ពិព័រណ៍សម្បត្តិជាតិ Lan Anh -   12 មករា 2017 | 16:07:03 (VOVworld) - សម្បត្តិជិតចំនួន១៨គ្រឿងនេះសុទ្ធតែជាបេតកភ័ណ្ឌវប្បធម៌ដែល សារមន្ទីរប្រវត្តិសាស្ត្រជាតិកំពុងអភិរក្សរួមជាមួយឯកសារនិងវត្ថុតាងប្រមាណ២ហ្មឺន ទៀត។ពិព័រណ៍លើកនេះជាឱកាសដើម្បីភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនា ទ្រពសម្បត្តិជាតិដ៏មានតំលៃទាំងនេះក៏ដូចជាយល់ដឹងអំពីតំលៃខាងវប្បធម៌និង ប្រវត្តិសាស្ត្ររបស់សម្បត្តិជាតិនិមួយៗនេះផងដែរ។ តារាងឧទ្ទេសនាមពិព័រណ៍នៅច្រកទ្វារធំសារមន្ទីរប្រវត្តិសាស្ត្រជាតិ។ ជួង Van Ban ជាជួងមួយក្នុងចំណោមជួងសំរិទ្ធបុរាណដែលមានទំហំធំនិង ក្បាច់រចនាប្រណិតបំផុតនៃខឿនអារ្យធម៌ Dai Viet។ជួងនេះជាសម្បត្តិដ៏ ថ្លៃថ្លាក្នុងការស្រាវជ្រាវសិល្បៈនិងវប្បធម៌ព្រះពុទ្ធសាសនាវៀតណាម។ រូបនាគរាជ្ជកាល Tran នៅលើជួង Van Ban។ ថូភាជន៍ដែលជាផលិផលដ៏វិសេសវិសាលនៃរជ្ជកាល Tran។ សៀវភៅ “Nhat ky trong tu” (កំណត់ប្រចាំថ្ងៃនៅក្នុងពន្ធនាគារ) ត្រូវបាននិពន្ធឡើងជាភាសា Han របស់លោកប្រធានហូជីមិញ។សៀវភៅនេះ រួមមានកំណាព្យចំនួន១៣៣បទដែលលោកប្រធានហូជីមិញនិពន្ធឡើងក្នុងរយៈ ពេលត្រូវរដ្ឋអំណាច Chiang Kai-shek ចាប់ដាក់ពន្ធនាគារចាប់ពីឆ្នាំ១៩៤២ដល់ ឆ្នាំ១៩៤៣។ ថូភាជន៍ដែលត្រូវបានរកឃើញនៅខេត្ត Quang Nam ភាគកណ្ដាលវៀតណាម។ ព្រះរាជ្យត្រារបស់ព្រះមហាក្សត្រ Minh Menh ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ១៨២៧។ត្រានាឃនេះជានិមិត្តរូបនៃអំណាចរបស់រាជវង្ស Nguyen។ ថូសំរិទ្ធិ Bao Thinh ជាផលិតផលដែលមានក្បាច់រចនាដ៏ពិសេសដោយឡែក នៃវប្បធម៌ Dong Son។ ភ្ញៀវទេសចរអន្តរជាតិទស្សនាថូសំរិទ្ធិ Bao Thinh។ ក្បាច់ផ្កានៅលើផ្ទៃលើនៃស្គរសំរិទ្ធិ Hoang Ha ជាផលិតផលមួយក្នុង ចំណោមផលិតផលដ៏ល្បីល្បាញនៃខឿនវប្បធម៌ Dong Son។ស្គរនេះត្រូវបាន រកឃើញកាលពីឆ្នាំ១៩៣៧៕ Lan Anh Tag VOVworld ពិព័រណ៍ សម្បត្តិជាតិ ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi