(VOV)-មួយឆ្នាំ បន្ទាប់ពីពេលអាល្លឺម៉ង់និងប្រទេសអឺរ៉ុបមួយចំនួន សម្រេច
ចិត្តបើកច្រកទ្វារព្រំដែន ទទួលជនចំណាកស្រុកមក (ខែកញ្ញាឆ្នាំ២០១៥)
គោលនយោបាយនេះកំពុងមានការជះឥទ្ធិពលមិនតិចតូចចំពោះស្ថានភាព
នយោបាយរបស់ប្រទេសជាច្រើន។ មិនគ្រាន់តែប៉ុណ្ណោះ គឺអឺរ៉ុបកំពុងជួបការ
លំបាកក្នុងការរៀបចំទីលំនៅថ្មីសំរាប់ជនចំណាកស្រុក ដែលបានចូលមកអ៊ី
តាលី និងក្រិក ហើយទៅកាន់ប្រទេសផ្សេងៗ។
|
EU - ការជាប់ពាក់ព័ន្ធនានាក្រោយរយៈពេល១ឆ្នាំទទួលជនចំណាក់ស្រុក |
និយាយរួម ក្នុងសភាពការណ៍អឺរ៉ុបកំពុងជ្រួលច្របល់ស្វែងរកសម្លេងរួម សំរាប់វិ
បត្តិជនចំណាកស្រុកនេះដំណោះស្រាយល្អបំផុត នាបច្ចុប្បន្នគឺត្រូវមានសកម្មភាពឯក
ភាព ប៉ុន្តែទ្វីបនេះមិនទាន់មានសម្លេងរួមនៅឡើយទេ។ នាពេលនោះ បញ្ហាជនចំ
ណាកស្រុកនៅតែជាប្រធានបទខាងនយោបាយក្តៅគគុកនៅប្រទេសមួយចំនួន
ជាពិសេសគឺអាល្លឺម៉ង់។
របងនៅលើផ្លូវនយោបាយ
បញ្ហាបានចាប់ផ្តើមពីចរន្តជនចំណាកស្រុកមកពីស៊ីរី ហូរមកពេញស្ថានីយ៍រថ
ភ្លើង នៅរដ្ឋធានី Budapest របស់ហុងគ្រី នាចុងខែសីហាឆ្នាំ២០១៥ ដោយទាមទារបន្ត
ដំណើរទៅអាល្លឺម៉ង់ និងអូទ្រីស។ នាគ្រាដើមដំបូង រដ្ឋអំណាចហុងគ្រីបានរារាំង ប៉ុន្តែ
បន្ទាប់មកគេក៏ត្រូវ”ចុះចាញ់” ចំពោះកម្លាំងសម្ពាធនៃរលកជនចំណាក់ស្រុកធំបំ
ផុតពីមុនមក។ ក្នុងសភាពការណ៍នេះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
បានប្រកាសថា៖ ត្រៀមខ្លួនជាស្រេចទទួលជនទាំងនេះ បើកផ្លូវអោយចរន្តជនចំ
ណាក់ស្រុកពីបណ្ដាប្រទេសអាហ្វ្រីកខាងជើង និងមជ្ឈឹមបូពា៍ ជាពិសេសគឺស៊ីរី ចូល
មកអាល្លឺម៉ង់ និងទ្វីបអឺរ៉ុប។ គិតដល់ចុងឆ្នាំ ២០១៥ មានជនចំណាក់ស្រុកចំនួន
ជាងមួយលាននាក់ បានមកដល់អាល្លឺម៉ង់ ដោយមិនទាន់គិតដល់បរិមាណមនុស្ស
មិនចុះឈ្មោះឡើយ ហួសពីការព្យាករណ៍របស់រដ្ឋអំណាចជាច្រើន គឺ៨០ហ្មឺននាក់។
បញ្ហាជនចំណាកស្រុកមិនក្លាយទៅជាបញ្ហាធ្ងន់ធ្ងរចំពោះអធិការបតីអាល្លឺ
ម៉ង់ លោកស្រី Angela Merkel ប្រសិនបើគ្មានការបង្កអ៊ុកឡុក និងភេរវកម្ម នៅ
អាល្លឺម៉ង់ ហើយជនល្មើសជាជនចំណាក់ស្រុក។ កិត្យានុភាពរបស់លោកស្រី Angela
Merkel ត្រូវថយចុះយ៉ាងខ្លាំងក្លា។ សញ្ញាថ្មីបំផុតគឺគណបក្ស CDU របស់អធិការ
បតី លោកស្រី Angela Merkel ឈរលំដាប់ថ្នាក់ទី៣តែប៉ុណ្ណោះ នៅក្នុងការបោះ
ឆ្នោតរដ្ឋ Mecklenburg – Vorpommern (នាថ្ងៃទី៤កញ្ញាកន្លងទៅ) ជាតំបន់ដែល
បានចាត់ទុកជា” ស្រុកកំណើត”របស់លោកស្រី Angela Merkel ។អធិការបតី
លោកស្រី Angela Merkel កំពុងជួបការលំបាកពិតប្រាកប ដោយគោលនយោ
បាយចំពោះជនចំណាក់ស្រុករបស់ខ្លួន ដោយអត្រាគាំទ្រគោលនយោបាយនេះ
នៅសល់៣៤%ប៉ុណ្ណោះ។
ការខំប្រឹងប្រែងកសាងទីលំនៅថ្មីជួបការលំបាកដ៏ធ្ងន់ធ្ងរ
នាខែកញ្ញាឆ្នាំ ២០១៥ កន្លងទៅ សហភាពអឺរ៉ុប (EU) បានអនុម័តលើផែន ការ
ពោពេញទៅដោយយថាទស្សន៍ក្នុងការកសាងទីលំនៅថ្មីសំរាប់ជន
អន្តោប្រវេសន៍ចំនួន ១៦ ម៉ឺននាក់នៅអ៊ីតាលីនិងក្រិកក្នុងអំឡុង ២ ឆ្នាំ។ ប៉ុន្តែ មាន
៣% ចំនួនជនអន្តោប្រវេសន៍ត្រូវបានបណ្ដាប្រទេសក្នុងសហភាពទទួលយក តែប៉ុណ្ណោះ។
នាថ្ងៃទី ៥ កញ្ញា គណៈកម្មាធិការអឺរ៉ុប (EC) បានដាស់តឿន រដ្ឋាភិបាលនៃប្រទេសជា
មាជិកបង្កើនការខំប្រឹងប្រែងអនុវត្តផែនការកសាងទីលំនៅថ្មីសំរាប់ជនចំណាកស្រុក។
ប៉ុន្តែ អូទី្រស ហុងហ្គ្រីសនិងប៉ូឡួញមិន ទាន់ទទូលជនអន្តោប្រវេសន៍នៅឡើយ។ កិច្ច
សន្យារបស់ប្រទេសជាសមាជិក EU ក្នុងការផ្តល់ជំនួយក្រិកដើម្បីត្រួតពិនិត្យខ្សែព្រំដែន
និងដោះស្រាយពាក្សសូម សិទ្ធិជ្រកកោនមិនទាន់អនុវត្តដោយគ្រប់គ្រាន់ទេ។ ក្នុងអត្ថ
បទវិភាគដែលបាន ផ្សាយលើគេហទំព័រ euobserver.com អ្នកជំនាញការ Nikolaj Nielsen
បាន បញ្ជាក់ថា៖ ការខំប្រឹងប្រែងរបស់ EU ក្នុងការកសាងទីលំនៅថ្មីសំរាប់ជន អន្តោ
ប្រវេសន៍មិននាំមកនូវលទ្ធផលដូចបំណងប្រាថ្នាទេ។ នេះនៅជាបញ្ហា រសើបមួយ។ ប្រ
ទេសហុងហ្គ្រីសបានបំផុសចលនាប្រឆាំងជំទាស់ជន អន្តោប្រវេសន៍មុនពេលការបោះ
ប្រជាមតិអំពីបញ្ហាពោលខាងលើដែលនឹង
ប្រប្រឹត្តទៅនាថ្ងៃទី ២ តុលា ខាងមុខ។
នៅអាល្លឺម៉ង់ នាថ្ងៃទី ៤ កញ្ញា គណៈបក្សតាមនិន្នាការ
ប្រឆាំងជនអន្តោប្រវេសន៍ «ការជ្រើសរើសដទៃសំរាប់ប្រទេសអាល្លឺម៉ង់» (AfD) ដណ្តើម
បានជ័យជំនះទៅលើគណៈបក្ស «សម្ព័ន្ធភាពប្រជាធិបតេយ្យគ្រិស្ត សាសនា» (CDU) របស់អធិកាបតីកាន់អំណាច លោកស្រី Angela Merkel។ នៅអូទ្រីស បេក្ខជនគណៈបក្សស្តាំនិយមអាចមានលទ្ធភាពក្លាយទៅជាថ្នាក់ដឹក នាំប្រទេសនេះ ក្នុងពេលដែល លោក Robert Hofer បេក្ខជននៃគណៈបក្ស FPO បន្តនាំមុខក្នុងការស្ទង់មតិអ្នកបោះឆ្នោតមុនពេលការបោះឆ្នោតប្រធានាធិបតីវង់ ទី ២ នាថ្ងៃទី ២ តុលា ខាងមុខ។
មួយឆ្នាំក្រោយពីការបើកច្រកទ្វារព្រំដែនទទួលជនអន្តោប្រវេសន៍ ប្រទេសអឺរ៉ុបជាច្រើនកំពុងប្រឈមមុខនឹងរាល់បញ្ហាជាបន្តបន្ទាប់។ ទោះបីជា បានមានវិធានការណ៍និងគោលនយោបាយដើម្បីដោះស្រាយបញ្ហានេះក្តី ប៉ុន្តែ វាមិនទាន់នាំមកនូវប្រសិទ្ធភាពនៅឡើយ ដោយហេតុនេះ ប្រទេសអឺរ៉ុបនានានៅ ជួបការលំបាកខាងនយោបាយផងនិងសេដ្ឋកិច្ចសង្គមក្នុងរយៈពេលយូរអង្វែង ខាងមុខ៕