មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ

(VOVworld)-ឧបសករ ឧបាសិការចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធក្នុងមហាវិសាខបូជា
នៅក្រុង Hue

មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 1
នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣១ឧសភា (ពោលគឺថ្ងៃទី១៤ខែទី៤តាមច័ន្ទកតិ) គណៈចាត់ តាំងមហា ពិធីបុណ្យវិសាខៈបូជា នៅទីក្រុងHue បានចាប់ផ្តើមពិធីដង្ហែរព្រះពុទ្ធ ពីវត្ត Dieu Ke (វិថី Bach Dang ក្រុង Hue ខេត្ត Thua Thien -Hue) ទៅកាន់វត្ត Tu Dam។
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 2
ពិធីស្រោចជម្រះព្រះពុទ្ធបានប្រព្រឹត្តទៅក្នុងបរិយាការដ៏មហោឡារឹក។ ពិធីបុណ្យប្រពៃណីវប្បធម៌ព្រះពុទ្ធសាសនាបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៥៧មក។
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 3
នៅវេលាម៉ោង៥’៣០ល្ងាច ក្រុមដង្ហែចាប់ផ្តើមចេញដំណើរពីវត្ត Dieu De ព្រះតេជគុណ Thich Khe Chon អនុប្រធានគណៈអភិបាលនៃសមាគមពុទសាសនា វៀតណាមខេត្ត Thua Thien Hue ឲ្យដឹងថា ពិធីនេះមានអត្ថន័យសំដៅបួងសួងសូមឲ្យប្រទេស ជាតិមានសុខសាន្តត្រាន ពិភពលោកមានសុខសន្តិភាព។
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 4
ពិធីដង្ហែព្រះពុទ្ធឆ្នាំនេះ មានការចូលរួមរបស់ពុទ្ធសាសនិកសិក្សានុសិស្ស មកពីតំបន់ នានារបស់ខេត្ត Thua Thien –Hue។
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 5
នៅវេលាម៉ោង៦’៣០នាទី ពិធីដង្ហែរបានឆ្លងកាត់ស្ពាន Truong Tien ឆ្ពោះទៅវិថី Le Loi
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 6
ប្រជាជនរាប់ពាន់នាក់រួមជាមួយភ្ញៀវទេសចរណ៍ បានឈរត្រៀមត្រានៅសងខាងដងផ្លូវដើម្បី តាមដាន និងសម្តែងនូវការគោរព។
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 7
“នេះជាលើកដំបូងមកដល់ក្រុង Hue ក្នុងរដូវវិសាខៈបូជា ហើយក៏ជាលើកដំបូងបានទស្សនា ពិធីដង្ហែរព្រះពុទ្ធ គឺមានភាពអស្ចារ្យនិងអធិកអធមណាស់” បង Nguyen Thanh Son ភ្ញៀវទេសចរណ៍ មកពីទីក្រុងហាណូយបានចែករំលែកដូច្នេះ។
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 8
ចូលរួមពិធីនៅមាន ពុទ្ធសាសនិកជាកុមារដែលកាន់ជាប់លើដៃគោមផ្កា
មនុស្សរាប់ពាន់នាក់ចូលរួមពិធីដង្ហែរព្រះពុទ្ធ - ảnh 9
នៅវេលាម៉ោង៨យប់ ពិធីដង្ហែរព្រះពុទ្ធបានបញ្ចប់នៅវត្ត Tu Dam ដើម្បីត្រៀមរៀបចំ បណ្តាពិធីជាបន្តទៀតសម្រាប់រដូវវិសាខៈបូជាឆ្នាំ២០១៥នេះនៅទីក្រុង Hue

ប្រតិកម្មទៅវិញ

ផ្សេងៗ