ភាពកក់ក្តៅនៃមនោសញ្ជេតនារវាងលោកគ្រូអ្នកគ្រូជាមួយសិស្សានុសិស្សមុននេះនិងនាបច្ចុប្បន្ន 21 វិច្ឆិកា 2016 | 15:02:40 (VOV)_ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០វិច្ឆិកា)ជាឱកាសដើម្បីបណ្ដាជំនាន់ សិស្សានុសិស្ស និស្សិតបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែល រួមកម្លាំងកាយចិត្តនិងមនោសញ្ជេតនាចំពោះបុព្វហេតុបណ្ដុះបណ្ដាល រួមចំណែកក សាងប្រទេសជាតិកាន់តែអភិវឌ្ឍន៍សម្បូរុងរឿងនិងសុភមង្គល។ ក្នុងឱកាសទិវានេះ យើងរួមគ្នាក្រឡែកមើលឡើងវិញនូវរូបភាពស្ដីអំពីមនោ សញ្ជេតនារវាងគ្រូបង្រៀនជាមួយសិស្សានុសិស្សនិសិត្សពីមុនមក។ ថ្នាក់រៀនមុននេះ។ទោះបីជាគ្មានកៅអ៊ី តុក្តី ប៉ុន្តែសិស្សានុសិស្សនៅយកចិត្តទុកដាក់ជាច្រើនចំពោះការបង្ហាត់បង្រៀនរបស់លោកគ្រូ។ គ្រូបង្រៀននិងសិស្សានុសិស្សខំប្រឹងប្រែងសិក្សារៀនសូត្រ ថ្នាក់រៀនក្នុងគ្រាសង្គ្រៀម កុមារា កុមារីសប្បាយរីករាយពេលមកដល់សាលារៀន ស្នាមញញឹមរបស់អ្នកគ្រូនិងសិស្សានុសិស្សក្រោយពេលចេញពីសាលារៀន លោកគ្រូ អ្នកគ្រូមិនគ្រាន់តែសាបព្រោះអំពីចំណេះដឹងក្នុងសៀវភៅប៉ុណ្ណោះទេ ថែមទាំងចែករំលែកបទ ពិសោធន៍ក្នុងជីវភាពរស់នៅទៀតផង។ លោកគ្រូ អ្នកគ្រូដើរតួនាទីដ៏សែនសំខាន់ក្នុងការកសាងអត្តចរិតរបស់កុមារ។ និងណែនាំអំពីមុខរបរចំពោះប្អូនៗក្នុងអនាគត ដូច្នេះ ទិវាគ្រូបង្រៀនថ្ងៃទី២០វិច្ឆិកាជាឱកាសដើម្បីលើកសរសើរអ្នកមានគុណបំណាច់ចំពោះបុព្វហេតុ បណ្ដុះបណ្ដាលមនុស្ស និងជាឱកាសដើម្បីសិស្សានុសិស្សនិស្សិតគ្រប់ជំនាន់បង្ហាញការដឹងគុណចំ ពោះលោកគ្រូ អ្នកគ្រូរបស់ខ្លួន។ បាច់ផ្កាស្រស់ស្អាតជូនអ្នកគ្រូ លោកគ្រូ…ៗ រួមជាមួយពាក្យប្រសិទ្ធិពរល្អ និងការដឹងគុណជ្រាលជ្រៅបំផុត Tag ភាពកក់ក្តៅ មនោសញ្ជេតនា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សvov ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi