វិហារឥស្លាមមួយចំនួននៅខេត្តអានយ៉ាង MINH DUC -   4 វិច្ឆិកា 2015 | 15:13:21 វៀតណាមជាប្រទេសមួយមានជនជាតិនិងសាសនាជាច្រើន។ ដោយមាន គោលនយោបាយមហាសាមគ្គីភាព សេរីភាពខាងជំនឿសាសនារបស់រដ្ឋ ជន ជាតិទាំង៥៤បានរួមកម្លាំងកាយចិត្តកសាងប្រទេសវៀតណាមអោយកាន់តែ ល្អប្រសើរជាងទាំងខាងផ្លូវលោក ខាងផ្លូវធម៌ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនាទី បទយកការណ៍រូបភាពនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីវិហារឥស្លាមមួយចំនួន នៅខេត្តអានយ៉ាង (ភាគខាងត្បូងវៀតណាម)។ ចំពោះសហគមជនជាតិចាម កាន់សាសនាឥស្លាម ហើយនៅខេត្ត An Giang នេះមានវិហារជាច្រើន។ ក្នុងនោះ មានវិហារ Mubarak ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌជាតិ។ តាមផ្លូវ មិត្តអាចជួបអ្នកតំបន់ជាច្រើនពាក់សំលៀកបំពាក់ប្រពៃណី។ ភាគច្រើនវិហារឥស្លាមត្រូវបានលាបពណ៌ខៀវនិងស។ ស្រុក An Phu និង Chau Giang នៅជាទីប្រមូលផ្តុំរបស់ស្ថាប័ន មជ្ឈមណ្ឌលសាសនា និងសាលារៀនរបស់ជនកាន់សាសនាឥស្លាម។ នារសៀល ភ្ញៀវទេសចរអាចឃើញមុខម្ហូបអាហារដ៏ឆ្ញាញ់ពិសាររបស់អានយ៉ាង ដូចជា៖នំ Tam នំចេក ដំណើបដំឡូង ល។លោកអ្នកអាចទិញដើម្បីញុំាកំសាន្តតាមផ្លូវ ដោយមានតម្លៃត្រឹមតែ៣០០០ដល់៥០០០ដុងប៉ុណ្ណោះ Masjid Jamiul Azhar ជាវិហារធំបំផុតមួយប្រចាំនៅអានយ៉ាង ស្ថិតក្នុងឃុំ Chau Phong។ វិហារនេះត្រូវបានកសាងតាំងពីឆ្នាំ១៩៥៩ មក ហើយវិហារនេះត្រូវបានចាត់ទុកជាវិហារឥស្លាមស្អាតបំផុតប្រចាំនៅវៀតណាម មនុស្សប្រុសក្នុងសំលៀកបំពាក់ប្រពៃណីនៅក្រោយពិធីពេលល្ងាច។ ចំពោះអ្នកកាន់សាសនាឥស្លាម គឺក្នុងមួយថ្ងៃ មានពេលវេលាធ្វើពិធី៥លើក៖មុនពេលព្រះអាទិត្យរះ មុនថ្ងៃត្រង់ រសៀល ល្ងាចយប់ និងមុនពេលចូលគេង។ មួយក្នុងចំណោមប្រការ៥ចំពោះសាសនិកជនឥស្លាម គឺត្រូវធ្វើធម្មយាត្រាទៅកាន់វិហារ Mecca អោយបានម្តង ក្នុងមួយជិវិត។ យ៉ាងណាមិញ ចំពោះសហគមន៍អ្នកកាន់សាសនាឥស្លាមនៅវៀតណាម ភាគច្រើនជ្រើសរើស ធ្វើធម្មយាត្រាទៅកាន់ វិហារឥស្លាមធំបំផុតនៅអានយ៉ាង។ ចំណុចពិសេសលេចធ្លោបំផុតរបស់វិហារ Jamiul Azhar គឺនៅពីមុខទ្វារមានវាលបច្ឆារមួយ។ តាមមនុស្សក្នុងតំបន់ថា នេះគឺជាទីកន្លែងបញ្ចុះសព្វរបស់សាសនិកជនឥស្លាមជាច្រើននៅទូទាំងប្រទេសវៀតណាម។ MINH DUC Tag វិហារ ឥស្លាម ខេត្តអានយ៉ាង vov ប្រតិកម្មទៅវិញ ផ្ញើទៅ ផ្សេងៗ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ចុងភៅអន្តរជាតិ១០នាក់ចូលរួមការប្រឡង “សាកល្បងជាមួយម្ហូប cao lau ” ភូមិបុរាណ Duong Lam ការតាំងពិព័រណ៌”ដែកថែបនៅភ្លើងនរក”នៅពន្ធនាគារ Hoa Lo – Ha Noi