មិត្តភក្តិអន្តរជាតិវាយតម្លៃថា មហាសន្និបាត​លើកទី ១៣ បានបើកចេញសម័យកាលថ្មីសម្រាប់ការអភិវឌ្ឍ របស់​វៀតណាម

(VOVWORLD) - សាធារណៈមតិរបស់មជ្ឈដ្ឋានអ្នកនយោបាយ និងអ្នកប្រាជ្ញអាមេរិកនៅទី ក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បានសម្តែងក្តីសង្ឃឹមថា មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនឹងដាក់ចេញគោលដៅ និងការតម្រង់ទិសដៅសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់វៀតណាម។
មិត្តភក្តិអន្តរជាតិវាយតម្លៃថា មហាសន្និបាត​លើកទី ១៣ បានបើកចេញសម័យកាលថ្មីសម្រាប់ការអភិវឌ្ឍ របស់​វៀតណាម - ảnh 1សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Vladimir Nikolaevich Kolotov ( រូបថត៖ VNA)

តំណាងគណៈកម្មការផ្លាស់ប្តូរអំពីប្រជាធិបតេយ្យនិងសង្គមនិយមដែលជាអង្គការរបស់អ្នកកុម្មុយនិស្តនៅអាមេរិកបានអះអាងថា របៀបវារៈនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ត វៀតណាម គឺពោរពេញទៅដោយបំណងប្រាថ្នា និងជួយបំផុសគំនិត ព្រោះថា មហាសន្និបាតបាននាំចេញផែនការអភិវឌ្ឍន៍ វៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយមានការចូលរួមចំណែកជាមតិយោបល់របស់ប្រជាជននៅទូទាំងប្រទេស។ ក្នុងពេលនោះ លោក Max Elbaum អ្នកសម្របសម្រួលនៃអង្គការ Organizing Upgrade ដែលជាវេទិកាមិនរកប្រាក់ចំណេញ មានជំនាញក្នុងការពិភាក្សាអំពីយុទ្ធសាស្ត្រនិងគំរូរបស់អង្គការដើម្បីជំរុញការដោះស្រាយបញ្ហាបន្ទាន់នៅលើពិភពលោក ដូចជាបរិស្ថាន ឬកិច្ចការពារសិទ្ធិជាមូលដ្ឋានរបស់ស្ត្រីនិងក្រុម និងក្រុមមនុស្សទន់ខ្សោយ បានចែករំលែកស្មារតីសាមគ្គីភាពជាមួយបក្សកុម្មុយនីស្តវៀតណាមនិងជូនពរមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយ និស្តវៀតណាមប្រព្រឹត្តិទៅប្រកបដោយជោគជ័យយ៉ាងប្រចះត្រចង់។ ចំណែកឯលោកស្រី Leanna Noble និងលោក Hollis Stewart ដែលជាមិត្តភក្តិជនជាតិអាមេរិកយូរឆ្នាំហើយរបស់វៀតណាម ហើយធ្លាប់បានបង្រៀននៅសាកលវិទ្យាល័យ Ton Duc Thang ពីឆ្នាំ ២០១៣-២០១៦ បានសម្ដែងសាមគ្គីភាព និងការគោរពចំពោះបុព្វហេតុរបស់បក្សកុម្មុយនីស្តវៀតណាម ដើម្បីប្រជាជនវៀតណាម និងដើម្បីវណ្ណៈពលករនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ