កាតបា – ប្រជុំកោះ“ពណ៌ផ្ទៃមេឃ”នៅកណ្តាលសមុទ្រ (TTXVN) /   20 កក្កដា 2016 | 08:00:26 មានទំហំ ៣៣៦ គីឡូម៉ែត្រការ៉េ នាសព្វថ្ងៃនេះ កាតបាគឺជាប្រជុំកោះថ្មកំបោរធំ បំផុតនៅ វៀតណាមរួមមានកោះធំ កោះតូចចំនួន ៣៣៨ ដងស៊ីតេភ្នំកំបោរជាច្រើន ដែលបែងចែកផ្ទៃទឹកសមុទ្រក្លាយទៅជាចរន្តទឹក ឈូងសមុទ្រតូច ទីនេះមានឆ្នេរខ្សាច់ ធម្មជាតិនិងទិដ្ឋភាពដ៏ចាប់ចិត្ត។ ប្រជុំកោះកាតបាត្រូវអង្គការអប់រំ វិទ្យាសាស្ត្រនិង វប្បធម៌នៃអង្គការសហប្រជាជាតិ UNESCO ទទួលស្គាល់គឺជីវមណ្ឌលពិភពលោក ឆ្នាំ ២០០៤ និងជាទីកន្លែងទេសចរណ៍ដ៏ចាប់ចិត្តមិនអាចមិនមកទស្សនាក្នុងដំណើរស្វែង យល់សមុទ្រវៀតណាម។ ស្វែងយល់ប្រជុំ"កោះពេជ្រ" នាថ្ងៃមួយនារដូវក្តៅនៅចុងខែមិថុនា យើងខ្ញុំជាមួយក្រុមយុវវ័យមកពី រដ្ឋធានីហាណូយបានស្វែងយល់ប្រជុំកោះកាតបា (ស្រុកកាតបា - ខេត្តហាផុង)។ ទីកន្លែងមកដល់ទស្សនាដំបូងរបស់យើងខ្ញុំគឺមណ្ឌលអេកូទេសចរណ៍ Little Cat Ba មានទំហំ ២.០០០ មែត្រការ៉េ ស្ថិតក្នុងអាងនឿកត្រុង ដែលមានអាកាសធាតុ ត្រជាក់និងស្រួលខ្លូន ដូច្នេះភ្ញៀវទេសចរណ៍ជាច្រើននាក់បានជ្រើសរើសទីនេះដើម្បី លំហែកាយនិងស្វែងយល់ប្រជុំ"កោះពេជ្រ"នេះ។ តាមការណែនាំរបស់បងង្វៀនថាញ់ហាយ ជាម្ចាស់ Little Cat Ba យើងខ្ញុំចាប់ ផ្តើមធ្វើដំណើរជាមួយទេសចរណ៍ស្វែងយល់ “ឈូងសមុទ្រឡានហា - ភូមិវៀតហាយ - កោះកាតយឿ” គឺជាផលិតផលទេសចរណ៍ពិសេសបំផុតនៅកាតបា។ ទិដ្ឋភាពស្អាតនៃកាតបាមើលពីកេរ្តិ៍ដំណែលដាក់តាំងកាំភ្លើងធំ ដែលមានកម្ពស់ ១៧៧ ម៉ែត្របើសិនជាប្រើធៀបនឹងកំរិតទឹកសមុទ្រ។ ភ្ញៀវទេសចរណ៍ចាប់ចិត្តចំពោះទេសចរណ៍ស្វែងយល់កាតបាដោយកប៉ាល់ភោជនីយដ្ឋានលើសមុទ្រ។ ស្វែងយល់ឈូងសមុទ្រឡានហាដោយការចែវទូក kayak។ មុជទឹកក្នុងជំនោរទឹកសមុទ្រថ្លា។ ភ្ញៀវទេសចណ៍ហែលទឹកក្នុងជំនោរទឹកដ៏ថ្លានៅធីញលីញ។ ធម្មជាតិផ្តល់ឲ្យកាតបាបណ្តាជួរភ្នំថ្មកំបោរសមស្របនឹងមុខគីឡាឡើងភ្នំដ៏ផ្សងព្រេង។ ឆ្នេរខ្សាច់រាបនិងស្អាតគឺជាទីកន្លែងអស្ចារ្យសំរាប់ប្រភេទកីឡាលើខ្សាច់។ រៀបចំពិធីជប់លៀង BBQលើឆ្នេរសមុទ្រ។ -TTXVN Tag កាតបា ប្រជុំកោះ“ពណ៌ផ្ទៃមេឃ សមុទ្រvov ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi