប្រឹងប្រែងខិតមកជា
មួយគ្នាផ្លាស់ប្តូរប្រវត្តិសាស្ត្រនិងផ្លាស់ប្តូរអនាគតដូចជាវៀតណាមនិងអាមេរិកឡើយ។”
បង្កើនការយល់ដឹងកសាងជំនឿជាក់
ត្រូវនឹងឯកអគ្គរដ្ឋទូត Ted Ossius បាននិយាយអំពីទំនាក់ទំនងវៀតណាម-អាមេរិក
ក្នុង២០ឆ្នាំកន្លងមកដូចជាដើមឈើមួយបានដាំដុះថែទាំល្អបំផុត។ ភាគីទាំងពីរបានរួម
គ្នាកសាងកិច្ចសហប្រតិបត្តិការលើវិស័យទាំងអស់ក្នុងនោះមានបញ្ហាដែលបានចាត់
ទុកជារស៊ើបដូចជាសិទ្ធិមនុស្សការពារជាតិដោះស្រាយបញ្ហាក្រោយសង្គ្រាមជាដើម។
ឆ្នាំ២០១៣ជាឆ្នាំរបត់ពិសេសក្នុងទំនាក់ទំនងវៀតណាម-អាមេរិកខណៈដែលប្រទេស
ទាំងពីរបង្កើតទំនាក់ទំនងដៃគូលើគ្រប់វិស័យដោយមានបញ្ហាអាទិភាពជាច្រើន។ វាយ
តំលៃអំពីទំនាក់ទំនងនេះ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានចាត់ទុកថា៖
“ដោយការត្រិះរិះឆ្ពោះទៅខាងមុខ វៀតណាមនិងអាមេរិកបានខំប្រឹងប្រែងជាច្រើន
ដើម្បីឆ្លងផុតពីអតីតកាលឆ្ពទៅអនាគត។ ទំនាក់ទំនងវៀតណាម-អាមេរិកបានឆ្លងផុត
ពីគ្របខ័ណ្ឌទ្វេភាគីរួមចំណែកសំខាន់ទៅក្នុងសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍
នៅដំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។”
២០ឆ្នាំកន្លងទៅទំនាក់ទំនងវៀតណាមនិងអាមេរិកបានបង្កើតដោយលទ្ធផល
សហប្រតិបត្តិការជាក់ស្ដែងជាច្រើន។ គូសសម្គាល់ព្រឹត្តិការណ៍២០ឆ្នាំប្រក្រតីភាពទំនាក់
ទំនងរវាងប្រទេសទាំងពីរ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong
បានអញ្ចើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ នេះជាដំណើរទស្សនកិច្ចដើម
ដំបូងរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមួយរូបទៅកាន់អាមេរិកគូសសម្គាល់របត់ប្រវត្តិសាស្ត្រសំរាប់ជំហានជាបន្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕