Brexit 2018៖ ការលាគ្នាពោរពេញទៅដោយឧបសគ្គ

(VOVWORLD) - ឆ្នាំ២០១៨ជិតបញ្ចប់ហើយ ដោយមានបម្រែបម្រួលដ៏ស្មុគស្មាញជាច្រើន លើសលុបក្នុងជីវភាពនយោបាយអន្តរជាតិ។ មានដំណើរការដែលបាន បញ្ចប់ប្រកបដោយជោគជ័យ ក៏ប៉ុន្តែមានដំណើរការខ្លះទៀត នៅតែមិនទាន់ បញ្ចប់នៅឡើយដែរ។ ដំណើរការ Brexit ក្នុងឆ្នាំ២០១៨ អាចបានចាត់ទុកថា ជា ដំណើរការពោរពេញទៅដោយឧបសគ្គ ព្រោះថារហូតដល់ពេលនេះ ការលាគ្នា នេះមិនទាន់បញ្ចប់នៅឡើយ ដែលធ្វើអោយផែនការសម្រេចដំណើរការ Brexit នាខែមីនាឆ្នាំ២០១៩ កំពុងធ្លាក់ចូលក្នុងស្ថានភាពផុយស្រួយណាស់។

ដំណើរការចរចាស្ដីពីបញ្ហា Brexit ត្រូវបានចាប់ផ្ដើមបន្ទាប់ពីការបោះប្រជាមតិនៅអង់គ្លេសកាលពីឆ្នាំ២០១៦។ ចាប់តាំងពីនោះមក ដំណើរការចរចារវាងអង់គ្លេសជាមួយ EU នេះ បានប្រព្រឹត្តទៅមិនប្រកបដោយភាពងាយស្រួលទេ ជាពិសេសគឺក្នុងឆ្នាំ២០១៨ ដែលជម្លោះផ្ទៃក្នុងនៅអង់គ្លេសបានធ្វើអោយកិច្ចព្រមព្រៀងជាបឋមស្ដីពី Brexit មិនត្រូវបានអនុម័តនៅរដ្ឋសភាឡើយ។ ឥឡូវនេះ គេកំពុងនិយាយជាច្រើនដល់សេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀង គ្មាន Brexit ឬការបោះប្រជាមតិលើកទី២។

        កិច្ចព្រមព្រៀង Brexit ជាប់គាំងខាងផ្ទៃក្នុងអង់គ្លេស

        ទោះបីជាដំណើរការចរចាបានជួបប្រះនឹងការលំបាកជាច្រើនលើសលុបក៏ដោយ ប៉ុន្តែដោយមានកិច្ចខិតខំប្រឹងប្រែងនិងការធ្វើសម្បទានពីភាគីទាំងពីរ ជាពិសេសគឺក្នុងរយៈពេលប៉ុន្មានខែចុងឆ្នាំ២០១៨នេះ EU និងអង់គ្លេសបានជំនះពុះពារលើការជំពាក់ជំពិននិងការខ្វែងគំនិតមួយចំនួន។

        នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ភាគីទាំងពីរបានសម្រេចសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងមួយដែលមានកម្រាស់ជាង៥០០សន្លឹក រួមមានមាត្រាចំនួន១៨៥ ពិធីការចំនួន៣ និងឧបសម្ព័ន្ធជាច្រើនទៀតផង។ កិច្ចព្រមព្រៀងនេះបានកំណត់លើបញ្ហាជាច្រើនពាក់ព័ន្ធដល់ Brexit ដូចជាបទបញ្ញាត្តិពលរដ្ឋអង់គ្លេសនិង EU ក្រោយពី Brexit វិក័យប័ត្រ Brexit ដោយមានតម្លៃចំនួន៤៥ពាន់ លានអឺរ៉ូ ហើយសំខាន់បំផុតគឺបញ្ហាព្រំដែនអៀឡង់ខាងជើង ផងដែរ។

        ការដែលក្រុងឡុងដ៍និង EU ទទួលបានកិច្ចព្រមព្រៀងខាងបច្ចេកទេសនេះ អាចត្រូវបានចាត់ទុកថា ជាជ័យជំនះដ៏សំខាន់ចំពោះរដ្ឋាភិបាលអង់គ្លេស។ គេបានរំពឹងទុកថា ដំណើរការ Brexit នឹងប្រព្រឹត្តទៅប្រកបដោយភាពងាយស្រួល ហើយបានសម្រេចទាន់កាលកំណត់នាខែមីនាឆ្នាំ២០១៩។ ក៏ប៉ុន្តែ សមាជិកសភា អ្នកនយោបាយជាច្រើន នៃទាំងគណៈបក្សកាន់អំណាចនិងគណៈបក្សប្រឆាំង បានរិះគន់យ៉ាងខ្លាំងក្លាចំពោះកិច្ចព្រមព្រៀងខាងលើ។ ឆាកនយោបាយអង់គ្លេសរញ្ជួយយ៉ាងខ្លាំង នាពេលដែលមានរដ្ឋមន្រ្តីចំនួន៤រូបបានដាក់សំណើរសុំលាលែងពីតំណែងសំដៅប្រឆាំងជំទាស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May អំពីកិច្ចចរចា Brexit។

        លើសពីនេះទៅទៀត តាមលទ្ធផលនៃការស្ទង់មតិថា មានពាក់កណ្ដាលបរិមាណអ្នកបោះឆ្នោតអង់គ្លេស ដែលគាំទ្រចំពោះការរៀបចំការបោះប្រជាមតិលើកទី២ស្ដីពីបញ្ហា Brexit ព្រមទាំងមានពាក់កណ្ដាលចំនួនប្រជាជនអង់គ្លេសដែលចង់ស្នាក់នៅ EU ផងដែរ។ កាលៈទេសៈនោះបានដាក់ឆាកនយោបាយអង់គ្លេសចូលក្នុងស្ថានភាពពោរពេញទៅដោយការលំបាក។

        ពាក់កណ្ដាលចង់ស្នាក់នៅ ពាក់កណ្ដាលចង់ទៅ

        តាមផែនការ អង់គ្លេសនឹងចាកចេញពី EU នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ប្រសិនបើដល់ថ្ងៃនោះ ភាគីទាំងពីរមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយ ក៏ដូចជាមិនអាចពន្យាពេលបន្ថែមទៀតនោះ គឺអង់គ្លេសនឹងក្លាយទៅជាប្រទេសក្រៅ EU ដោយគ្មានអន្តរកាលណាមួយឡើយ។ តាមសេណា រីយ៉ូនោះ គឺបន្ទាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ អង់គ្លេសនឹងបាត់បង់សិទ្ធិទាក់ទងទៅនឹងទីផ្សារអឺរ៉ុបរួម ព្រមទាំងគ្មានឈ្មោះនៅក្នុងរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង EU ជាមួយប្រទេសផ្សេងៗទៀត ផងដែរ។ រហូតដល់ពេលនេះ គណៈរដ្ឋមន្រ្តីអង់គ្លេស បានគិតគូរដល់សេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀងសោះ។ ប្រសិនបើដូច្នេះ គឺការខូចខាតផ្នែកសេដ្ឋកិច្ចដែលដំណើរការ Brexit បង្កឡើងទៅលើខឿនសេដ្ឋកិច្ចអង់គ្លេសគឺមិនអាចប៉ាន់ស្មានបានឡើយ។ ក្នុងរបាយការណ៍នាពេលថ្មីៗនេះ ទីភ្នាក់ងារផ្ដល់ចំណាត់ថ្នាក់ឥណទាន Fitch បានវាយតម្លៃថា ល្បឿនកំណើន GDP របស់អង់គ្លេសនឹងធ្លាក់ចុះ៤% ខណៈដែល GDP នៃប្រទេសសមាជិក EU ផ្សេងទាំង២៧ នឹងធ្លាក់ចុះតែ០,៥%ប៉ុណ្ណោះ។ ប្រការនេះនឹងធ្វើអោយលទ្ធភាពកើតមានឡើងកុបកម្មឡើងខ្ពស់ណាស់។

        ដើម្បីនាំដំណើរការ Brexit មកដល់គោលដៅប្រកបដោយជោគជ័យ គឺដំបូងបង្អស់គឺលោកស្រី Theresa May ត្រូវបង្កើតជំនឿទុកចិត្តចំពោះសមាជិកសភានានា។ ប៉ុន្តែ នៅចំពោះមុខបម្រែបម្រួលនាបច្ចុប្បន្ន នេះប្រហែលជាភារកិច្ចដែលមិនអាចសម្រេចបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ