COP 21: ការជាប់ទាក់ទិននិងកិច្ចសន្យា
|
COP 21: ការជាប់ទាក់ទិននិងកិច្ចសន្យា (COP 21) |
Vovworld-សាធារណៈមតិអន្តរជាតិយកចិត្តទុកដាក់ជាពិសេសទៅលើព្រឹត្តិការណ៍លើកនេះខណៈដែលឥទ្ធិពលអសកម្មនៃបំរ៉ែបំរួលអាកាសធាតុកាន់តែច្បាស់លាស់និងជះឥទ្ធិពលទៅលើប្រទេសទាំងអស់។ មុននឹង COP 21 របាយការណ៍មួយត្រូវបានអ.ស.បប្រកាសសឲ្យឃើញថា គ្រោះធម្មជាតិដោយសារបំរ៉ែបំរួលអាកាសធាតុបានធ្វើឲ្យមនុស្ស៦០៦ពាន់នាក់ត្រូវស្លាប់ក្នុងអំឡុង២០ឆ្នាំកន្លងមក។ ខណៈពេលនោះតាមអង្គការឧត្តុនិយមពិភពលោក (OMM) ថាដំណាក់កាល២០១១-២០១៥ជា៥ឆ្នាំក្ដៅបំផុតពីមុនមក។ បរិមាណឧស្ម័នបញ្ចេញចោលបណ្ដាបាតុភូតផ្ទះកញ្ចក់ក្នុងរយៈពេលនោះនៅកំរិតឯទគ្គកម្ម។
រួមកំលាំងកាយចិត្ត
ឥទ្ធិពលអសកម្មច្បាស់លាស់ពីបំរ៉ែបំរួលអាកាសធាតុទៅលើផែនដីបានធ្វើឲ្យ COP 21 មានការខុសប្លែកនឹងសន្និសីទមុននេះខណៈដែលប្រទេសជាច្រើនបាននាំចេញកិច្ចសន្យាកាត់បន្ថយឧស្ម័នបញ្ចេញចោលបណ្ដាលប្រតិកម្មផ្ទះកញ្ចក់តាំងពីក្នុងថ្ងៃធ្វើការដើមដំបូង។ អាមេរិកនិងចិនជាខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកចំនួន២ ជាកន្លែងបណ្ដាលបរិមាណឧស្ម័នបញ្ចេញចោល៥០%នៃពិភពលោកបានមានបទថ្លែងមតិគួរឲ្យយកចិត្តទុកដាក់។ ប្រធានរដ្ឋចិនលោក Xi Jinping បានលើកច្បាស់ថាបណ្ដាប្រទេសអ្នកមានត្រូវមានការទទួលខុសត្រូវជាងសំដៅទប់ស្កាត់ស្ថានភាពក្តៅឡើងលើសកលលោក ជួយឧបត្ថម្ភប្រទេសក្រីក្រសម្របសម្រួលនឹងស្ថានភាពបំរ៉ែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ ប្រធានាធិបតីអាមេរិកលោក Barack Obama បានទទួលស្គាល់អាមេរិក ជាប្រទេសមានបរិមាណឧស្ម័នបញ្ចេញចោលធំទី២លើពិភពលោកបន្ទាប់ពីចិនមានការទទួលខុសត្រូវដ៏ធំធេងក្នុងការដោះស្រាយបំរ៉ែបំរួលអាកាសធាតុ។ អាមេរិកសន្យានឹងកាត់បន្ថយ២៨%នៃបរិមាណឧស្ម័នបញ្ចេញចោលនាឆ្នាំ២០៣០។ ថ្លែងមតិនៅ COP 21 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសន្យាកាត់បន្ថយ៨%បរិមាណឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់នាឆ្នាំ២០៣០និងអាចកាត់បន្ថយដល់២៥%ប្រសិនបើទទួលបានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាពពីសហគមន៍អន្តរជាតិ។
COP 21 ត្រូវបានចាត់ទុកជាការចាប់ផ្ដើមសំរាប់ការផ្ដើមគំនិតមានតំលៃរាប់ពាន់លានដុល្លារអាមេរិកសំដៅអភិវឌ្ឍន៍បច្ចេកវិទ្យាស្អាតនិងជួយឲ្យប្រទេសក្រីក្រអភិវឌ្ឍន៍បៃតងខណៈដែលដំណាងអាមេរិក បារាំង ឥណ្ឌានិងប្រទេសចំនួន១៧ផ្សេងៗបានប្រកាសបង្កើនជា២ដងថវិការសំរាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ថាមពលស្អាតក្នុងអំឡុង៥ឆ្នាំខាងមុខ។
មានការខុសប្លែកជាច្រើនត្រូវបានដោះស្រាយ
ទោះបីជាមានការឯកភាពអំពីគោលដៅ ប៉ុន្តែ COP 21 នៅតែបន្សល់ទុកការខុសប្លែកដ៏ធំធេងដែលទាមទាបណ្ដាប្រទេសត្រូវគិតគូ។ ការខុសប្លែកធំបំផុតគឺការទទួលខុសត្រូវរបស់ប្រទេសអាភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍។ ប្រទេសអភិវឌ្ឍន៍ចង់ឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍រួមសន្យាអំពីកំរិតកាត់បន្ថយបរិមាណឧស្ម័នបញ្ចេញចោលដោយមូលហេតុពិភពលោកបានផ្លាស់ប្តូរខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយទៅជាធូធារជាង។ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍន៍ចាត់ទុកថា គេត្រូវកាត់បន្ថយភាពក្រីក្រនិងកែលំអរជីវភាពរស់នៅ ហេតុនេះហើយគេត្រូវការការជួយឧបត្ថម្ភពីប្រទេសអភិវឌ្ឍន៍។
ការខុសប្លែកទី២គឺអំពីបញ្ហាហិរញ្ញវត្ថុ។ សហគមន៍អន្តរជាតិកំពុងរត់ប្រណាំងដើម្បីរកឃើញប្រភពជំនួយឧបត្ថម្ភ១សែនលានដុល្លារអាមេរិកក្នុងមួយឆ្នាំដើម្បីជួយឧបត្ថម្ភប្រទេសអភិវឌ្ឍន៍យឺតយាវកាត់បន្ថយឧស្ម័នបញ្ចេញចោលដែលបង្កឲ្យផែនដីក្តៅឡើង។ បារាំងដោយតួនាទីជាម្ចាស់ផ្ទះនៃ COP 21 បានអះអាងជាច្រើនលើកច្រើនសារថា ការមានចំនួនប្រាក់គ្រប់១សែនលានដុល្លារអាមេរិកជួយឧបត្ថម្ភប្រទេសក្រីក្រជាលក្ខណៈសំរេចកំណត់ជោគជ័យនៃសន្និសីទ។ ខណៈពេលនោះដល់ឥឡូវនេះកំរិតសន្យារួមចំណែករបស់ប្រទេសអ្នកមានត្រឹមតែជាង៧ម៉ឺន៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
បញ្ហាខ្វែងគំនិតមួយទៀតគឺចរិតចាប់បង្ខំដែរឬទេនៃកិច្ចព្រមព្រៀងអំពីអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ធ្លាប់ចាត់ទុកថា កិច្ចព្រមព្រៀងនេះពិតប្រាកដមិនមែនជាសន្ធិសញ្ញាឡើយ។ ហេតុនេះហើយគ្មានការចាប់បង្ខំគតិយុត្តិដូចជាករណីពិធីសារ Kyoto នាឆ្នាំ១៩៩៧ឡើយ។
សម្ពាធចំពោះសន្និសីទនៅក្រុងប៉ារីសគឺធំធេងណាស់។ ធ្វើយ៉ាងម៉េចទទួលបានការស្រុះចិត្តគំនិតអំពីគោលដៅរួម ធ្វើយ៉ាងម៉េចឃ្លាំមើលការអនុវត្តកិច្ចសន្យារបស់បណ្ដាប្រទេសជាបណ្ដាសំនួរដែលថ្នាក់ដឹកនាំដែលចូលរួម COP 21 នឹងត្រូវបាននាំចេញចម្លើយ។ ប៉ុន្តែសាធារណៈមតិនៅតែសង្ឃឹមបណ្ដាប្រទេសនឹងទទួលបានការស្រុះចិត្តគំនិតចុងក្រោយដើម្បីជួយដោះស្រាយបញ្ហាបំរ៉ែបំរួលអាកាសធាតុក្នុងរយៈពេលជិត២សប្ដាហ៍ចរចារយ៉ាងតានតឹងនៅក្រុងប៉ារីស៕