អ្នកជំនាញអូស្ត្រាលីមានជំនឿជាក់ថាវៀតណាមមានសមត្ថភាពដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់

(VOVWORLD) - សមិទ្ធិដ៏អស្ចារ្យបំផុតរបស់វៀតណាមគឺការបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រទេសហត្ថលេខីចំនួន ១៥ ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
អ្នកជំនាញអូស្ត្រាលីមានជំនឿជាក់ថាវៀតណាមមានសមត្ថភាពដោះស្រាយរាល់បញ្ហាប្រឈមក្នុងតំបន់ - ảnh 1មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាម (រូបថត៖ TTXVN)

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិអូស្ត្រាលី (AIIA) នៅថ្ងៃទី ៥ ខែកុម្ភះបានចុះផ្សាយអត្ថបទរបស់លោក Kyle Springer អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌល Perth USAsia ដោយបានអះអាងថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនីស្តវៀតណាមបានបង្ហាញនូវភាពចូលរូមក្នុងការដឹកនាំ និងគោលនយោបាយរបស់វៀតណាម។

អត្ថបទនេះបានចាត់ទុកថា សមិទ្ធិដ៏អស្ចារ្យបំផុតរបស់វៀតណាមគឺការបញ្ចប់ជាស្ថាពរនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានប្រទេសហត្ថលេខីចំនួន ១៥ ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ វៀតណាមក៏តែងតែបង្ហាញសមត្ថភាពការទូត ដែលមានលក្ខណៈស្ថាបនាលើគ្រប់វិស័យនៃបញ្ហាអន្តរជាតិ។

វៀតណាមបានរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ ហើយបង្កើតលក្ខណៈងាយស្រួលសម្រាប់សហរដ្ឋអាមេរិក និងរុស្ស៊ីចូលរួម កិច្ចប្រជុំកំពូលអាស៊ីបូព៌ាក្នុងឆ្នាំ ២០១១ ផងដែរ។ ជាមួយនឹងខឿនសេដ្ឋកិច្ច ដែលមានសមិទ្ធិផលថ្មី ហើយថែមទាំងមានជួរថ្នាក់ដឹកនាំឈ្លាសវៃជាច្រើនរូបនោះ  វៀតណាមអាចជំនះពុះពារលើរាល់ការលំបាកក្នុងតំបន់សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ