Athens ប្រឈមមុខនឹងកំណាត់ផ្លូវពោពេញទៅដោយការសាកល្បង

Athens ប្រឈមមុខនឹងកំណាត់ផ្លូវពោពេញទៅដោយការសាកល្បង - ảnh 1
Athens ប្រឈមមុខនឹងកំណាត់ផ្លូវពោពេញទៅដោយការសាកល្បង (Telegraph)


        Vovworld-បញ្ជីធ្វើកំណែទម្រង់របស់ក្រិករួមមានវិធានការប្រឆាំង​ការគេចពន្ធ
រត់ពន្ធវត្ថុធាតុដើមបារីនិងកំណែទម្រង់មណ្ឌលរដ្ឋ។ បញ្ជីនេះក៏រួម​មាន​វិធានការ
សំដៅដោះស្រាយវិបត្តិមនុស្សធម៍ កែសម្រួលបំណុលពន្ធជាដើម។ ក្រុម​រដ្ឋមន្ត្រី
ហិរញ្ញវត្ថុចំនួន១៨រូបនៃដំបន់ចាយប្រាក់អឺរ៉ូបានឯកភាពជា​មួយ​បញ្ជីធ្វើកំណែទម្រង់
ដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Tsipras ដាក់​ជូននិងតាមផែនការខ្ទង់ប្រាក់ជំនួយ
ត្រូវបានបន្តផ្ដល់បន្ទាប់ពីផែនការ​សេដ្ឋកិច្ចថ្មីរបស់រដ្ឋាភិបាលក្រិកត្រូវបានម្ចាស់
បំណុលអនុម័តលើការលំអិត។

ការធ្វើសម្បទានពីរដ្ឋអំណាច Athens

        ហេតុនេះហើយក្រិកនឹងបន្តកញ្ចប់ជំនួយនាបច្ចុប្បន្ន ដែលគ្រោងនឹងបានបញ្ចប់
នាថ្ងៃទី២៨កុម្ភៈបន្ថែម៤ខែទៀត។ ក្នុងអំឡុង៤ខែ​នោះ​រដ្ឋាភិបាលក្រិកនឹងត្រូវបាន
នាំចេញដំណើរការលំអិតដើម្បីអនុវត្តកំណែ​ទម្រង់ក្រោមការឃ្លាំមើលរបស់អង្គការ
ហិរញ្ញវត្ថុអន្តរជាតិ។ តាមមជ្ឈដ្ឋានអ្នកវិភាគថា ទោះបីជាកិច្ចព្រមព្រៀងនេះមិនមែន
ជាប្រការល្អបំផុត​សំរាប់ភាគីទាំងពីរឡើយ ប៉ុន្តែវាបានដោះស្រាយភាពតានតឹងដែល
ត្រូវបាន​ចាត់​ទុកអាចធ្វើឲ្យទំនាក់ទំនងរវាងក្រិកនិងទ្វីបអឺរ៉ុបពិបាកស្ដារឡើងវិញ។

        ប៉ុន្តែចំពោះក្រិកវិញ កិច្ចព្រមព្រៀងនេះមិនមែនគឺមាន​ផល​ប្រយោជន៍សំរាប់
ប្រទេសនេះក្នុងកាលៈទេសៈគណបក្សកាន់អំណាចរបស់​នាយករដ្ឋមន្ត្រី Tsipras មាន
ទស្សនៈតឹងរឹងចំពោះកម្មវិធីរិតត្បិតរបស់ទ្វីបអឺរ៉ុប។ ក្នុងសន្តរកថាដើមដំបូងបន្ទាប់ពី
ក្រិកត្រូវបានម្ចាស់បំណុលទ្វីបអឺរ៉ុបពន្យាពេល៤ខែទៀតចំពោះខ្ទង់ប្រាក់ជួយឧបត្ថម្ភ
ហិរញ្ញវត្ថុនោះ នាយករដ្ឋមន្ត្រី Tsipras បាន​ទទួល​ស្គាល់ថា​កិច្ចព្រមព្រៀងនេះជួយ
បញ្ចប់វិធានការរិតត្បិត ប៉ុន្តែក្រិកនឹងត្រូវ​សងតំលៃពីការសម្បទាន។

ការសាកល្បងចំពោះរដ្ឋអំណាចក្មេងខ្ចីក្រិក

        ដោយចាត់ទុកកិច្ចព្រមព្រៀងពន្យាពេលកញ្ចប់ជំនួយនឹង​ជួយឲ្យប្រទេសនេះ
បញ្ចប់វិធានការរិតត្បិតនោះ នាយករដ្ឋមន្ត្រី Tsipras បាន​អះអាងថា​រដ្ឋាភិបាលនឹង
ធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីទទួលបានដំណោះ​ស្រាយមួយមានផល
ប្រយោជន៍សំរាប់ភាគីទាំងពីរដោយផ្អែកទៅលើគោលការណ៍គោរពគ្នាទៅវិញទៅ
មកគោរពការកំណត់របស់ EU ក៏ដូចជាយកចិត្តទុកដាក់ដល់​បំណង​ប្រាថ្នារបស់អ្នក
បោះឆ្នោត។ ប៉ុន្តែមជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ហាក់​ដូចជានេះជាភារកិច្ចមិន
អាចអនុវត្តបានឡើយ។ ដំបូងបង្អស់រាល់មហិច្ឆតាដែល​នាយករដ្ឋមន្ត្រី Tsipras នាំ
ចេញក្នុងចលនាប្រជែងសន្លឹកឆ្នោតគឺមិនអាចបានអនុវត្ត​ឡើយ យ៉ាងតិចបំផុតគឺក្នុង
អំឡុង៤ខែខាងមុខ។ ផ្ទុយនឹងសេចក្តីប្រកាសក៏ដូច​ជា​អាកប្បកិរិយាតឹងរឹងរបស់
នាយករដ្ឋមន្ត្រីក្រិក Tsipras ចំពោះម្ចាស់បំណុល​ខណៈទើបនឹងកាន់អំណាចថា​
ប្រទេសនេះនឹងលុបចោលកម្មវិធីជួយឧបត្ថម្ភ​កាត់បន្ថយគោលនយោបាយរិតត្បិត
និងបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយ​ម្ចាស់បំណុលអន្តរជាតិចំនួន៣រួមមានគណៈ
កម្មការអឺរ៉ុប​(EC) ធនាគារ​កណ្ដាល​អឺរ៉ុប (ECB) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)
នាបច្ចុប្បន្នរដ្ឋាភិបាល​ក្រិកកំពុងត្រូវធ្វើសម្បទាន។ ប៉ុន្តែការធ្វើសម្បទាននេះត្រូវជួប
ការរិះគន់ដ៏ខ្លាំងក្លាពី​សាធារណៈ​មតិក្នុងប្រទេស។​ ភាគីប្រឆាំងនៅក្រិកបានចាត់ទុកថា
រដ្ឋាភិបាល​របស់​នាយករដ្ឋមន្ត្រី Tsipras កំពុងដើរលើផ្លូវខុសដូចនឹងរដ្ឋាភិបាលអាណត្តិ
មុន​និ​ង​គណបក្ស Syriza របស់នាយករដ្ឋមន្ត្រី​ Tsipras ធ្វើឲ្យខកចិត្តទាំងស្រុងចំពោះ​អ្នក
បោះឆ្នោត។ និងប្រការនេះក៏មានន័យថា ជាជំហានថយក្រោយនៃ​ដំណើរការ​កំណែ
ទម្រង់ប្រជាធិបតេយ្យ។

        កញ្ចប់ជំនួយនឹងបានអូសបន្លាយក្នុងរយៈពេល៤ខែទៀត។ រយៈ​ពេល​នេះនឹង
ជួយឲ្យរដ្ឋាភិបាលក៏ដូចជាម្ចាស់បំណុលរៀបចំដំណើរការសមស្រប​សំរាប់ការអនុវត្ត
កំណែទម្រង់ដ៏សមស្របនឹងផលប្រយោជន៍របស់ភាគីទាំងអស់។​ ការសាកល្បងធំបំផុតនាបច្ចុប្បន្នគឺស្ថិតនៅភាគីរដ្ឋាភិបាលក្រិក។​ ត្រូវធ្វើយ៉ាង​ម៉េចទទួលបានកញ្ចប់
ជំនួយជាបន្តផងនិងអនុវត្តកំណែទម្រង់រិតត្បិតដែលរក្សាបានជំនឿជាក់របស់អ្នកបោះ
ឆ្នោតផងហើយការលំបាកធំបំផុតចំពោះ​រដ្ឋាភិបាលក្រិកគឺទើបនឹងបានចាប់ផ្ដើមតែ
ប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ