ទស្សនាវិទ្យាស្ថានសមាធិ Truc Lam Tay Thien
Phong Vinh/Vnexpress -  
(VOVworld)-ក្នុងអាកាសធាតុត្រជាក់នេះ ប្រសិនបើបានមកទស្សនាវិទ្យាស្ថាន
សមាធិ Truc Lam Tay Thien មិត្តទាំងអស់គ្នានឹងមានអារម្មណ៍ស្រួលបួលក្នុង
ដួងចិត្តចំពោះមុខទិដ្ឋភាពធមជាតិដ៏ល្អបរិសុទ្ធ។
|
វិទ្យាស្ថានសមាធិ Truc Lam Tay Thien ស្ថិតលើកំពូលភ្នំមួយតាមច្រលងភ្នំ Tam Dao ចំណុះ វិហា Thong ឃុំ Dai Dinh ស្រុក Tam Dao ខេត្ត Vinh Phuc ភាគខាងជើងវៀតណាម។ |
|
វិទ្យាស្ថានសមាធិ Truc Lam Tay Thien ត្រូវបានកសាងដោយចរិតលក្ខណៈស្ថាបត្យកម្ម ពិសេសរបស់វត្ត Viet Nam។ អញ្ជើញទៅកាន់ព្រះវិហា យើងត្រូវដើរឡើងកាំជណ្តើរថ្មរាប់ពាន់កាំ។ |
|
វិទ្យាស្ថានសមាធិនេះមានព្រះវិហារកំពស់១៧ម៉ែត្រ ទំហ៊ំ៦៧៥ម៉ត្រែក្រឡាដែលអាចផ្ទុកបាន មនុស្សចំនួន៦០០នាក់។ នេះជាទីកន្លែងសម្រាប់ឧបាស័ក ឧបាសិការនិងភ្ញៀវទេសចរ មកទស្សនានិងធ្វើសមាធិ។ |
|
ត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធធម្មជាតិពហុបែបនិងរហោស្ថាន វិទ្យាស្ថានសមាធិប្រៀបដូចជាមណ្ឌលមួយដោយឡែកដែលផ្តាច់ចេញពីពិភពក្រៅ។ |
|
មើលទៅខាងក្នុងព្រះវិហារ Buu Dien នឹងប្រទះឃើញរូបបដិមាព្រះនាងគង់ស៊ីអ៊ីម រួមជាមួយធម្មជាតិស្រស់ស្អាតនោះ ទឹកមុខនិងក្រសែភ្នែករបស់រូបបដិមាដូចជាលុបបំបាត់ នូវការនឿយហត់និងការលំបាកលំបិនក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ |
|
នៅខាងស្តាំព្រះវិហារគឺ Lau Trong (ស្គរ)។ ស្គរនេះធ្វើដោយដើមខ្នោរព្រៃនៅខេត្ត Gia Lai ។ នៅខាងឆ្វេងគឺ Lau Chuong (កណ្តឹង)។ កណ្តឹងនេះមានទម្ងន់២តោនដែលបានចាក់ពីភូមិរបរប្រពៃណីល្បីឈ្មោះមួយនៅក្រុង Hue។ |
|
សូរសម្លេងលានលឺដូចជានាំបំណងប្រាថ្នារបស់មនុស្សទៅកាន់ព្រះពុទ្ធ ដោយសេចក្តីសង្ឃឹមឆ្នាំថ្មី សុខសាន្តត្រាននិងសម្បូរធូរធារ។ |
|
មិនត្រឹមតែមកទស្សនាឬអុជធូបតែប៉ុណ្ណោះ ភ្ញៀវទេសចរនៅមានឱកាស
លង់ខ្លួនក្នុងបរិយាកាសស្ងប់ស្ងាត់ដោយខ្យល់រំភើយនិងភាពស្រស់បំព្រងនៃធម្មជាតិ។ |
|
ចំពោះមនុស្សគ្រប់រូប ការធ្វើសមយាត្រទៅកាន់ Tay Thien ជាដំណើរពោរពេញទៅដោយ អារម្មណ៍ស្រួលបួល។ ទិដ្ឋភាពធម្មជាតិស្អាតប្រណីនឹងបន្សល់ទុកក្នុងដួងចិត្តជានិច្ច។ |
|
លើកពីនេះទៅទៀត ក្នុងវិទ្យាស្ថានសមាធិ នៅមានល្វែងមួយសម្រាប់លក់សៀវភៅគ្រប់ ប្រភេទ ថែមទាំងមានប្រដាប់ប្រដាអនុស្សាវរីយ៍ដែលបានផ្លិតក្នុងវត្តទៀតផង។ យើងអាច ទិញរបស់របរទាំងនេះធ្វើជាកាដូសម្រាប់សាច់ញាត្តិឬមិត្តភក្តិ។ |
|
បន្ទាប់ពីបានទស្សនាវិទ្យាស្ថានសមាធិមក ភ្ញៀវទេសចរអាចធ្វើដំណើរ ទស្សនារួមនីយដ្ឋាន Tay Thien បុរាណ ជិះខ្សែកាបទៅកាន់ភ្នំទស្សនាវត្ត Tay Thien វិហា Co វិហា Cau ជាដើម៕ |
Phong Vinh/Vnexpress