ឈូងសមុទ្រស្អាតអស្ចារ្យនៅវៀតណាម (Zing.vn) /   11 មេសា 2016 | 15:32:12 (VOVworld) - មកសមុទ្រមិនត្រឹមតែបានហែលទឹកក្រោមផ្ទៃសមុទ្រត្រជាក់ស្រួល និងស្រូបខ្សល់បរិសុទ្ធនៅឆ្នេរសមុទ្រប៉ុណ្ណោះទេ ថែមទាំងបានទទួលទានម្ហូបអាហារ សមុទ្រ ដ៏ឈ្ងុយឆ្ងាញ់ទៀតផង។ខាងក្រោមនេះជាឆ្នេរសមុទ្រស្អាតអស្ចារ្យមួយចំនួន នៅវៀតណាមដែលលោកអ្នកមិនអាចរំលងបានក្នុងរដូវក្ដៅនេះ។ ឈូងសមុទ្រ Ha Long ទាក់ទាញភ្ញៀវទេសចរណ៍ដោយសារសមុទ្រស្អាតនិង ប្រព័ន្ធគុហានិងកោះសម្បូរបែបដូចជាគុហា Thien cung គុហា Trinh Nu កោះ Tuan Chau កោះ Ti-top ជាដើម។ (រូបថត៖Pham Duy Long) ឆ្នេរសមុទ្រ Do Son ស្ថិតនៅខ័ណ្ឌ Do Son ទីក្រុង Hai Phong ភាគខាងជើងវៀតណាម។ (រូបថត៖Vietnamtourist) ឆ្នេរសមុទ្រ Dong Chau ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីទីក្រុង Thai Binh ភាគខាងជើងវៀតណាម។ទេសភាពដ៏សុខសាន្តត្រាណនៃព្រៃស្រល់នៅទីនេះធ្វើឲ្យភ្ញៀវ ទេសចរណ៍គ្រប់គ្នារំភើបចិត្ត។ (រូបថត៖Tomphoto) សមុទ្រ Cua Lo ស្ថិតនៅចម្ងាយ១៦គីឡូម៉ែត្រពីទីក្រុង Vinh ភាគកណ្ដាលវៀតណាម។ទីនេះទាក់ទាញភ្ញៀវទេសចរណ៍ដោយបទពិសោធន៍ជះទូកចេញទៅសមុទ្រស្ទូចត្រីមឹកនារាត្រី។ (រូបថត៖Vietnamtourism) សមុទ្រ Bai Mon ស្ថិតនៅខេត្ត Phu Yen ភាគខាងត្បូងវៀតណាម។ក្រៅពីទេសភាព រហោស្ថាន ទីនេះក៏ទាក់ទាញភ្ញៀវទេសចរណ៍ដោយជ្រោះទឹកសាបនិងស៊ើន Dai Lanh ជាទីកន្លែងទស្សនាថ្ងៃរះនិងថ្ងៃលិចដ៏ស្អាតអស្ចារ្យ។ (រូបថត៖Duong Trong Tuan) កោះ Ly Son ជាទីកំសាន្តមួយក្នុងចំណោមទីកំសាន្តដែលត្រូវបានយុវវ័យនិយមចូលចិត្ត បំផុតក្នុងឆ្នាំ២០១៥។ទីនេះទាក់ទាញភ្ញៀវទេសចរណ៍ដោយវាលខ្ទឹមខៀវស្រងាត់ ផ្ទៃមេឃស្រឡៈ ភាពមហិមារនៃជួរភ្នំនិងបរិយាកាសស្រស់បរិសុទ្ធនៃឆ្នេរសមុទ្រខៀវថ្លា។ (រូបថត៖ Minh Hang) កោះ Robinson ស្ថិតនៅឈូងសមុទ្រ Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាម។នេះជាកោះក្រោមកម្មសិទ្ធិរបស់ឯកជន។កោះនេះធំទូលាយមានទេសភាពរហោស្ថាន និងមិនទាន់មានសេវាកម្មទេសចរណ៍នៅឡើយ។ (រូបថត៖Tuan Vo) Cu Lao Cau ជាកោះតូចមួយចំណុះស្រុក Tuy Phong ខេត្ត Binh Thuan ភាគខាង ត្បូងវៀតណាម។កោះនេះមានវាលថ្មនិងឆ្នេរសមុទ្រស្អាតជាច្រើន។ (រូបថត៖Huyvu alex) ឆ្នេរសមុទ្រ Chi Linh ចំណុះមណ្ឌលទេសចរណ៍ Chi Linh មានចម្ងាយ៣គីឡូម៉ែត្រពីទីក្រុង Vung Tau ភាគខាងត្បូងវៀតណាម។មិនត្រឹមតែមានឧត្តមភាពអំពីទីតាំងភូមិសាស្ត្រប៉ុណ្ណោះ ទេ សមុទ្រ Chi Linh នៅទាក់ទាញភ្ញៀវទេសចរណ៍ដោយភាពស្រស់ស្អាតលាយឡំគ្នារវាងសមុទ្រនិងភ្នំ។ (រូបថត៖ Vicky Trangnguyen) Con Dao ជាកោះត្រូវបានទស្សនាវដ្ដី Travel and Leisure បោះឆ្នោតជាកោះមួយក្នុង ចំណោម២០កោះដែលមានភាពអាថ៍កំបាំងបំផុតលើពិភពលោក។ (រូបថត៖Condaotourism) Nam Du ជាប្រជុំកោះស្ថិតនៅចម្ងាយចំនួន៨៣គីឡូម៉ែត្រពីទីក្រុង Rach Gia ភាគខាង ត្បូងវៀតណាម។មិនទាន់បានធ្វើអាជីវកម្មទេសចរណ៍នៅឡើយ ទេសភាពនៅទីនេះ ពោពេញទៅដោយលក្ខណៈរហោស្ថានមហិមានិងរ៉ូមែនទីក។ (រូបថត៖ Huunghia) -Zing.vn Tag VOVworld សមុទ្រ វៀតណាម ស្អាត ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi