ទស្សនីយភាពនៃពិធីសម្តែង Chau Van
Hoang Anh - Hieu Tran -  
(VOV Online) /  
ទស្សនីយភាពសំដែង Chau Van លើកទី ១ ឆ្នាំ ២០១៣ ត្រូវបានរៀបចំឡើងនៅ
មណ្ឌលវប្បធម៌ចំនួន ៤ ដោយមានការចូលរួមរបស់ក្រុមសិលក្បៈករមកពីខ័ណ្ឌ
ស្រុកនៅ ទីក្រុងហាណូយចំនួន ២៩ ។
ទស្សនីយភាពនេះត្រូវបានវាយតំលៃដូចជាសកម្មភាពសកម្មមួយដែលជួយឲ្យ
ប្រជាជននិងក្រុមសិលក្បៈករចម្រៀង Chau Van មានការវាយតំលៃដ៏ត្រឹមត្រូវ
និងផូរផង់ចំពោះពិធីសំដែងដែលពោពេញទៅដោយចរិតលក្ខណៈសិល្បៈនិង
ជំនឿជាច្រើននេះ។ រូបភាពចៀង Chau Van ដែលមានប្រភពពីតំបន់វាលទំនាប
Bac Bo នេះ បានទាក់ទាញការចូលរួមរបស់ទស្ស និកជនជាច្រើនកុះករ។
ក្នុងទស្សនីយភាពសម្តែងនេះ បណ្ដាសិល្បៈករឆ្នើមមិនត្រឹមតែបានលើកដម្កើង
និងប្រគល់ អនុស្សារវរីយ៍សញ្ញា ប៉ុណ្ណោះទេ ថែមទាំង នេះក៏ជាការអនុវត្តការផ្តួច
ផ្តើមរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមអំពីការរៀបចំឯកសារ
ដាក់ជូនរដ្ឋាភិបាលបញ្ចូនល ពិធី Chau Van របស់វៀតណាមគឺជាបេតិកភ័ណ្ឌ
វប្បធម៌អរូបីយជាតិនិងដាក់ជូនអង្គការ UNESCO ពិភពលោកបញ្ជូនជាពិធី Chau
Van ជាបេតិកភ័ណ្ឌអរូបីយ៍របស់មនុស្សលោក ទៀតផង។
បណ្ដាឈុតសំដែងរស់រវឹកនឹងត្រូវបានជ្រើសរើសដើម្បីឧទ្ទេសនាមដល់ទស្សនិក
ជន នាថ្ងៃទី ៤ និងទី ៥ តុលា ឆ្នាំ ២០១៣ នៅរោងល្ខោន Cong Nhan ទីក្រុង
ហាណូយ។
មនុស្សជាច្រើននាក់ដែលចូលចិត្តពីធីសំដែង Chau Van ចូលរួមលើកទឹកចិត្តដល់ សំរាប់ព្រឹត្តិការអស្ចារ្យនេះ។
ពិធីសំដែង Chau Van ធ្លាប់បានចាត់ទុកជាជំនឿឆ្វេងក្នុងអតីតកាល។
ទស្សនីយភាពគឺជាឱកាសដើម្បីប្រជាជន ក៏ដូចជា សិល្បៈករចៀង Chau Van
មានចក្ខុវិស័យយល់ដឹងឲ្យបានត្រឹមត្រូវចំពោះប្រភេទសិល្បៈនេះ។
ភ្លេងគឺជាផ្នែកមិនអាចខ្វះបានឡើយក្នុងការបង្កើតឡើងនូវភាពវិសេស
វិសាលសំរាប់សិល្បៈ ច្រៀងចំរៀង Chau Van៕
ភាពស្អាតលំ្អខាងព្រលឹងត្រូវបានបង្ហាញតាមរយៈចង្ថាត់រាំ។
Hoang Anh - Hieu Tran
-VOV Online