(VOVWORLD) -សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥០ (AMM-50) និងសន្និសីទទាក់ទិននានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨សីហា។ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នឹងអញ្ជើញចូលរួមសន្និសីទ បន្តអះអាងទិសស្លោក ម្ចាស់ការ សកម្ម រក្សាគោលជំហរ ដោះស្រាយបញ្ហាស្មុគ្រស្មាញដោយបានធានាសាមគ្គីភាព
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥០ (AMM-50) និងសន្និសីទទាក់ទិននានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨សីហា។ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នឹងអញ្ជើញចូលរួមសន្និសីទ បន្តអះអាងទិសស្លោក ម្ចាស់ការ សកម្ម រក្សាគោលជំហរ ដោះស្រាយបញ្ហាស្មុគ្រស្មាញដោយបានធានាសាមគ្គីភាព ឯកភាពក្នុងអាស៊ាន និងសមស្របជាមួយផលប្រយោជន៍របស់វៀតណាម តាមនោះលើកកំពស់រូបភាព ឋានះនិងតួនាទីរបស់វៀតណាម ក្នុងអាស៊ាន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក ក៏ដូចជាលើពិភពលោក។
AMM-50 លើកកំពស់ស្មារតីសាមគ្គីភាពរបស់អាស៊ាន |
នេះជាសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេស សំខាន់បំផុតក្នុងឆ្នាំ របស់អាស៊ានរវាងអាស៊ានជាមួយដៃគូ។ បណ្ដាសន្និសីទបានប្រព្រឹត្តទៅក្នុងសភាពការណ៍ដែល ស្ថានភាពក្នុងតំបន់និងអន្តរជាតិបន្តប្រព្រឹត្តទៅដ៏ស្មុគ្រស្មាញ។
កម្លាំងរសអាស៊ានក្រោយរយៈពេល៥ទសវត្សបង្កើតមក
AMM-50 និងសន្និសីទទាក់ទិននានាបានប្រព្រឹត្តទៅចំនឹងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតនិងអភិវឌ្ឍន៍ របស់អាស៊ាន(ថ្ងៃទី៨សីហាឆ្នាំ១៩៦៧-ថ្ងៃទី៨សីហាឆ្នាំ២០១៧) និងឈានចូលឆ្នាំទីពីរ បង្កើតសហគមន៍។ យល់ដឹងអំពីកម្រាស់ប្រវត្តិសាស្ត្ររបស់ខ្លួននេះ អាស៊ានបន្តដំណើការកសាងសហគមន៍ ជំរុញខ្លាំងទំនាក់ទំនងការទូត និងពង្រីកតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់។
៥០ឆ្នាំកន្លងទៅ ចាប់ពីអង្គការមួយក្នុងតំបន់ អាស៊ានបានក្លាយទៅជាសហគមន៍ និងដើរតួនាទីសំខាន់ក្នុងជីវភាពខាងនយោបាយ សេដ្ឋកិច្ចក្នុងតំបន់អាស៊ី ក៏ដូចជាលើពិភពលោក។ បណ្ដាដៃគូបានគោរពនិងយកចិត្តទុកដាក់កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងម្ចាសការជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយអាស៊ានតាមរយៈកម្មវិធីជាក់ស្ដែងនានា។
បណ្ដាដៃគូធំៗនៅក្នុងនិងក្រៅតំបន់សុទ្ធតែគាំទ្រតួនាទីមជ្ឈមណ្ឌលរបស់អាស៊ាន និងសន្យាបន្តជួយឧបត្ថម្ភអាស៊ានកសាងសហគមន៍ ហើយជានិច្ចកាលសង្កត់ធ្ងន់ថា៖ អាស៊ានជាដៃគូរសេដ្ឋកិច្ចសំខាន់។ លោក Hirotoshi Ito នាយករងទទួលបន្ទុកតំបន់អាស៊ាន នៃអង្គការ JETTRO (ជប៉ុន) បានអោយដឹងថា៖ សហគ្រាសជប៉ុនបានបង្កើនវិនិយោគនៅអាស៊ានចាប់ពីពេលអាស៊ានធ្វើសមាហរណកម្មស៊ីជំរៅនិងទូលំទូលាយជាមយយខឿនសេដ្ឋកិច្ចសកល៖
“ អាស៊ានជាដៃគូពាណិជ្ជកម្មសំខាន់របស់ជប៉ុន។ជប៉ុនក៏ជាវិនិយោគិនធំបំផុតរបស់បណ្ដាប្រទេសអាស៊ាន ស្មើនឹង៥០%វិនិយោគិនបរទេស។ នាបច្ចុប្បន្ន សហគ្រាសជប៉ុនមានផែនការបើកទូលាយសកម្មភាពអាជីវកម្មនាពេលខាងមុខ។ មិនគ្រាន់តែវិស័យពាណិជ្ជកម្មប៉ុណ្ណោះទេ ជប៉ុនក៏ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតជាមួយអាស៊ានផងដែរ។”
តួនាទីសន្តិសុខក្នុងតំបន់របស់អាស៊ាន ក៏បានអភិវឌ្ឍន៍ខ្លាំងក្លាពីមួយឆ្នាំទៅមួយឆ្នាំ ដោយបាន សហគមន៍ អន្តរជាតិទទួលស្គាល់ និងការគាំទ្រពីដៃគូសន្ទនាផ្សេងៗ។ យន្តការដោយបានអាស៊ានបង្កើតនិងដឹកនាំ សំដៅជំរុញការសន្ទនាក្នុងតំបន់ កសាងទំនុកទុកចិត្ត និងទំនាក់ទំនងដៃគូ។
នាពេលថ្មីៗនេះ អាស៊ានបានបង្ហាញនូវការទទួលខុសត្រូវជាច្រើនចំពោះបញ្ហាសមុទ្រខាងកើត សន្តិសុខនៅលើឧបទ្វីបកូរ៉េ។អាស៊ានជានិច្ចកាលយកចិត្តទុកដាក់ និងបង្ហាញនូវតួនាទី ការទទួលខុសត្រូវ ក្នុងការសាងបរិយាកាសងាយស្រួល សំរាប់សន្តិសុខ ស្ថិរភាព សន្តិភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ នៅសមុទ្រខាងកើត ដែលក្នុងនោះជំរុញការអនុវត្តគ្រប់គ្រាន់ ត្រឹមត្រូវនិងប្រសិទ្ធភាពសេចក្ដីថ្លែងការណ៍របស់ភាគីនានា នៅសមុទ្រខាងកើត (DOC) និងរួមជាមួយចិន ឆ្ពោះទៅសម្រេចការកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ។
វៀតណាមរួមជាមួយអាស៊ានពង្រឹងចំណងសាមគ្គីភាពក្នុងប្លុក
ក្នុងឆ្នាំ២០១៧ អាស៊ានបាននិងកំពុងជំរុញខ្លាំងការងារអនុវត្តសកម្មភាព វិធានការណ៍ទប់ទលនឹងសន្តិសុខប្រពៃណីនិងក្រៅប្រពីណី ប្រកបដោយប្រសិទ្ធភាព ជំរុញកំណើនលើគ្រប់វិស័យ ផ្អែកទៅលើការច្នៃប្រឌិត ពិសេសគឺសកម្មភាពឆ្ពោះទៅប្រជាជន។ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានចាត់ទុកថា៖
“ គម្លាតអភិវឌ្ឈន៍រវាងបណ្ដាប្រទេសអាស៊ាននៅធំធេងណាស់។ ឧទាហរណ៍ ប្រាក់ចំណូលមធ្យមរបស់ប្រទេសមានជាងគេក្នុងអាស៊ាន ខ្ពស់ជាង៤៣ដង បើប្រៀបនឹងប្រាក់ចំណូលគិតជាមធ្យមរបស់ប្រទេសក្រីក្រជាងគេ។នេះជាឧបសគ្គធំជាងគេរបស់អាស៊ាន ក្នុងការកសាងសហគមន៍។”
ក្រោយរយៈបេល៥០ឆ្នាំកសាងនិងអភិវឌ្ឍន៍អាស៊ាន ការបង្កើតរបស់អាស៊ាន មិនមែនជាទីដៅចុងក្រោយ ហើយនេះជាការចាប់ផ្តើមអោយដំណើការថ្មី។ ដោយតួនាទីជាសមាជិកសកម្ម មានការទទួលខុសត្រូវ ក្នុងអាស៊ាន ចូលរួម AMM-50 និងសន្និសីទលើកនេះ វៀតណាម បន្តរួមវិភាគទានចំពោះការកសាងចំណងសាមគ្គីភាព លើកកំពស់តួនាទីរបស់អាស៊ាន ពង្រីកតួនាទីជាមជ្ឈមណ្ឌល ជំរុញខ្លាំងទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូរនានា។ តាមនោះក៏ជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយប្រទេសផ្សេងៗផងដែរ៕