(VOVworld) - នាយប់ថ្ងៃទី១៧ មករា ខាងមុខ នៅមជ្ឈមណ្ឌលផ្សាយសម្លេង
ជាតិ រដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាមនឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៧០ឆ្នាំទិវាលោកប្រធានហូជីមិញអានកំណាព្យជូនពរឆ្នាំថ្មីប្រពៃណីតាមរយៈ
រលកវិទ្យុ។
ក្នុងការតស៊ូទាំង២លើកប្រឆាំងអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក
នោះ វិទ្យុសម្លេងវៀតណាមបានផ្លាស់ទីតាំងចំនួន១៤លើកដើម្បីធានាសុវត្ថិភាព
ចំពោះរលកវិទ្យុជាតិ។ទីកន្លែងដំបូងដែល VOV ផ្លាស់ទៅដល់គឺគុហា Tram (គុហា
Long Tien) នៅឃុំ Phung Chau ស្រុក Chuong My រដ្ឋធានីហាណូយ។នៅពេល
វេលាចូលឆ្នាំថ្មីប្រពៃណីឆ្នាំ១៩៤៧ នៅទីនេះ លោកប្រធានហូជីមិញបានអាន
កំណាព្យជូនពរបុណ្យតេតលើកដំបូងចំពោះជនរួមជាតិ យុទ្ធជនលើទូទាំងប្រទេស
ក៏ដូចជាមិត្តភក្តិអន្តរជាតិតាមរយៈរលកវិទ្យុសម្លេងវៀតណាម។
|
ទិដ្ឋភាពនៃវត្ត Tram។ |
ពេលជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃ VOV លោក
ប្រធានហូជីមិញបានស្ងើចសរសើរស្មារតីត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងកា
រលំបាករបស់កម្មាភិបាលនិងបុគ្គលិក VOV ទាំងអស់ ព្រមទាំងលើកទឹកចិត្តឲ្យ
មនុស្សគ្រប់រូបរក្សារឹងមាំរលកវិទ្យុ ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាលនិង
ប្រជាជន រវាងវៀតណាមនិងពិភពលោក។
|
លោកប្រធានហូជីមិញស្ដាប់ឡើងវិញនូវបទសន្ទរកថាប្រារព្ធមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី៣នៅលើរថយន្តបច្ចេកទេសរបស់វិទ្យុសម្លេងវៀតណាមនាថ្ងៃទី៥ កញ្ញា ឆ្នាំ១៩៦០។ |
លោក Truong Minh Tien នាយករងមន្ទីរវប្បធម៌កីឡាហាណូយបានឲ្យដឹងថា
ទីក្រុងហាណូយបានសំរេចថា កេរ្តិ៍ដំណែលវត្ត Tram ជាកេរ្តិ៍ដំណែលមួយក្នុង
ចំណោមកេរ្តិ៍ដំណែលបដិវត្តន៍ដ៏សែនសំខាន់ ជាពិសេសទាក់ទិនដល់លោក
ប្រធានហូជីមិញ។នេះក៏ជាទីកន្លែងដែលវិទ្យុបានផ្សាយ “សេចក្ដីអំពាវនាវ
ប្រទេសជាតិទាំងមូលក្រោកឈរឡើង” របស់លោកប្រធានហូជីមិញនាថ្ងៃទី២០
ធ្នូ ឆ្នាំ១៩៤៦ ផងដែរ។
Clip: លោក Truong Minh Tien តាងនាមមជ្ឈដ្ឋានអ្នកធ្វើការងារបេតិកភ័ណ្ឌនៃ
ទីក្រុងហាណូយថ្លែងសេចក្ដីអបអរសាទរចំពោះ VOV ក្នុងឱកាសរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៧០ឆ្នាំទិវាលោកប្រធានហូជីមិញអានកំណាព្យជូនពរឆ្នាំថ្មី។
គុហា Tram វត្ត Tram មានស្លាកសញ្ញាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន
ឡើយចំពោះបណ្ដាជំនាន់ថ្នាក់ដឹកនាំ កម្មាភិបាល អ្នកកាសែត និងសិល្បៈករនៃវិទ្យុ
សម្លេងវៀតណាម។
|
ថ្នាក់ដឹកនាំ VOV ចូលរួមពិធីបើកសម្ពោធសិលាចារិកកេរ្តិ៍ដំណែលនាថ្ងៃទី២៣ សីហាឆ្នាំ២០១៥។ |
|
អគ្គនាយក លោក Nguyen The Ky និងថ្នាក់ដឹកនាំ VOV អុជធូបនៅគុហា Tram នាថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦។ |
|
អគ្គនាយកលោក Nguyen The Ky និងថ្នាក់ដឹកនាំ VOV រំលឹកឡើងវិញនូវ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានប្រព្រឹត្តទៅនៅវត្ត Tram មុននេះ៧០ឆ្នាំ។ |
|
បណ្ដាជំនាន់កម្មាភិបាលនៃកាណាលផ្សាយជាភាសាបរទេស (VOV៥) ទៅទស្សនាគុហា Tram។ |
|
ទិដ្ឋភាពនៅក្នុងគុហា Long Tien។ |
|
នាបច្ចុប្បន្ននៅក្នុងគុហា Long Tien មានកំណាព្យចំនួន១៥បទដែលត្រូវ បានឆ្លាក់នៅលើច្រាំងថ្ម។ |
ដោយប្រពៃណីប្រវត្តិសាស្រ្តក្នុងរយៈពេល៧១ឆ្នាំកសាងនិងរីកធំធាត់ វិទ្យុ
សម្លេងវៀតណាមមានការបោះជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។នាបច្ចុប្បន្ន
VOV ជាស្ថាប័នសារព័ត៌មានពហុមធ្យោបាយដោយមានប្រភេទសារព័ត៌មានទាំង
៤នោះគឺ ផ្សាយសម្លេង ទូរទស្សន៍ កាសែតអេឡិចត្រូនិកនិងកាសែតក្រដាស។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំទិវាលោកប្រធានហូជីមិញអាន
កំណាព្យជូនពរបុណ្យតេតលើកដំបូងតាមរយៈរលកវិទ្យុសម្លេងវៀត
ណាមនិងកម្មវិធីសិល្បៈនឹងត្រូវបានផ្សាយផ្ទាល់នៅលើកាណាល់វិទ្យុ
VOV១ VOV២ VOV៣ កាណាល់ទូរទស្សន៍ VOVTV VTC១ កាណាល់
ទូរទស្សន៍រដ្ឋសភានិងផ្សាយ online នៅលើគេហទំព័រ VOV.VN។សូម
អញ្ជើញលោកអ្នកនាងតាមដានស្ដាប់និងទស្សនា៕