ការកកើតនៃបក្សកុម្មុយនិស្តវៀតណាម - របត់ដ៏មហិមារនៃបដិវត្តន៍វៀតណាម

(VOVWORLD) - ដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នាថ្ងៃទី១១ មករា កាសែត ប្រជាជន មាន អត្ថបទសរសេរក្រោមចំណងជើងថា៖ “ការកកើតនៃបក្សកុម្មុយនិស្តវៀត ណាម-របត់ដ៏មហិមារនៃបដិវត្តន៍វៀតណាម”។

ការកកើតនៃបក្សកុម្មុយនិស្តវៀតណាម - របត់ដ៏មហិមារនៃបដិវត្តន៍វៀតណាម - ảnh 1ផ្ទះលេខ ៥D វិថី Ham Long - ទីកន្លែងបង្កើតឡើងសាខាកុម្មុយនិស្តដើមដំបូងនៅវៀតណាម។ (រូបថត៖ dangcongsan.vn)
ក្រោយរយៈពេលច្រើនឆ្នាំធ្វើដំណើរនៅជុំវិញពិភពលោក ដើម្បីប្រកបការងាររកស៊ីចិញ្ចឹមជីវិត ផង ហើយស្រាវជ្រាវពីទ្រឹស្ដីនិងការពិតជាក់ ស្ដែងនៃបដិវត្តន៍ដ៏ល្បីល្បាញនានាលើពិភពលោកផង លោក Nguyen Ai Quoc បានយល់ឃើញសច្ចធម៌មួយថា ប្រសិនបើចង់សង្គ្រោះនិងរំដោះ ប្រជាជាតិ គឺគ្មានមាគ៌ាផ្សេងណាមួយក្រៅពីមាគ៌ាបដិវត្តន៍អធន ហើយដើម្បី អនុវត្តគោលដៅនោះ ត្រូវតែមានបក្សបដិវត្តន៍។ ដោយឈរលើមូលដ្ឋាន នោះ លោកបានបង្កើតឡើងសមាគមន៍វៀតណាមបដិវត្តន៍យុវជន កាលពី ខែមិថុនាឆ្នាំ១៩២៥ ក្នុងគោលដៅបណ្ដុះបណ្ដាលកម្មាភិបាល ជំរុញការ ឃោសនាសតិអារម្មណ៍បដិវត្តន៍រំដោះប្រជាជាតិនៃលទ្ធិម៉ាក់-លេនីននិយម ចូលមកវៀតណាមតាមរយៈចលនាកម្មករ និងចលនាស្នេហាជាតិ។ ដោយ មានការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃបណ្ដាចលនាបដិវត្តន៍វៀត ណាម នាខែមីនា ឆ្នាំ១៩២៩ នៅផ្ទះលេខ ៥D វិថី Ham Long ទីក្រុងហាណូយ សាខាកុម្មុយ និស្តដើមដំបូងនៅវៀតណាម ត្រូវបានបង្កើតឡើង។ ៣ខែក្រោយមក នាថ្ងៃ ទី១៧ មិថុនាឆ្នាំ១៩២៩ នៅផ្ទះលេខ ៣១២ វិថី Kham Thien ទីក្រុង ហាណូយ តំណាងបណ្ដាអង្គការបក្សថ្នាក់មូលដ្ឋានភូមិភាគខាងជើងបាន ជួបប្រជុំគ្នាហើយសម្រេចបង្កើតឡើងបក្សកុម្មុយនិស្តឥណ្ឌូចិន។ដល់ ខែសីហា ឆ្នាំ ១៩២៩ បក្សកុម្មុយនិស្តAn Nam បានកកើតនៅតំបន់ Nam Ky ហើយដល់ថ្ងៃទី១មករា ឆ្នាំ១៩៣០ សហភាពកុម្មុយនិស្តឥណ្ឌូចិន បានកកើតជាផ្លូវការ។
        ត្រឹមតែក្នុងរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ មានអង្គការកុម្មុយនិស្តចំនួន៣ ត្រូវបានបង្កើតឡើងនៅវៀតណាម។ ប្រការនេះបានឆ្លុះបញ្ចាំងនូវនិន្នាការ បដិវត្តន៍ចាំបាច់បំផុតនាគ្រានោះ ក៏ប៉ុន្តែបង្កប់នូវហានិភ័យនៃការ បែកបាក់ផងដែរ។ តាមសំណើររបស់អង្គការកុម្មុយនិស្តអន្តរជាតិ (Comintern) ហើយក្នុងនាមជាបេសកជននៃអង្គការនេះ លោក Nguyen Ai Quoc បានកោះហៅ ហើយដឹកនាំកិច្ចប្រជុំបង្រួបបង្រួមបណ្ដាអង្គការកុម្មុយ និស្តទៅជាបក្សតែមួយ។ ចាប់ពីថ្ងៃទី៦ មករា ដល់ដើមខែកុម្ភៈ ឆ្នាំ១៩៣០ កិច្ចប្រជុំនេះបានប្រារព្ធធ្វើឡើងនៅ Kowloon ហុងកុង (ចិន) ដោយមានវត្ត មានតំណាងបក្សកុម្មុយនិស្តឥណ្ឌូចិននិងបក្សកុម្មុយនិស្ត An Nam។ អង្គប្រជុំបានឯកភាពលើការបង្រួបបង្រួមអង្គការកុម្មុយនិស្តទាំងពីរ នេះដើម្បីបង្កើតបក្សកុម្មុយនិស្តវៀតណាម។ ថ្ងៃទី៣កុម្ភៈឆ្នាំ១៩៣០បាន ក្លាយទៅជាទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមជាផ្លូវការនេះ។ ក្រោយពី កិច្ចប្រជុំនេះ នាថ្ងៃទី២៤ កុម្ភៈ ឆ្នាំ១៩៣០ សហភាពកុម្មុយនិស្តឥណ្ឌូចិន បានលើកសំណើរហើយត្រូវបានយល់ព្រមឲ្យរួមបញ្ចូលក្នុងបក្សកុម្មុយនិស្តវៀតណាម។
        ដោយផ្សាភ្ជាប់នឹងកេរ្តិ៍ឈ្មោះរបស់លោក Nguyen Ai Quoc ការកកើត នៃបក្សកុម្មុយនិស្ត វៀតណាមគឺជាលទ្ធផលមិនអាចជៀសផុតបាន នៃការ តស៊ូជាតិ និងការតស៊ូវណ្ណៈនៅប្រទេស វៀតណាម។ ព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រនេះបានក្លាយទៅជារបត់ដ៏មហិមារក្នុងដំណើរការបដិវត្តន៍វៀត ណាម ដែលបានបញ្ចប់សម័យកាលមួយនៃការជាប់គាំងនិងវិបត្តិគោល មាគ៌ាសង្គ្រោះជាតិ។ ចាប់តាំងពីពេលនេះតទៅ បដិវត្តន៍វៀតណាមបាន ឈានចូលយុគសម័យអភិវឌ្ឍថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ