២០ឆ្នាំរួមដំណើរអភិវឌ្ឍន៍ជាមួយវៀតណាម
HUYEN + THANH CHUNG -  
(VOV) /  
(VOV)_មុននេះជិត២០ឆ្នាំ ថ្ងៃទី ៨ វិច្ឆិកាឆ្នាំ ១៩៩៣ សន្និសីទតុមូលស្ដីពីការផ្តល់
ជំនួយអភិវឌ្ឍន៍ជាផ្លូវ (ODA) សំរាប់វៀតណាម ត្រូវបានរៀបចំឡើងនៅទីក្រុងបារីស
(បារាំង)។ ព្រឹត្តិការណ៍ដ៏មានសារះសំខាន់នេះ បានគូសសញ្ញាចាប់ផ្តើមអោយទំនាក់
ទំនង សហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាម និងបណ្ដាអ្នកផ្តល់ជំនួយអន្តរជាតិ លើអាគា៍ផ្លាស់ប្តូរថ្មី។ មុននេះ២០ឆ្នាំ ពីប្រទេសក្រីក្រ អភិវឌ្ឍន៍អន់ខ្សោយ វៀតណាមបានក្លាយទៅជាប្រទេសមានចំណូលមធ្យម ដោយសារកំលាំផ្ទៃក្នុងរបស់ខ្លួន និងការ ប្រើប្រាស់ប្រភពកម្លាំង ODA របស់សហគមន៍អន្តរជាតិប្រកបដោយប្រសិទ្ធិភាព។
|
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung |
ប្រើប្រាស់ប្រភពកម្លាំងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធិភាព
តួរលេខដែលក្រសួងផែនការនិងវិនិយោគវៀតណាមប្រកាសជាសាធារណះ នៅ
ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២០ នាថ្ងៃទី ១៧តុលា នៅទីក្រុងហាណូយ បាន
សរអោយឃើញថា៖ ២០ឆ្នាំកន្លងទៅ តំលៃសរុបទុន ODA ដែលបណ្ដាអ្នកផ្តល់ជំនួយ
បានសន្យាលៃទុកសំរាប់វៀតណាម ទទួលបានជាង ៧៨ពាន់លានដុល្លារអាមេរិក។
បណ្ដាខ្ទង់ទុន ODA ដែលវៀតណាមបានចុះហត្ថលេខា ក្នុងរយះពេល២០ឆ្នាំកន្លងទៅ
ជាមធ្យមគឺ ៣ពាន់លានដុល្លារអាមេរិក/ឆ្នាំ ដែលជាប្រភពកម្លាំងហិរញ្ញាវត្ថុគួរអោយ
កត់ស្គាល់ ដែលវៀតណាមបានប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាពក្នុងដំណើការផ្លាស់
ប្តូរថ្មីជីវភាពរស់នៅ សេដ្ឋកិច្ច សង្គមលើគ្រប់ជ្រុងជ្រោយ។
ទទួលបានជោគជ័យនេះ ក៏ដោយសាររដ្ឋាភិបាលវៀតណាមជានិច្ចកាលរក្សាររ
រឹងមាំគោលជំហររបស់ខ្លួន ក្នុងការទទួលយកនឹងប្រភពទុន ODA សមស្របដោយ
លក្ខណះជាក់ស្ដែងរបស់វៀតណាម។ ពិសេសគឺគោលនយោបាយចែកចេញតាមថ្នាក់
សំរាប់ស្ថាប័នទទួលខុសត្រូវ ក្នុងដំណើការអនុវត្ត បង្កើនការឃ្លាំមើលអនុវត្តបណ្ដាកម្ម
វិធីគំរោងការណ៍ ODA។ ដូច្នេះ ប្រភពទុន ODA ត្រូវបានបំរើរាល់គោលដៅអភិវឌ្ឍន៍
ប្រទេសជាតិ។ ប្រការនេះ បានអធិប្បាយថា៖ហេតុអ្វី បានជាប្រភពទុនODA ដែល
បណ្ដាម្ចាស់ផ្តល់ជំនួយបានសន្យាសំរាប់វៀតណាម ត្រូវបានបង្កើនឡើងជាបន្តបន្ទាប់។
នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាម លោកស្រី Victoria Kwakwa បាន
អះអាងថា៖
“ មូលហេតុមួយ ក្នុងចំណោមបណ្ដាមូលហេតុដែលវៀតណាមទទួលបានជោគ
ជ័យក្នុងកិច្ចសហប្រតិបត្តិការODA ដោយសារការបញ្ជាណែនាំរបស់រដ្ឋាភិបាលវៀត
ណាមយ៉ាងម៉ត់ចត់។ ពិសេសគឺក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្រ កសាងផែនការ
អភិវឌ្ឍន៍សមស្រប។ វៀតណាមក៏នាំចេញបណ្ដាការផ្តើមគំនិតថ្មី ចំណេះដឹង សំរាប់
បណ្ដាដៃគូ រួមមតិអនុវត្តចូលក្នុងស្ថានភាពជាក់ស្ដែងនៅវៀតណាម។”
បន្តរួមដំណើរអភិវឌ្ឍន៍ជាមួយវៀតណាម
ទោះបីជាឆ្លងកាត់រយះពេល២០ឆ្នាំអភិវឌ្ឍន៍ហើយក្តី ប៉ុន្តែ អ្នកជំនាញការនានា
បានពិនិត្យថា៖វៀតណាមកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន នា
ពេលខាងមុខនេះ។ នេះគឺកម្លាំងសម្ពាធអំពីល្បឿនរំដោះថវិកានៃបណ្ដាគំរោងការណ៍
ODA ដែលបានចុះហត្ថលេខា ក្នុងដំណាក់កាល ២០០៦ - ២០១០ …។ល។ ប៉ុន្តែ
ប្រការដ៏សប្បាយ១គឺ សហគមន៍អន្តរជាតិ បណ្ដាម្ចាស់ជំនួយបានអះអាងថា៖នឹង
បន្តរួមដំណើរជាមួយវៀតណាមលើផ្លុវអភិវឌ្ឍន៍។ ប្រធានស្ថានប័នដំណាងសហ
ប្រតិបត្តិការអន្តជាតិ ជប៉ុន ជាអ្នកផ្តល់ជំនួយ១ក្នុងចំណោមអ្នកផ្តល់ជំនួយច្រើនបំ
ផុតសំរាប់វៀតណាម លោក Motonori Tsuno បានលើកច្បាស់ថា៖
“ រដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅគឺ៖ដល់ឆ្នាំ ២០២០ វៀតណាម
នឹងក្លាយទៅជាប្រទេសឧស្សាហកម្ម។ ដើម្បីអនុវត្តបាននូវគោលដៅនេះ វៀតណាម
ត្រូវប្រមូលផ្តុំទៅលើអាទិភាពធំចំនួន៣៖ ទីមួយគឺ សុក្រិដ្ឋហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺ
អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងទី៣គឺសុក្រិដ្ឋយន្តការគោលនយោបាយ។ យើង
ខ្ញុំអាចជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅនេះតទៅទៀត។”
វាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភ របស់សហគមន៍អន្តរជាតិ ក្នុងឱកាសពិធី
រំលឹកខួបអនុស្សាវរីយ៍លើកទី២០ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung
បានអះអាងថា៖
“ ចំពោះយើងខ្ញុំ ការជួយឧបត្ថម្ភរបស់មិត្តនានា មិនគ្រាន់តែជាទុនថ្លៃថ្លាសំរាប់
វៀតណាម នាគ្រាក្រីក្រ បណ្ដាការជួយឧបត្ថម្ភខាងបច្ចេកទេស ពិគ្រោះយោបល់ន
យោបាយអភិវឌ្ឍន៍ ពេលដែលវៀតណាមមានការលំបាកក្នុងការផ្ទេរប្តូរខឿនសេដ្ឋ
កិច្ចប៉ុណ្ណោះទេ ថែមទាំងពោពេញទៅដោយមនោសញ្ជេតនា មិត្តភាព មនុស្សសាស្ត្រ
ស្មារតីសហគមន៍ជួយឧបត្ថម្ភគ្នាទៅវិញទៅមកទៀតផង។រដ្ឋាភិបាលវៀតណាម ជា
និច្ចកាលគោរព និងប្រើប្រាស់ប្រភពទុនODA នេះ របស់សហគមន៍អន្តរជាតិប្រកប
ដោយប្រសិទ្ធិភាព។ ”
ផ្អែកទៅលើគ្រឹះដ្ឋានទំនាក់ទំនងដៃគូដែលបានកសាងនិងអភិវឌ្ឍន៍ក្នុងរយះ
ពេល២០ឆ្នាំកន្លងទៅ វៀតណាមជានិច្ចកាលមានគោលបំណងថា៖បន្តទទួលបាន
កិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាជាង ប្រសិទ្ធិភាពជាង របស់មិត្តភក្តិអន្តរជាតិ ដើម្បី
វៀតណាមបន្តអភិវឌ្ឍន៍រឹងមាំនិងសម្បូររុងរឿង៕
HUYEN + THANH CHUNG
-VOV