ទិវាកំណាព្យវៀតណាមឆ្នាំ ២០១៤ HA PHUONG/MAI QUE -   (VOV Online) /   18 កុម្ភៈ 2014 | 13:53:48 នាថ្ងៃទី ១៥ ខែទី ១ តាមច័ន្ទគតិជារៀលរាល់ឆ្នាំ អ្នកស្រឡាញ់កំណាព្យមានឱកាស ជួបប្រា ស្រ័យនិងថ្លែងស្មូតបណ្ដាវ័ណ្ណកម្មកំណាព្សថ្មីរបស់ខ្លួន។ ទិវាកំណាព្យ វៀតណាមឆ្នាំ ២០១៤ ដោយមានប្រធានបទ “និទាឃរដូវពី Dien Bien ដល់ Truong Sa ដែលបើកជាផ្លូវការ នាព្រឹក ថ្ងៃទី ១៤ កុម្ភៈ នៅមណ្ឌលគេរ្ត៏ដំណែល Van Mieu – Quoc Tu Giam (ទីក្រុងហាណូយ) បានទាក់ទាញការចូលរបស់កវីអ្នកអក្សសាស្ត្រ សិល្បៈករនិងអ្នកស្រាឡាញ់កំណាព្យជាច្រើនកុះករ៕ ឆាកកំណាព្យនិទាឃៈរដូវប្រពៃណីសប្បាយអ៊ូអរដោយបទចម្រៀងអំពីការតស៊ូ បានរំលឹកឡើងវិញមេម័រអំពីជ័យជំនះ Dien Bien Phu ដ៏មហិមាររបស់ប្រជាជាតិ។ ភ្ញៀវទេសចរណ៍ទៅកាន់ទីនេះក្នុងទិវាកំណាព្យវៀតណាមឆ្នាំ ២០១៤ នៅបានទស្សនា ការសម្តែងសិល្បៈវិសេសវិសាលរបស់តំបន់នានាលើទូទាំងប្រទេសវៀតណាម ដូចជា៖ ការសម្តែងរបាំចំរៀងរបស់ជនរួមជាតិ H’Mong នៅខេត្ត Ha Giang នាទីសម្តែងចាបី tinh របស់ជនរួមជាតិនៅខេត្ត Lang Son ជាដើម៕ កវីវ័យក្មេងស្នូតអានកំណាព្យដែលគួបផ្សំនឹងសិល្បៈសម្តែងសំដៅឆ្លើយតបនឹងតម្រូវ ការជួបប្រាស្រ័យនិងទទួលវប្បធម៌របស់ទស្សនិកជនស្រឡាញ់កំណាព្យចំពោះប្រធានបទ ចំនួន ២ គឺ Dien Bien និង Truong Sa។ ក្រៅពីបណ្ដានាទីអានកំណាព្យ ទិវាកំណាព្យវៀតណាមឆ្នាំ ២០១៤ ក៏ជាឱកាសជួប ប្រាស្រ័យរបស់អ្នកស្នេហាកំណាព្យ។ អ្នកស្នេហាកំណាព្យបានផ្លាស់ប្តូរនិងជួបសំណេះសំណាលជាមួយគ្នាអំពីកំណាព្យនិងអក្សសាស្ត្រ គេរួមរួមគ្នាស្នូតកំណាព្យដ៏ពីហេះ។ សាស្ត្រាចារ្យ Van Nhu Cuong អ្នកបកប្រែឯកសារ Tu Huyen ស្ថាបយ្យករ Doan Duc Thanh និងអ្នករិះគន់អក្សសាសត្រ លោក Pham Xuan Nguyen។ ក្រៅពីសកម្មភាពស្នូតកំណាព្យ ភ្ញៀវដែលចូលរួមទិវាកំណាព្យវៀតណាមឆ្នាំនេះ នៅមានឱកាសស្វែងយល់អំពីស្របាប់កវីក្នុងសម័យកាលតស៊ូប្រឆាំងចក្រពត្តិ អាមេរិកនៅ Van Mieu។ សៀវភៅកំណាព្យត្រូវបានឧទ្ទេសនាមនៅទិវាឆ្នាំ ២០១៤។ គណៈចាត់តាំងបានជ្រើសរើសឃ្លាឃ្លាងកំណាព្យលេចធ្លោចំនួន ៥០ ដែលបង្ហាញ ស្មារតីលើកដម្កើងកំណាព្យរបស់វៀតណាមហោះហើរទៅឆ្ងាយ៕ HA PHUONG/MAI QUE -VOV Online Tag VOV Worldទិវាកំណាព្យវៀតណាមឆ្នាំ ២០១៤ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi