ស្ថាបត្យកម្មបុរាណនៅទីក្រុង Hai Phong
VOV Online -  
(Ha Thanh) /  
ទីក្រុង Hai Phong បានជាមណ្ឌលពាណិជ្ជកម្មសំខាន់នៅវៀតណាមក្នុងសម័យ
អាណានិគម និយមបារាំង។ ដោយហេតុនេះ ទីក្រុង Hai Phong មានក្បូក្បាច់
រចនាជាលក្ខ ណៈបារាំង។
រហូតមកដល់ពេលនេះ ទីក្រុង Hai Phong នៅរក្សាបានតួនាទីដ៏សំខាន់របស់ខ្លួន
និងជា ទីក្រុងមួយ ក្នុងចំណោមទីក្រុងចំនួន ៥ ចំណុះមជ្ឈឹមនៅវៀតណាម។
ការអភិវឌ្ឍន៍នគរដូចជានៅទីក្រុងហាណូយឬទីក្រុងហូជីមិញ ទីក្រុង Hai Phong
នៅរក្សាចំណុចស្ថាបត្យកម្មបុរាណ ជាពិសេសគឺសំណង់នៅតំបន់មជ្ឈមណ្ឌល
ខ័ណ្ឌ Hong Bang ខ័ណ្ឌ Le Chan និងខ័ណ្ឌ Ngo Quyen។
|
ទីស្នាក់ការការិយាល័យអប់រំនិងបណ្តុះបណ្ដាលខ័ណ្ឌ Hong Bang ដែលស្ថិតនៅវិថី Nguyen Tri Phuong មានក្បូក្បាច់រចនាជាបារាំង។ |
|
ស្ថានីយ៍រថភ្លើងទីក្រុង Hai Phong ដែលស្ថិតនៅលើវិថី Luong Khanh Thien ខ័ណ្ឌ Ngo Quyen គឺជាសំណង់ស្ថាបត្យកម្មរបស់បារាំងស្អាតបំផុតនៅទីនេះ និងជាស្ថានីយ៍រថភ្លើងស្អាតបំផុតដែលបន្សល់ពីសម័យបារាំង។ |
|
អាគារប្រៃសណីយ៍មជ្ឈមណ្ឌលទីក្រុង Hai Phong ស្ថិតនៅលើវិថី Hoang Van Thu - Nguyen Tri Phuong ខ័ណ្ឌ Hong Bang។ |
|
ទីស្នាក់ការរបស់គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong ស្ថិតនៅខ័ណ្ឌ Hong Bang ។ |
|
អាគារព្រះគ្រូការតូលិកទីក្រុង Hai Phong គឺជាសំណង់សាសនាធំបំផុតនៅ ទីក្រុងដែលស្ថិតនៅ ខ័ណ្ឌ Hong Bang ។ |
|
សារមន្ទីរទីក្រុង Hai Phong ស្ថិតនៅខ័ណ្ឌ Hong Bang |
|
រោងបហោស្រពទីក្រុង Hai Phong គឺជាមោទនៈភាពនៃទីក្រុងកំពង់ផែ។ |
VOV Online
-Ha Thanh