(VOV)_នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញទៅ
បំពេញទស្សនកិច្ចនៅសាធារណរដ្ឋកាហ្សាក់ស្តង់ និងចូលរួមពិធីចុះហត្ថលេខា
លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី
-អឺរ៉ុប។ វៀតណាមជាប្រទេសដើមដំបូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជា
មួយសម្ព័ន្ធភាពនេះហើយនេះគឺជាក្របខ័ណ្ឌខាងគតិយុត្តិ១ដ៏ទូលំទូលាយ និង
និរន្តភាព ដើម្បីជំរុញទំនាក់ទំនងសដ្ឋកិច្ចរវាងវៀតណាមនិងប្រទេសជាសមាជិ
កសម្ព័ន្ធភាព។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung |
សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ( EAEC ) រួមមានប្រទេស៥គឺ៖ រុស្ស៊ី កាហ្សាក់
ស្តង់ បែឡារូស អាមេនី គីហ្សីស្តាន ដោយមានប្រជាជនចំនួន ១៧០លាននាក់ និង
GDP ប្រមាណ ៤ លានលានដុល្លារអាមេរិក ។ EAEC ជាទីផ្សារពោពេញសក្ដានុភាព
សំរាប់អង្គភាពអាជីវកម្មវៀតណាម។
តុល្យភាពផលប្រយោជន៍
នាខែឧសភាឆ្នាំ ២០១៤ នៅទីក្រុង Astana ប្រទេសកាហ្សាក់ស្តង់ ប្រធានាធិបតី
នៃប្រទេសរុស្ស៊ី កាហ្សាក់ស្តង់ និងបែឡារូស បានចុះហត្ថលេខាលើអនុសញ្ញា ស្ដីអំ
ពីការបង្កើតសម្ព័ន្ធភាពអាស៊ី-អឺរ៉ុប ( EAEC) ហើយចាប់ផ្តើមមានសុពលភាពពីថ្ងៃទី
១មករាឆ្នាំ២០១៥។ ពីថ្ងៃទី១ មករា ឆ្នាំ ២០១៥ បែឡារូសរួមមានប្រទេសចំនួន៥៖ រុស្ស៊ី កាហ្សាក់ស្តង់ បែឡារូស អាមេនី គីហ្សីស្តាន ។ ក្រោយរយៈពេលជាង២ឆ្នាំ
ចរចារស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និង EAEC ត្រូវបាន
បញ្ចប់ជាផ្លូវការ។ ជួបប្រាស្រ័យជាមួយអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម
ប្រចាំនៅរុស្ស៊ី លោក Dang Hoang Hai ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប ក្រសួងឧស្សាហ ពាណិជ្ជកម្ម និងជាប្រធានក្រុមចរចារ FTA ថ្នាក់បច្ចេកទេស របស់វៀត
ណាម បានអោយដឹងថា៖
“ ពឹងផ្អែកលើមានចំណងមិត្តភាព សាមគ្គីភាព បានជាភាគីទាំងពីរយល់ដឹង
គ្នា និងគោរពផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ រហូតមកដល់ពេលនេះ ដំ
ណើការចរចារបានបញ្ចប់ ភាគីទាងពីរសុទ្ធតែទទួលបានគោលដៅដែលបានដាក់
ចេញ។”
យន្តការពន្ធគយប្រកបដោយសេរីភាពនិងងាយស្រួល
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាម និង EAEC នឹង
បង្កើតក្របខ័ណ្ឌគតិយុត្តិងាយស្រួល និងនិរន្តភាព ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច រវាងវៀត
ណាម ជាមួយប្រទេសជាសមាជិកនានានៃសម្ព័ន្ធភាព។ ពីនោះ បង្កើនទំនាក់ទំនង
ទ្វេភាគី និងផ្លាស់ប្តូរបណ្ដាវិធានការ ដើម្បីអនុវត្តកិច្ចព្រមព្រៀង ជាមួយប្រទេសនិ
មួយៗ។
តាមការវាយតំលៃរបស់អ្នកជំនាញការនានា កិច្ចព្រមព្រៀងនេះ មានចរិត
លក្ខណះទូលំទូលាយ ក្នុងបញ្ហាសេរីភាពពន្ធគយ ជាក់ស្ដែងគឺការផ្លាស់ប្តូរទំនិញ
រវាងប្រទេសជាសមាជិក EAEC ជាមួយវៀតណាម។ ទន្ទឹមនឹងនោះការកាត់បន្ថយ
និងលើកលែងពន្ធនាំចូលសំរាប់មុខទំនិញនានា។ លោក Nguyen Dang Hai បាន
អោយដឹង ថា៖
“ មុខទំនិញជលផលនាំចេញចំនួន១០០%របស់វៀតណាម ទទួលពន្ធ ០%។
មុខទំនិញតម្បាញ់កាត់ដេរចំនួន៨០% បានកាត់បន្ថយ៨០% ។ ស្បែកជើងក៏ដូច្នេះ
ដែរ។”
ឱកាសជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម
តាមការប៉ាន់ស្មាន នាឆ្នាំ ២០២០ កិច្ចព្រមព្រៀង FTA ជាមួយ EAEC នឹងនាំមក
ទំហំពាណិជ្ជកម្មរវាងប្រទេសជាសមាជិកនានាហើយវៀតណាមអាចកើនឡើងខ្ពស់
បើប្រៀបនឹងកំរិតនាបច្ចុប្បន្ន។ រុស្ស៊ី និងប្រទេសផ្សេងៗក្នុង EAEC អាចបើកទូលាយ
ការជួយឧបត្ថម្ភសំរាប់វៀតណាម ក្នុងដំណើការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច។
ជាពិសេសគឺក្នុងវិស័យថាមពល កសាងហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍។ ប្រការសំ
ខាន់គឺខឿនសេដ្ឋកិច្ចរបស់វៀតណាមនិង EAEC មិនប្រកួតប្រជែងជាមួយគ្នាក្តី ប៉ុន្តែ
ក៏បានបំពេញបន្ថែមអោយគ្នាទៅវិញទៅមក។
ជាប្រទេសដើមដំបូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយ EAEC និងវៀតណាមមានទំនាក់ទំនងយូរអង្វែងហើយក្តី ប៉ុន្តែ កំរិតតំលៃពាណិជ្ជកម្មរវាង
វៀតណាមជាមួយសម្ព័ន្ធភាពនេះនៅមានកំហិត។ តាមតួរលេខស្ថិរតិថា៖ តំលៃប្រាក់
ពាណិជ្ជកម្មរវាងភាគីទាំងពីរក្នុង១ឆ្នាំបាន៣ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
កិច្ចព្រមព្រៀងនេះនឹងជាកំលាំងចលករ១ ដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបត្តិការសេដ្ឋ
កិច្ចនិងពាណិជ្ជកម្មរវាងវៀតណាម និង EAEC។
ការដែល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ទៅកាន់កាហ្សាក់
ស្តង់ ដើម្បីចូលរូមពិធីចុះហត្ថលេខានេះ បានសរអោយឃើញថា៖ នេះគឺជាព្រឹត្តិការណ៍
ដ៏សែនសំខាន់ ក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ ដំណើរ
ទស្សនកិច្ចលើកនេះក៏បង្កើនកិច្ចសហប្រតិបត្តិការថ្មី ទាក់ទាញអង្គភាពអាជីវកម្មនៃប្រ
ទេសនានាវិនិយោគចូលមកវៀតណាម និងបង្កើនការផ្លាស់ប្តូរវិធានការដើម្បីជំរុញកិច្ច
សហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងប្រទេសនានា ប្រកបដោយប្រសិទ្ធិភាព
និងនិរន្តភាព៕