របាយការណ៍នៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមដាក់ចេញដំណោះស្រាយដែលមានលក្ខណៈលោតផ្លោះ និងយុទ្ធសាស្ត្រ
(VOVWORLD) - លោក Vo Chi Thanh អតីតអនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា ក្រៅពីការមរតក របាយការណ៍នេះមានចំណុចថ្មីៗ ដោយផ្សារភ្ជាប់នឹងតម្រូវការនៃការអភិវឌ្ឍ ដែលបង្ហាញយ៉ាងច្បាស់ពី“ ជំហានលោតផ្លោះ”។
លោក Vo Chi Thanh អតីតអនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម (រូបថត៖ baodautu.vn) |
របាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១២ ស្ដីពីឯកសារដាក់ជូនមហាសន្និបាតលើកទី ១៣ នៅក្នុងសម័យបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមនៅព្រឹកថ្ងៃទី ២៦ ខែមករា ស្ដីពីទិសដៅនិងភារកិច្ចសម្រាប់អាណត្តិមហាសន្និបាតលើកទី ១៣ និងបណ្ដាឆ្នាំជាបន្តបន្ទាប់បានលើកច្បាស់អំពីសញ្ញាសម្គាល់អភិវឌ្ឍន៍ដ៏សំខាន់របស់ប្រទេសជាតិដូចជាដល់ឆ្នាំ ២០២៥ ក្លាយ ជាប្រទេសកំពុងអភិវឌ្ឍដែលមានឧស្សាហកម្មទំនើប ដោយលើលពីម្រិតប្រាក់ចំណូលមធ្យមកម្រិតទាប។ នៅឆ្នាំ ២០៣០ - ជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានឧស្សាហកម្មទំនើប ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។ ដល់ឆ្នាំ ២០៤៥ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់។ ខ្លឹមសារនេះត្រូវបានអ្នកជំនាញនិងអ្នកវិភាគវាយតម្លៃខ្ពស់។ លោក Vo Chi Thanh អតីតអនុប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា ក្រៅពីការមរតក របាយការណ៍នេះមានចំណុចថ្មីៗ ដោយផ្សារភ្ជាប់នឹងតម្រូវការនៃការអភិវឌ្ឍ ដែលបង្ហាញយ៉ាងច្បាស់ពី“ ជំហានលោតផ្លោះ”។ លោកបានអះអាងថា៖ “អាចនិយាយបានថាការបន្តជ្រើសរើសយកបញ្ហាស្នូលៗចំនួន ៣ ដើម្បីបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍគឺត្រឹមត្រូវណាស់ នោះគឺ របៀបរបប ប្រភពធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធ។ ចំពោះរបៀបរបប ក្រៅពីការសុក្រិតរបៀបរបបសេដ្ឋកិច្ចទីផ្សារទំនើប និងការធ្វើសមាហរណកម្មនោះ គឺត្រូវផ្សារភ្ជាប់ក្បាលម៉ាស៊ីន ហើយស្ថាប័នរដ្ឋត្រូវមានភាពស្អាតស្អំ ជំនាញ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធគឺយើងត្រូវផ្ដោតសំខាន់ទៅលើការបង្កើតមូលដ្ឋាន គ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ ព្រមទាំងតភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ចំពោះប្រភពធនធានមនុស្ស គឺត្រូវមានគុណភាព ជំនាញ ឲ្យសមស្របនឹងតម្រូវការថ្មី ជាពិសេសតម្រូវការថ្មីនៃការផ្លាស់ប្ដូរថ្មី ប្រកបដោយមានការច្នៃប្រឌិតផងដែរ”៕