គ្រូបង្រៀនឆ្នើម ពលរដ្ឋរដ្ឋធានីគំរូ
Thu Hiền - To Tuân -  
(VOVWORLD_) /  
VOVWORLD_អស់រយៈពេល២៥ឆ្នាំកន្លងទៅនេះលោកគ្រូឆ្នើម Nguyen
Trong Vinh ប្រធានក្រុមប្រឹក្សាភិបាលសាលា Nguyen Sieu ក្រុងហាណូយរួម
ជាមួយគ្រូបង្រៀនគ្រប់ជំនាន់បានផ្លាស់ប្ដូរថ្មីនិងពង្រីកដោយឥតឈប់ឈរ
នូវប្រព័ន្ធសាលាបថមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យ Nguyen Sieuក្លាយទៅ
ជាសាលាមានគុណភាពខ្ពស់ល្បីឈ្មោះនៅក្រុងហាណូយ។ជាមួយរូបសណ្ឋាន”សាលា
សេវាអប់រំគុណភាពខ្ពស់”នោះសាលាNguyen Sieuអប់រំបាននូវសិស្សានុសិស្សមាន
ចំណេះវិជ្ជាខ្ពស់ជាច្រើនជំនាន់តាមទិសសមាហរណកម្មអន្តរជាតិ។
ទោះបីមានអាយុ៨១ឆ្នាំហើយក្ដីតែលោកគ្រូឆ្នើម Nguyen Trong Vinhនៅ
តែជក់ចិត្តនឹងបុព្វហេតុអប់រំបណ្ដុះបណ្ដាល។មុននេះជាង២៥ឆ្នាំពោលគឺក្រោយ
ពេលចេញពីកងទ័ពនាឆ្នាំ១៩៩១ លោករួមជាមួយភរិយាខ្លួនគឺអ្នកគ្រូDuong
Thi Thinh បានបើកសាលាឯកជនយកឈ្មោះអ្នកវប្បធម៌ល្បីឈ្មោះ Nguyen
Sieu ។នាគ្រានោះបញ្ហាលំបាកបំផុតចំពោះលោកគឺការរកនិងជួលកន្លែង
កសាងសាលារៀន។លោកគ្រូឆ្នើម Nguyen Trong Vinhបានសំណេះសំណាលថា
“ ក្នុងគោលបំណងទាក់ទាញសិស្សានុសិស្សបានជានៅពេលជួលកន្លែង
ណាយើងខ្ញុំក៏ត្រូវតែជួសជុលកន្លែងនោះឲ្យបានស្អាតដែរ។ប៉ុន្តែពេលជួសជួល
រួចហើយគឺត្រូវតែដូរទៅកន្លែងផ្សេងវិញ។គិតតាំងពីពេលបង្កើតមកដើម្បីមាន
សាលារៀនល្អស្អាតដូចនេះគឺយើងខ្ញុំបានផ្លាស់កន្លែងចំនួន៨លើកហើយ”។
ទោះជាយ៉ាងណាក៏ដោយលោកបានបង្កើតឡើងរូបសណ្ឋានសាលារៀន៣
កំរិតគឺពីបថមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ។ដើម្បីអនុវត្តគោលដៅអប់រំ
គុណភាពខ្ពស់សាលាបានលើកឡើងទិសស្លោកគឺ”ដើម្បីសុភមង្គលគ្រួសារ ដើម្បី
ភាពជឿនលឿនសង្គម គ្រូជាគំរូ សិស្សឧស្សាហៈរៀនសូត្រ”។ដោយមានទិសដៅ
ត្រឹមត្រូវសាលា Nguyen Sieuបានជំនៈពុះពារលើការលំបាកនិងអភិវឌ្ឍន៍យ៉ាង
ខ្លាំង។នាពេលទើបបានបង្កើតសាលាមានតែថ្នាក់រៀនចំនួន៥ជាមួយសិស្ស
១៣២នាក់ប៉ុណ្ណោះតែឥឡូវបានកើនឡើងដល់ទៅ៩១ថ្នាក់និងសិស្សជិត២៥០០
នាក់ឯណោះ។ ប្អូនNguyen Ha My សិស្សថ្នាក់ទី១២សាលាវិទ្យាល័យNguyen Sieu
បានឲ្យដឹងថា
“ លោតាVinhតែងតែអប់រំឲ្យសិស្សានុសិស្សក្នុងសាលាមានសីលធម៌ក្នុងការ
រស់នៅ និងការទទួលខុសត្រូវដែលបុគ្គលម្នាក់ៗត្រូវតែមានដើម្បីក្លាយទៅជា
មនុស្សល្អ។ទន្ទឹមនឹងការសិក្សារៀនសូត្រឲ្យបានល្អគឺការអប់រំខាងសីលធម៌ក៏
មានសារដ៏សំខាន់ផងដែរ”។
|
គ្រូបង្រៀនឆ្នើម Nguyen Trong Vinh |
ទន្ទឹមនឹងការបង្រៀនតាមកម្មវិធីនិងសៀវភៅអប់រំដែលបានកំណត់នោះ
សាលារបស់លោកគ្រូឆ្នើម Nguyen Trong Vinhនៅអនុវត្តកម្មវិធីបណ្ដុះបណ្ដាល
ដោយសហការជាមួយសាលាអន្តរជាតិនានាទៀតផង។តាមរយៈនោះលើកកំពស់
ជាបណ្ដើរៗនូវសមត្ថភាពប្រើភាសាអង់គ្លេសនិងបច្ចេកវិទ្យាព័ត៌មានជូនប្អូនៗ។
ជារៀងរាល់ឆ្នាំ សិស្សចំនួន១០០%ពីបឋមសិក្សាដល់មធ្យមសិក្សទុតិយភូមិត្រូវបាន
វាយតំលៃថាមានចរិយាមាយាទល្អនិងប្រលងជាប់ទាំងអស់គ្នា។មានសិស្សមធ្យម
សិក្សាទុតិយភូមិដល់ទៅ៨០%ប្រលងជាប់មហាវិទ្យាល័យ។
ដោយស្នាដៃទាំងនេះ លោកNguyen Trong Vinh ត្រូវបានរដ្ឋប្រសិទ្ធិនាមជា
គ្រូបង្រៀនឆ្នើមនាឆ្នាំ២០១០។ហើយនាឆ្នាំ២០១៦លោកត្រូវបានគណៈកម្មាធិការ
ប្រជាជនក្រុងហាណូយជូនកិតិ្តនាមពលរដ្ឋគំរូរបស់រដ្ឋធានី៕
Thu Hiền - To Tuân
-VOVWORLD_