(VOV)_នាថ្ងៃទិ២១វិច្ឆិកា ដោយមានតួនាទីជាថ្នាក់ដឹកនាំខឿនសេដ្ឋកិច្ច ម្ចាស់ផ្ទះ APEC ឆ្នាំ ២០១៧ នៅប្រទេសប៉េរូ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
បានអះអាងថា៖ ការទទួលរៀបចំ ឆ្នាំ APEC ២០១៧ ជាខ្លឹមសារស្នូល ក្នុងកិច្ចការទំនាក់
ទំនងអន្តរជាតិរបស់វៀតណាម ដល់ឆ្នាំ ២០២០ និង វៀតណាមនឹងខំប្រឹងប្រែងបំពេញ
ភារកិច្ចនេះប្រកបដោយភាពល្អប្រសើរ រួមវិភាគទានយ៉ាងសកម្មក្នុងដំណើការ APEC
រួមចំណែកនាំអាស៊ី-ប៉ាស៊ីហ្វីក កាន់តែអភិវឌ្ឍន៍ និងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។
|
APEC 2017 អះអាងតួនាទីរបស់វៀតណាម |
សប្ដាហ៍ជាន់ខ្ពស់វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក ឆ្នាំ ២០១៧ (APEC ២០១៧) នឹងប្រព្រឹត្តទៅនៅទីក្រុងDa Nang ( ភាគកណ្ដាល វៀតណាម) នាខែ
វិច្ឆិកាឆ្នាំ២០១៧ ដោយមានសកម្មភាពស្នូល គឺសន្និសីទកំពូល APEC។រួមជាមួយនោះ
គឺបណ្ដាសកម្មភាពផ្សេងៗទៀតក្នុងឆ្នាំទាំងមូល។ ឆ្នាំ APEC ២០១៧ ដោយមានប្រធាន
បទ៖បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអោយអនាគតរួម។ APEC ២០១៧ដោយមាន
ការចូលរួមរបស់ដំណាងរបស់ខឿន សេដ្ឋកិច្ចសមាជិកចំនួន២១ អាជីវករ និងអ្នកកា
សែតជាច្រើនកុះករ។
នេះជាលើកទីពីរហើយក្រោយរយៈពេល១០ឆ្នាំដែលវៀតណាមទទួលរៀបចំ APEC
មិនគ្រាន់តែរួមចំណែកលើកកំពស់ថានះរបស់វៀតណាម បើកទូលាយទំនាក់ ទំនងការ
ទូតប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជំរុញសហគមន៍អង្គភាពអាជីវកម្ម APEC បង្កើន
វិនិយោគ និងអាជីវកម្មនៅវៀតណាមទៀតផង។
ឱកាសជំរុញពាណិជ្ជកម្មនិងវិនិយោគ
APEC កំពុងរួមវិភាគទាន ៥៩% ក្នុង GDP និង ៤៨% តំលៃពាណិជ្ជកម្ម សកល
ដោយមានខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោក ដូចជា៖អាមេរិក ចិន និងជប៉ុន។
កិច្ចសហប្រតិបត្តិការ APEC ដើរតួនាទីដ៏សែនសំខាន់ ចំពោះខឿន សេដ្ឋកិច្ចជាសមា
ជិកនីមួយៗ។ ចំពោះវៀតណាម APEC នាំមកនូវផលប្រយោជន៍សំខាន់ជាច្រើន។នេះជា
កន្លែងប្រមូលផ្តុំដៃគូយុទ្ធសាស្ត្រ ដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម ជួរមុខរបស់វៀតណាម។ ភា
គច្រើនកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលវៀតណាមបានចុះហត្ថលេខា គឺដៃ
គូរបស់ APEC។ ក្រៅពីនោះ ចូលរួម APEC ទំនិញរបស់វៀតណាម បានជ្រៀតចូលក្នុងទី
ផ្សារខ្លាំងបំផុត ដោយមានកំរិតពន្ធថយចុះតាមដំណើការសេរីភាពពាណីជ្ជកម្មក្នុង APEC។
វៀតណាមចាត់ទុកការទទួលរៀបចំ ឆ្នាំ APEC ២០១៧ ជាឱកាសផ្ទាល់ ដើម្បីជំរុញ
ពាណិជ្ជកម្មនិងវិនិយោគ។ ដូច្នេះ ក្នុងឱកាសនេះដែរ វៀតណាមក៏ បានរៀបចំព្រឹត្តិ
ការណ៍ពិសេសមួយចំនួន ។ទីមួយ គឺសន្និសីទស្ដីអំពី Doing Business Viet Nam ។ ព្រឹត្តិ
ការណ៍នេះ ត្រូវបានចាត់ទុកជាយុទ្ធនា ការខ្លាំងមួយ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិ
យោគរបស់វៀតណាម ក្នុងសតវត្ស៍ទី២១។ ព្រឹត្តិការណ៍ទីពីរគឺ វេទិកាចាប់ផ្តើមអាជីព
APEC នឹងបានរៀបចំឡើងជាលើក ដំបូង នៅទីក្រុងហូជីមិញ។
ឱកាសផ្សព្វផ្សាយអំពីសក្ដានុភាពនិងឧត្តមភាពទេសចរណ៍
APEC ២០១៦ ជាឆ្នាំដើមដំបូង ដែលបណ្ដាប្រទេសអនុវត្តយុទ្ធសាស្ត្រក្នុង រយៈពេល
វែង អំពីកំណើនគុណភាព រៀបចំរចនាសម្ព័ន្ធឡើងវិញអង្គភាពអាជីវ កម្មទ្រង់ទ្រាយ
តូចនិងមធ្យម សហប្រតិបត្តិការសេវាកម្ម។ កំណត់បានឧត្តម ភាពរបស់ខ្លួន APEC
២០១៧ ជាឱកាសដើម្បីវៀតណាមឧទ្ទេសនាមអំពីការ ប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី និងធ្វើ
សមាហរណកម្ម គំរោងការណ៍កំណែទម្រង់ខឿន សេដ្ឋកិច្ច តភ្ជាប់ជាមួយការផ្លាស់ប្តូរ
ថ្មីរូបសណ្ឋានកំណើន។
ទន្ទឹមនឹងទិដ្ឋភាពធម្មជាតិស្អាតអស្ចារ្យ មុខម្ហូបអាហារពិសេសដោយឡែក វៀត
ណាមនៅមានឧត្តមភាពអំពីតំលៃប្រវត្តិសាស្ត្រ វប្បធម៌ ជំនឿសាសនាមាន កម្រាស់។ នាបច្ចុប្បន្ន វៀតណាមកំពុងសកម្មត្រៀមរៀបចំអោយការផ្សព្វផ្សាយនេះ។
វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលផ្លាស់ប្តូរថ្មីខ្លាំងក្លា ដោយមាន កម្ម
វិធីកំណែទម្រង់ជាច្រើន និងស្មារតីសកម្ម ដើម្បីជំរុញការអាជីវកម្ម និងវិនិ យោគ។
តាមរយៈការទទួលរៀបចំឆ្នាំ APEC ២០១៧ នេះ វៀតណាមនឹងឆ្លៀត យកឱកាសដើម្បី
លើកកំពស់តួនាទី ថានះរបស់ប្រទេសជាតិផង និងទាក់ទាញ ការវិនិយោគអាជីវកម្ម
ផង និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ បំរើអោយ បុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិផងដែរ៕