ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan (VOV) /   15 កក្កដា 2015 | 11:24:03 Ninh Thuan ជាខេត្ត១មានធាតុអាកាសក្តៅពេញ១ឆ្នាំ បានជាតំបន់នេះបានក្លាយ ទៅជាតំបន់ដ៏អស្ចារ្យរបស់ហ្វូងចៀម។ សត្វចៀមមានវត្តមាននៅខេត្ត Ninh Thuan មុននេះជាង១០០ឆ្នាំហើយ ដោយជនបារាំងយកមកចិញ្ចឹមពិសោធ។ Ninh Phuoc, Bac Ai, Thuan Bac ជាស្រុកចំនួន៣នៅខេត្ត Ninh Thuan មានបរិមាណសត្វចៀមច្រើនបំផុត។ ជារៀងរាល់ថ្ងៃ នាម៉ោង៨ គេបានដេញហ្វូងចៀមចេញទៅស្រែឬឡើងទីទួលខ្ពស់ដើម្បីរកចំណី។ ចំណីរបស់សត្វចៀមគឺស្មៅ។ ដោយធាតុអាកាសក្តៅពេញ១ឆ្នាំ បរិមាណទឹកភ្លៀងទាប គឺអូសបន្លាយក្នុងរយៈពេល៣ខែ(ពីខែកញ្ញាដល់ខែវិច្ឆកាជាប្រចាំឆ្នាំ) ជាអំណោយផលក្នុងការចិញ្ចឹមចៀមយកសាច់តែប៉ុណ្ណោះ។ នៅខេត្ត Ninh Thuan បណ្ដាគ្រួសារចិញ្ចឹមសត្វចៀមទ្រង់ទ្រាយតូច (ពីរាប់សិបដល់២០០ក្បាល) តែងតែជួលកុមារឃ្វាលមើល។ គ្រួសារនិមួយៗបានគូសសញ្ញាដោយឡែកលើសត្វចៀមដែលខ្លួនចិញ្ចឹម។ កូនចិញ្ចឹមបាន៨-៩ខែមានទម្ងន់៣៥-៤០គីឡូក្រាម។ សត្វចៀមញ៉ីអាចបង្កើតកូនពី២ដល់៣ក្បាល។ ក្នុងលក្ខណះ ធាតុអាកាសធម្មតា នាម៉ោង៤-៥រសៀល គេនឹងនាំសត្វចៀមត្រឡប់មកក្រោលវិញ។ ប្រសិនបើមានភ្លៀងខ្លាំង សត្វចៀមគឺអាចត្រឡប់មកវិញដោយខ្លួនឯងដែរ៕ -VOV Tag ជីវិត សត្វចៀម Ninh Thuan vov ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi