រូបភាពដ៏ស្រស់ស្អាតអំពីធម្មជាតិនិងមនុស្សវៀតណាម
HA PHUONG -  
(VOV Online) /  
នាព្រឹកថ្ងៃទី ១៧ មិនានៅទីក្រុងហាណូយរបស់វៀតណាម ក្លឹបអ្នកថតរូបនៃ
មហាវិទ្យាល័យ វប្បធម៌ទីក្រុងហាណូយបានរៀបចំការតាំងពិពណ៌ររូបថត
សិល្បៈបើកទូលាយលើកទី ៤ ដោយប្រធានបទ “សំរស់ជីវិត” ក្នុងឱកាស
រំលឹកខួបអនុស្សារវរីយ៍លើកទី ៥៥ នៃទិវាបង្កើតមងាវិទ្យាល័យវប្បធម៌
ទីក្រុងហាណូយ (ថ្ងៃទី ២៦ មិនា ឆ្នាំ ១៩៥៩-ថ្ងៃទី ២៦ មិនាឆ្នាំ ២០១៤)។
រូបថតចំនួន ៥៨ របស់សមាជិកប្លឹបដែលជាគ្រួបង្រៀនក្នុងមហាវិទ្យាល័យ
នេះត្រូវបានដាក់តាំងក្នុងពិពណ៌រលើកនេះ។ បណ្ដាវណ្ណកម្មនេះបាននាំមក
ឲ្យទស្សនិកជននូវរូបភាពដ៏ស្រស់ស្អាតនៃវេលាស្អាតរបស់ជីភាពរស់នៅ
នៅសព្វទិសទីក្នុងទូទាំងប្រទេសវៀតណាម។ ការតាំងពិណ៌រ នឹងប្រព្រឹត្ត
ទៅដល់ថ្ងៃទី ២៦ មិនាឆ្នាំ ២០១៤៕
|
រូបថត “ប៉ែលបោល” របស់លោក Sau Van Duong ដែលត្រូវបានថតនៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) នាឆ្នាំ ២០១២។ |
|
វណ្ណកម្ម “បន្ទាប់ពីដំណើរចេញទៅលំហរសមុទ្រ” របស់អ្នកនិពន្ធ Vuong Xuan Hoa ដែលត្រូវបានថតនៅស្រុក Hai Thinh ខេត្ត Nam Dinh (ភាគខាងជើងវៀតណាម) នាឆ្នាំ ២០១៣។ |
|
រូបថត “ពន្លឺព្រះអាទិត្យនិងដំណក់ទឹកភ្លៀង” របស់អ្នកនិពន្ធ Vuong Xuan Hoa ដែលត្រូវបានថតនៅ Mu Cang Chai (ភាគខាងជើងវៀតណាម) នាឆ្នាំ ២០១៣។ |
|
វណ្ណកម្ម “ផ្កាព្រះអាទិត្យ” របស់លោកស្រី Van Chi ដែលត្រូវបានថតនៅ ទីក្រុង Buon Ma Thuat ភាគកណ្ដាលវៀតណាម ក្នុងឆ្នាំ ២០១៣។ |
|
រូបថត “សរទរដូវនៅទីក្រុងហាណូយ” របស់លោកដែលត្រូវបានថត Tran Do ដែលត្រូវបានថតនៅបឹង Guom ទីក្រុង ហាណូយ ក្នុងឆ្នាំ ២០១១។ |
|
រូបថត “ការប្តូរផ្តាច់” របស់លោក Nguyen Tien Quang ដែលត្រូវបានថតនៅស្រុក Tinh Bien ខេត្ត An Giang ភាគខាងត្បូងវៀតណាមក្នុងឆ្នាំ ២០១២។ |
|
“សំរស់និទាឃរដូវនៅតំបន់ពាយ័ព្យ” របស់លោកស្រី Van Chi ដែលត្រូវបានថតនៅឃុំ Pa Co ស្រុក Moc Chau ក្នុងឆ្នាំ ២០១៤។ |
|
“ទំនុកភ្លេងនិទាឃរដូវ” របស់អ្នកនិពន្ធ Tran Phan ដែលត្រូវបានថតនៅខេត្ត Bac Ninh ក្នុងឆ្នាំ ២០០៩។ |
|
“ព្រឹកព្រលឹមនៅសមុទ្រ Tinh Gia” របស់លោក Tan Thanh ដែលត្រូវបានថតនៅ ស្រុក Tinh Gia ខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម ក្នុងឆ្នាំ ២០១២។ |
|
“គោរពគ្នានៅលើសមុទ្រ” របស់លោក Hoang Minh Tuan ដែលត្រូវបានថតរូបនៅ លើស្ថានីយ៍ DK1 នៅខ្ពង់រាបបាតសមុទ្រភាគនិរតីរបស់វៀតណាមក្នុងឆ្នាំ ២០១២។ |
|
“របាំកុកស” របស់អ្នកនិពន្ធ Nguyen Lam Anh ដែលត្រូវបានថតនៅស្រុក Thanh Mien ខេត្ត Hai Duong ក្នុងឆ្នាំ ២០១៤។ |
|
រូបថត “គំនូរសរទរដូវ” ត្រូវបានថតនៅ Suoi Yen វត្ត Huong (ភាគខាងជើងវៀតណាម) របស់អ្នកនិពន្ធ Vuong Xuan Hoa ។ |
|
រូបថតរបស់អ្នកនិពន្ធ Nguyen Tien Quang ដែលត្រូវបានថតនៅស្រុក Hoai Duc ទីក្រុង Ha Noi ក្នុងឆ្នាំ ២០១៣៕ |
HA PHUONG
-VOV Online