IPU-132 ប្រែក្លាយបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាពទៅជាការពិតជាក់ស្ដែង

(VOV)_ដោយប្រធានបទ ៖បណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាព ប្រែក្លាយពាក្យ​សំ
ដីទៅជាទង្វើ មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU-១៣២​ ដោយវៀត
ណាមទទួលរៀបចំ ពីថ្ងៃទី២៨ មិនា ដល់ថ្ងៃទី១ មេសា នឹងជាវេទិកាសំខាន់ រួមចំ
ណែក​បង្កើនសម្លេងរបស់សភា ក្នុងការអនុវត្តបណ្ដាគោលដៅ​អភិវឌ្ឍន៍​អន្តរជាតិ។ 
លទ្ធផលនៃ IPU-១៣២ ក៏គឺជាគ្រឹះដ្ឋានដើម្បីក្រុមប្រឹក្សា​អង្គ​ការសហប្រជាជាតិពិនិត្យ
មើល វាយតំលៃនិងសម្រេច ទៅលើការកសាងគោលដៅអភិវឌ្ឍន៍ចីរភាព បន្ទាប់ពី
ឆ្នាំ ២០១៥។

IPU-132 ប្រែក្លាយបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាពទៅជាការពិតជាក់ស្ដែង - ảnh 1
IPU-132 ប្រែក្លាយបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាពទៅជាការពិតជាក់ស្ដែង

ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៨៩មកសហភាពអន្តរសភាពិភពលោក(IPU) 
ជាអង្គការអន្តរជាតិ១ ដោយប្រមូលផ្តុំសភានៃប្រទេសនានាមានអធិបតេយ្យភាព 
គោលដៅស្នូលរបស់ IPU គឺសន្តិភាពសំរាប់មនុស្សលោក សមភាព គោរព​សិទ្ធិ​
មនុស្ស សិទ្ធិសេរីភាព…លៗ។ ដោយមានសមាជិកចំនួន១៦៦ និង​សមាជិកចង
សម្ព័ន្ធចំនួន១០ នាបច្ចុប្បន្ន IPU ជាមជ្ឈមណ្ឌលនៃសកម្មភាពការទូតសភាពិភព
លោក ធ្វើសកម្មភាពដើម្បីគោលដៅសន្តិភាព អធិបតេយ្យភាព កិច្ចសហប្រតិបត្តិ
ការរវាងបណ្ដាជនជាតិ និងសភានៃបណ្ដាប្រទេស។

          វៀតណាមលើកកំពស់ទង់សាមគ្គីភាព សន្តិភាព

        គោលដៅនៃកម្មភាពរបស់ IPU សមស្របជាមួយគោលបំណង និងគោល​មាគា៍
​អភិវឌ្ឍន៍របស់វៀតណាម។ ​ ការទទួលរៀបចំ IPU-១៣២ លើក​នេះគឺជា​ការអះអាងរបស់វៀតណាមអំពីការជំរុញអធិបតេយ្យភាព សន្តិភាព និងការអភិវឌ្ឍន៍របស់ពិ
ភពលោក។ ប្រការនេះដែលត្រូវបានប្រធានរដ្ឋសភាវៀតណាម លោក Nguyen
Sinh Hung អះអាង៖

          “ ចង់បានពិភពលោក១មានសាមគ្គីភាព​ សន្តិភាព ចង់ពិភពលោកសហ​ប្រតិ
បត្តិការដើម្បីរួមគ្នាចែករំលែក ជំរុញជីវភាពរស់នៅប្រកបដោយសុខសាន្ត​ត្រាណ សុភមង្គល ប្រការសំខាន់បំផុតនោះគឺការគោរពសិទ្ធិមនុស្ស សិទ្ធិជាតិ សាមគ្គីភាពដោយ
ផ្អែកទៅលើស្មារតីទំនុកទុកចិត្តគ្នាទៅវិញទៅមក។ ពីនោះនឹងនាំមកនូវកម្លាំងសាមគ្គី
ភាពដ៏មហិមា មានចរិតលក្ខណះសកល រួមចំណែកជំរុញកិច្ច​សហប្រតិបត្តិការ ប្រកប
ដោយជោគជ័យ។”

IPU-132 ប្រែក្លាយបណ្ដាគោលដៅអភិវឌ្ឍន៍ចីរភាពទៅជាការពិតជាក់ស្ដែង - ảnh 2
ប្រធានរដ្ឋសភា Nguyen Sinh Hung


          តាមប្រធានរដ្ឋសភា Nguyen Sinh Hung ថា នាបច្ចុប្បន្ន ​សភាដើរ​តួនាទី​កាន់តែ
សំខាន់ពី១ថ្ងៃទៅ១ថ្ងៃចំពោះប្រទេសនិមួយៗ ក្នុងការបែងចែកប្រភពធនធានមនុស្ស 
សម្រេចថវិការដ្ឋ បង្កើតយន្តការគោលនយោបាយដោយច្បាប់ ដើម្បីអនុវត្តគោលដៅ
ជាតិ និងសម្រេចរាល់គោលដៅអភិវឌ្ឍន៍ចីរភាព។ ដូច្នេះ ត្រូវការឯកភាព រួមសហ
ការរវាងសភានៃបណ្ដាប្រទេស ដើម្បីគោលដៅអភិវឌ្ឍន៍ចីរភាពក្លាយទៅជាការពិត
ជាក់ស្ដែង។ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖        

          “ វៀតណាមមិនគ្រាន់តែយកចិត្តទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍ចីរ​ភាព​
ប៉ុណ្ណោះទេ ថែមទាំង ចង់ប្រែក្លាយពាក្យសម្តី អោយទៅជាការពិត​ ក្នុងយន្តការសភា
ពិភពលោក។ លើកនេះ IPU-១៣២ ​ពិភាក្សាអំពីគោលដៅសហសវត្ស៍ ក្នុងរយៈ
ពេល១៥ឆ្នាំខាងមុខនេះ។ ដូច្នេះIPU លើកនេះត្រូវធ្វើអ្វីដើម្បីអនុវត្តកម្មវិធី ធ្វើសកម្ម
ភាពនេះ។”

          បង្កើតជំនឿជាក់យ៉ាងខ្លាំងក្លា

        ក្នុងរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មី និងធ្វើសមាហរណកម្ម ​ពីប្រទេស​ក្រីក្រ​១
 វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលជាមធ្យម។ នេះគឺ
ជាការផ្លាស់ប្តូរថ្មីសំខាន់ លើមាគា៍ធ្វើសមាហរណកម្មរបស់វៀតណាម។ ​៣៦ឆ្នាំ ចាប់
តាំងពីពេលចូលរួម IPUមក រដ្ឋសភាវៀតណាមជានិច្ច​កាលជា​សមាជិកសកម្មនិង
មានការទទួលខុសត្រូវនៅវេទិកានេះ។ ​

          វៀតណាមបានផ្តល់មតិជាច្រើន ក្នុងការអនុវត្តបណ្ដាគោលដៅសហសវត្ស៍
 អំពីអប់រំបថមសិក្សា បង្កើនសមភាពភេទ លើកកំពស់តួនាទី សក្ដានុភាពរបស់នារី។
 បណ្ដាសមិទ្ធិផលរបស់វៀតណាម ក្នុងការអនុវត្តគោលដៅទាំងនេះ ត្រូវ​បានមិត្តភក្តិ
អន្តរជាតិវាយតំលៃខ្ពស់។ នាបច្ចុប្បន្ន វៀតណាមជាប្រទេស១ក្នុង​ចំណោមប្រទេស
៥ កំពុងអភិវឌ្ឍន៍នៅទ្វីបអាស៊ី មានអត្រាសមាជិកាសភាខ្ពស់​បំផុត។ អគ្គលេខាធិការ IPU លោក Martin Chungong បានអោយដឹងថា៖

          “ ស្ដីអំពីទំនាក់ទំនងរវាង IPU និងវៀតណាម អាចអះអាងថា​កិច្ចសហ​ប្រតិបត្តិ
​ការនេះបានអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ មិនមែននេះគឺជាលើកដំបូង​ខ្ញុំមកដល់
វៀតណាមទេ។ មុននេះប៉ុន្មានឆ្នាំ ខ្ញុំបានដឹងអំពីគំរោងការណ៍នានា​របស់រដ្ឋសភា
វៀតណាមហើយ។”

          ការចូលរួមយ៉ាងសកម្មរបស់វៀតណាម ក្នុង IPU នាពេលកន្លងទៅ ​បណ្ដា
​សមិទ្ធិផលដែលវៀតណាមទទួលបាន ក្នុងដំណើការផ្លាស់ប្តូរថ្មី រួមជាមួយផែនការ
រៀបចំ IPU-១៣២ ដោយបណ្ដាខ្លឹមសារជាក់ស្ដែង សមស្រប ជាបណ្ដាគ្រឹះ​ដ្ឋាន
ដើម្បីមិត្តភក្តិអន្តរជាតិជឿជាក់ទៅលើការជោគជ័យរបស់ IPU-១៣២ ​នៅវៀតណាម៕ 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ