APEC ២០១៧៖ ឆ្លៀតយកឱកាសផ្សព្វផ្សាយវៀតណាមជាមួយពិភពលោក

(VOVWORLD)- វៀតណាមមានតួនាទីជាប្រទេសម្ចាស់ផ្ទះ ឆ្នាំ APEC  ២០១៧បានត្រៀមខ្លួនជាស្រេចសំរាប់ព្រឹត្តិការណ៍សំខាន់បំផុតក្នុងឆ្នាំ APEC  ២០១៧។ សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ប្រព្រឹត្តទៅនឹងទាក់ទាញអ្នកយកព័ត៌មានចំនួនរាប់ពាន់នាក់ចូលរួម។នេះជាឱកាសដ៏អស្ចារ្យដើម្បីវៀតណាមបង្ហាញអោយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែមអំពីប្រទេស វៀតណាម 

          នៅសល់ប៉ុន្មានថ្ងៃទៀត សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នឹងប្រព្រឹត្តទៅនៅទីក្រុងដាណាំង  (ភាគកណ្ដាលវៀតណាម)។ វៀតណាមមានតួនាទីជាប្រទេសម្ចាស់ផ្ទះ ឆ្នាំ APEC ២០១៧បានត្រៀមខ្លួនជាស្រេចសំរាប់ព្រឹត្តិការណ៍សំខាន់បំផុតក្នុងឆ្នាំ APEC ២០១៧។ សប្ដាហ៍ជាន់ខ្ពស់ APEC  ២០១៧  ប្រព្រឹត្តទៅនឹងទាក់ទាញអ្នកយកព័ត៌មានចំនួនរាប់ពាន់នាក់ចូលរួម។នេះជាឱកាសដ៏អស្ចារ្យដើម្បីវៀតណាមបង្ហាញអោយមិត្តភក្តិអន្តរជាតិយល់ដឹងបន្ថែមអំពីប្រទេសវៀតណាមមួយប្រកបដោយជិតស្និទ្ធិ រួសរាយរាក់ទាក់ សកម្ម ផ្លាស់ប្តូរថ្មី និងពោពេញទៅដោយប្រពៃណីប្រវត្តិសាស្ត្រ វប្បធម៌។

APEC ២០១៧៖ ឆ្លៀតយកឱកាសផ្សព្វផ្សាយវៀតណាមជាមួយពិភពលោក - ảnh 1

APEC ២០១៧៖ ឆ្លៀតយកឱកាសផ្សព្វផ្សាយវៀតណាមជាមួយពិភពលោក

          សប្ដាហ៍ជាន់ខ្ពស់ជាសកម្មភាពចុងក្រោយ និងសំខាន់បំផុតក្នុងឆ្នាំ APEC ២០១៧។ ដោយតួនាទីជាប្រទេសម្ចាស់ផ្ទះ វៀតណាមកំពុងខំប្រឹងប្រែងបង្កលក្ខណះងាយស្រួលបំផុត សំរាប់សប្ដាហ៍ជាន់ខ្ពស់ APEC។

          បង្កើនប្រពៃណីនិងផ្សព្វផ្សាយវៀតណាម

        មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិបានបង្កើតនៅមជ្ឈមណ្ឌលដាណាំង ដោយមានទ្រង់ទ្រាយទទួលបានអ្នកកាសែតជាងបួនពាន់នាក់ ដោយមានលក្ខណះបច្ចេកទេសទំនើប តាមបទដ្ឋានអន្តរជាតិ។ លោកស្រី Le Thi Thu Hang អចិន្ត្រៃយ៍អនុគណៈកម្មការឃោសនា វប្បធម៌របស់ឆ្នាំ APEC ២០១៧បានអោយដឹងថា៖

          “ អនុគណៈកម្មការផ្សព្វផ្សាយវប្បធម៌នៃគណៈកម្មាធិការ APEC ជាតិវៀតណាម បាននិងកំពុងត្រៀមរៀបចំធានាអោយបណ្ដាអ្នកកាសែតអន្តរជាតិនិងវៀតណាមបំពេញការងារប្រកបដោយល្អប្រសើរបំផុត។ ចំពោះអ្នកយកព័ត៌មានវៀតណាម នេះជាឱកាសដើម្បីយើងផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អន្តរជាតិនៅវៀតណាម។ទន្ទឹមនឹងនោះក៏ជាឱកាសដើម្បីយើងផ្សព្វផ្សាយអំពីទឹកដីនិងមនុស្សវៀតណាម សមិទ្ធផលរបស់យើង ក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី ធ្វើសមាហរណកម្មអន្តរជាតិ ប្រកបដោយម្ចាស់ការនិងស៊ីជំរៅថែមទៀត។”

          ក្នុងរយៈពេលជិតមួយឆ្នាំកន្លងទៅ នៅទូទាំងប្រទេសវៀតណាមបានប្រព្រឹត្តទៅកិច្ចប្រជុំជាង ១០០ ដោយទាក់ទាញមន្ត្រី តំណាងសហគ្រាស ស្ថាប័នសារព័ត៌មាននៃខឿនសេដ្ឋកិច្ចដៃគូរាប់ពាន់នាក់ ចូលរួម។ តាមនោះ វៀតណាមបានមានឱកាសផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព។ លទ្ធផលវិជ្ជមានដែលទទួលបាននេះ ជាគ្រឹះដ្ឋានសំខាន់ ដើម្បីវៀតណាមបន្តត្រៀមរៀបចំសប្ដាហ៍ជាន់ខ្ពស់ APEC ប្រកបដោយជោគជ័យនៅទីក្រុងដាណាំង នាខែវិច្ឆកាខាងមុខនេះ។ សប្ដាហ៍ជាន់ខ្ពស់នឹងទាក់ទាញថ្នាក់ដឹកនាំរបស់ខឿនសេដ្ឋកិច្ចជាសមាជិកទាំង២១ រួមជាមួយបណ្ដាប្រធាន(CEO) នៃសម្ព័ន្ធសេដ្ឋកិច្ច និងស្ថាប័នសារព័ត៌មានធំៗលើពិភពលោក។ នេះជាឱកាសធំមួយ ដើម្បីផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ។លោកស្រី Le Thi Thu Hang បានអះអាងថា៖

          “ គោលដៅផ្សព្វផ្សាយរូបភាពវៀតណាម មិនគ្រាន់តែនៅទីក្រុងធំៗប៉ុណ្ណោះទេ ថែមទាំងគណៈ កម្មាធិការ APEC ជាតិបានបញ្ជាណែនាំរៀបចំសកម្មភាព APEC នៅតំបន់ចំនួន១០លើទូទាំងប្រទេស។ ដោយមានកិច្ចប្រជុំចំនួន១០០ នៅខាងក្រៅកិច្ចប្រជុំទាំងនេះ បណ្ដាតំបន់បានរៀបចំសកម្មភាពផ្សព្វផ្សាយអំពីវប្បធម៌ ជំរុញពាណិជ្ជកម្ម តាំងបង្ហាញ ដែលបានមិត្តភក្តិអន្តរជាតិវាយតំលៃខ្ពស់។ ក្នុងសប្ដាហ៍ជាន់ខ្ពស់ ដែលប្រព្រឹត្តទៅនៅទីក្រុងដាណាំង ហូយអាននោះ យើងខ្ញុំកំពុងរួមសហការជាមួយតំបន់ទាំងនោះ ដើម្បីធ្វើយ៉ាងមេចអោយមិត្តភក្តិអន្តរជាតិឃើញអំពីប្រទេសវៀត ណាម មួយកំពុងធ្វើសមាហរណកម្ម អភិវឌ្ឍន៍សកម្ម និងពោពេញទៅដោយប្រពៃណីវប្បធម៌  ប្រវត្តិ សាស្ត្រ ពិសេសដោយឡែកទៀតផង។” 

          លើកកំពស់ប្រសិទ្ធភាពទំនាក់ទំនងពហុទិស

        ឆ្នាំ APEC ២០១៧ដើរតួនាទីស្នូលក្នុងសកម្មភាពទំនាក់ទំនងការទូតដល់ឆ្នាំ២០២០ និងជាអាទិភាពយុទ្ធសាស្ត្រ របស់វៀតណាម ក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយស៊ីជំរៅ  លើគ្រប់ជ្រុងជ្រោយ និងលើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេសពហុទិស។ ការរៀបចំជោគជ័យសប្ដាហ៍ជាន់ខ្ពស់ APEC ជាការឧទ្ទេសនាមជាក់ស្ដែងបំផុតអំពីការផ្លាស់ប្តូរសេដ្ឋកិច្ច ចំណុចពិសេសនៃវប្បធម៌និងសក្ដានុភាពទេសចរណ៍របស់វៀតណាម។

          ដោយបានប្រព្រឹត្តទៅក្នុងស្ថានភាពសេដ្ឋកិច្ចនិងតំបន់មានបំរែបំរួលជាច្រើនសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ដើរតួនាទីដ៏សែនសំខាន់ ក្នុងកិច្ចការអះអាងគោលមាគា៍សហប្រតិបត្តិការរបស់ APEC រួមចំណែកបង្កើតកម្លាំងចលករសំរាប់កំណើននិងតភ្ជាប់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ