សិប្បករដែលរក្សាសិប្បកម្មកុលាលភាជន៍នៅខេត្ត Vinh Long

(VOVWORLD) - លោក Nguyen Van Buoi (អ្នកភូមិគេហៅថា Tu Buoi) គឺជាសិប្បករដែលមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះកុលាលភាជន៍ពណ៌ក្រហម (ឬផលិតផលសេរ៉ាមិច) នៅខេត្ត Vinh Long។ លោកបានសាងសង់ផ្ទះបុរាណមួយដែលមាន ៣ ល្វែង និងញក ២ សង្ខាង ធ្វើពីសេរ៉ាមិចពណ៌ក្រហមទាំងស្រុង ជាមួយនឹងចំណង់ចំណូលចិត្តអភិរក្ស និងអភិវឌ្ឍន៍សិប្បកម្មកុលាលភាជន៍។

សិប្បករដែលរក្សាសិប្បកម្មកុលាលភាជន៍នៅខេត្ត Vinh Long - ảnh 1ផ្ទះត្រូវបានធ្វើពីសេរ៉ាមិចពណ៌ក្រហមទាំងស្រុងរបស់លោក Tu Buoi  (រូបថត៖ វិទ្យាស្ថានកត់ត្រាវៀតណាម)

លោក Tu Buoi ដែលមានអាយុជាងហុកសិបឆ្នាំបានសំណេះសំណាលថា លោកមានដើមកំណើតនៅភូមិ Cai Ke ឃុំ My Phuoc ស្រុក Mang Thit។ លោកបានទទួលស្គាល់ថា លោកមានចំណង់ចំណូលចិត្តជាមួយនឹងដីឥដ្ឋ Vinh Long ខ្លាំងណាស់។ ផ្ទះដែលធ្វើពីសេរ៉ាមិចពណ៌ក្រហមទាំងស្រុង ត្រូវបានសាងសង់ក្នុងឆ្នាំ ២០០៥ គឺជាសក្ខីភាពបញ្ជាក់ពីការដែល លោក Tu Buoi បានស្តារឡើងវិញ ភូមិកុលាភាជន៍ពណ៌ក្រហម Vinh Long នៅលើដងទន្លេ Co Chien។

“ខ្ញុំបានធំដឹងក្តីនៅក្នុងភូមិផលិតគ្រឿងសេរ៉ាមិកមួយនៅ Vinh Long ជាកន្លែងដែលខ្ញុំឃើញថា ដីឥដ្ឋនៅទីនេះផលិតឡើងផលិតផលផ្តាច់មុខ ដែលកន្លែងផ្សេងទៀតមិនអាចផលិតបានទេ។ ហេតុដូច្នេះ ខ្ញុំមានគំនិតចង់សាងសង់ផ្ទះធ្វើពីសេរ៉ាមិចក្រហម ទាំងស្រុងដើម្បីរក្សាព្រលឹងនៃតំបន់ ដីនេះ។ ផ្ទះពេលសាងសង់រួចអាចរស់រានបាន ២០០ ឆ្នាំ។ ខ្ញុំចង់ប្រាប់ចៅៗ ថា  ផ្ទះនេះត្រូវបានសាងសង់ឡើងពីឡរដីឥដ្ឋនៅខេត្ត Vinh Long ទៀត សោត”។

សិប្បករដែលរក្សាសិប្បកម្មកុលាលភាជន៍នៅខេត្ត Vinh Long - ảnh 2ជញ្ជាំង និងសសរផ្ទះត្រូវបានសាងសង់ពីឥដ្ឋបំពង់ ដែលមានទំហំជិតពីរដងនៃឥដ្ឋធម្មតា (រូបថត៖ វិទ្យាស្ថានកត់ត្រាវៀតណាម)

ផ្ទះសាងសង់ពីគ្រឿងសេរ៉ាមិចដ៏ពិសេសបំផុតក្នុងប្រទេសរបស់លោក Buoi ស្ថិតនៅសង្កាត់ទី៥ ទីក្រុង Vinh Long ខេត្ត Vinh Long។ ផ្ទះនេះត្រូវបានអង្គការកំណត់ត្រាវៀតណាម - VietKings ទទួលស្គាល់ជាផ្ទះសេរ៉ាមិចក្រហម Vinh Long ដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម។ ផ្ទះនេះមានស្ថាបត្យកម្មប្រពៃណីដែលមាន ៣ ល្វែងនិងញក២ សង្ខាង ធ្វើពីសេរ៉ាមិចពណ៌ក្រហម Vinh Long ទាំងស្រុង។ នៅក្នុងផ្ទះ  បង្កង់ផ្ទះ ដៃរណែង សសរ ធ្នឹម និងដំបូល សុទ្ធតែធ្វើពីសេរ៉ាមិចក្រហម។ ជួរសសរត្រូវបានរចនាឡើងតាមប្រធានបទនៃតំបន់ដីភាគខាងត្បូង ដូចជា កសិកម្មស្រូវសើម ពិធីបុណ្យទាន និងពេលវេលាធ្វើស្រែចម្ការ។ សសរស្គរត្រូវបានបំផុសគំនិតដោយគំនូរនៅលើស្គរសំរិទ្ធ Dong Son។ ក្បាលលំពែងដែលប្រើសម្រាប់ភ្ជាប់ ធ្នឹមដំបូលទៅនឹងសសរក៏ត្រូវបានរចនាឡើងជាមួយនឹងសត្វដែលជិតស្និទ្ធក្នុងជីវភាពប្រចាំថ្ងៃដូចជាបង្គា ក្តាម មាន់ ត្រី និងស្វាជាដើម។ ពេលមកទស្សនាផ្ទះ ៣ល្វែងនិងញក ២ សង្ខាង របស់លោក Tu Buoi អ្នកស្រី Quach Tuyet Hoa ដែលជាអ្នកទេសចរមកពីខេត្ត Ninh Binh បានស្ងើចសរសើរនូវទេពកោសល្យរបស់ម្ចាស់ផ្ទះ។

“នេះជាលើកដំបូងដែលខ្ញុំមកទស្សនាផ្ទះនេះ ខ្ញុំធ្លាប់បានលឺថា សម្ភារៈសេរ៉ាមិចទាំងអស់ដែលប្រើសម្រាប់សាងសង់ផ្ទះគឺផលិតដោយម្ចាស់ផ្ទះផ្ទាល់។ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេពកោសល្យរបស់លោក Tu Buoi”។

រួមជាមួយផ្ទះបុរាណ លោក Tu Buoi កំពុងសាងសង់តំបន់មួយដើម្បីតាំងបង្ហាញផលិតផល ឧបករណ៍ និងមធ្យោបាយផលិតឥដ្ឋនិងកុលាលភាជន៍ ... នៅភូមិ Cai Ke ឃុំ My Phuoc ស្រុក Mang Thit។ ភ្ញៀវទេសចរពេលមកទីនេះ អាចទទួលបទពិសោធន៍ពីការធ្វើគ្រឿងកុលាលភាជន៍បុរាណ។ ខណៈពេលដែលឡដុតសេរ៉ាមិចវិចិត្រសិល្បៈរាប់រយឆ្នាំនៅ Vinh Long បាន "បិទភ្លើង" ប៉ុន្តែឡរកុលាលភាជន៍របស់លោក Tu Buoi នៅភូមិ Cai Ke ឃុំ My Phuoc ស្រុក Mang Thit នៅតែ "ឆេះភ្លើង" ដើម្បីផលិតឡើងផលិតផលសំណង់សេរ៉ាមិក ជាង ២០ប្រភេទ ដូចជា៖ សសរ, ធ្នឹម,  ថូរផ្ការ, ឥដ្ឋបំពង់, ឥដ្ឋកាត, ក្បឿង។ លោក Tu Buoi ក៏បានសាងសង់ផ្ទះសេរ៉ាមិចក្រហមចំនួន២ខ្នងជូនអតិថិជននៅខេត្ត Tra Vinh។

សិប្បករដែលរក្សាសិប្បកម្មកុលាលភាជន៍នៅខេត្ត Vinh Long - ảnh 3លោក Tu Buoi (ទី ២ ពីឆ្វេង) បានទទួលវិញ្ញាបនបត្រនៃការបង្កើតកំណត់ត្រាវៀតណាមក្នុងឆ្នាំ ២០២៣ សម្រាប់ផ្ទះសេរ៉ាមិចក្រហមរបស់គាត់ (រូបថត៖ វិទ្យាស្ថានកត់ត្រាវៀតណាម)

ទន្ទឹមនឹងនោះ លោកបានផ្គត់ផ្គង់សសរសេរ៉ាមិច និងធ្នឹមដំបូលផ្ទះជាច្រើនសម្រាប់វីឡានៅតំបន់ ដីសណ្តទន្លេ Cuu Long។ លោក Phan Van Giau ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Vinh Long បានឲ្យដឹងថា៖ “ក្រុមភ្ញៀវជាច្រើនដែលមកទស្សនានៅផ្ទះសេរ៉ាមិចពណ៌ក្រហមរបស់លោក Tu Buoi មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅតំបន់ដីសណ្តទន្លេ Cuu Long គ្មានកន្លែងណាដែលផលិតសេរ៉ាមិចក្រហមដើម្បីសាងសង់ផ្ទះឡើយ ហើយសេរ៉ាមិចព័ន៌ក្រហមត្រូវចំណាយពេលយូរដើម្បីហើរព័ណ៌ បង្កើតភាពស្រស់ស្អាតដោយឡែកសម្រាប់ Vinh Long”។

ចំណង់ចំណូលចិត្តរបស់លោក Tu Buoi គឺការផលិតគ្រឿងសេរ៉ាមិចស៊ីវិល។ លោកបានសាងសង់ឡើងខ្សែសង្វាក់ទេសចរណ៍ "ភូមិសិប្បកម្មកុលាលភាជ ន៍ Tu Buoi" ដែកគ្រោងនឹងបើកឲ្យដំណើការនៅឆ្នាំ ២០២៥ ដើម្បីបំពេញសេចក្តីស្រឡាញ់របស់លោកចំពោះសេរ៉ាមិចព័ណ៌ក្រហម៖ “តំបន់កុលាលភាជ ន៍ Vinh Long មានអាយុកាល ៤ ជំនាន់ហើយ ប៉ុន្តែឥឡូវនេះវត្ថុធាតុដើមមិនសូវសម្បូរដូចមុន ដូច្នេះខ្ញុំកំពុងងាក់ទៅទិសដៅផ្សេងមួយទៀត។ ខ្ញុំសង្ឃឹមថានឹងផលិតចេញផលិតផល ១០ ដងបន្ថែមទៀត ហើយផ្ទះសេរ៉ាមិចគឺជាផលិតផលក្នុងក្តីស្រមៃរបស់ខ្ញុំ”។

សិប្បកម្មកុលាលភាជន៍នៅខេត្ត Vinh Long ត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ហើយទសវត្សរ៍ឆ្នាំ ១៩៩០ គឺជាដំណាក់កាលនៃការអភិវឌ្ឍន៍ដ៏ត្រចះត្រចង់បំផុត។ គ្រឿងសេរ៉ាមិចវិចិត្រសិល្បៈ Vinh Long មានការរចនាក្បូរក្បាច់រាប់ពាន់ប្រភេទផ្សេងៗគ្នា ហើយមានវត្តមាននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ដូចជានៅអឺរ៉ុប អាមេរិក អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន...។ មកដល់បច្ចុប្បន្ន លទ្ធផលនេះគឺជាការរួមចំណែកយ៉ាងធំធេងរបស់លោក Tu Buoi - អ្នកថែរក្សាព្រលឹងកុលាលភាជន៍នៅខេត្ត Vinh Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ