ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa” ត្រូវបានរៀបចំឡើងនៅ
ទីលាន Ba Dinh ទីក្រុងហាណូយនិងនៅកោះ Truong Sa ធំ ស្រុកកោះ Truong Sa ខេត្ត
Khanh Hoa ភាគកណ្ដាលវៀតណាម នាព្រឹកថ្ងៃទី ៧ មិថុនា កន្លងមក។ 

នៅប្រជុំកោះ Truong Sa ពិធីគោរពទង់ជាតិជារៀលរាល់ថ្ងៃគឺជាពេលវេលាដ៏ពិសិដ្ឋចំពោះ បណ្ដាយុទ្ធជននិងប្រជាជននៅទីនេះឆ្ពោះទៅមាតុប្រទេស។ នេះគឺជាលើកដំបូង ពិធីទង់
ជាតិ នៅប្រជុំកោះ Truong Sa ត្រូវបានផ្សាយបន្តផ្ទាល់ដល់ប្រជាជននៅដីគោក។

គោលដៅនៃកម្មវិធីនេះគឺសំដៅលើកកំពស់តួនាទីឋានៈប្រវត្តិសាស្ត្រនិងតំលៃដ៏ធំធេងនៃ ប្រជុំកោះសមុទ្ររបស់វៀតណាម។ ទន្ទឹមនឹងនោះ កម្មវិធីបង្កើនមោទនភាព មោនសាញ្ចេត
នារបស់ប្រជាជនចំពោះអធិបតេយ្យភាពរបស់វៀតណាមលើកោះសមុទ្រដើម្បីលើកកំពស់
ការទទួលខុសត្រូវរបស់ម្នាក់ៗ អង្គការនិមួយៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការពាររឹងមាំ
អធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេស៕

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”  - ảnh 1
នា ម៉ោង់ទី ៥ និង ៣០ នាទី ក្រុមយុទ្ធជន ២៥៧ ដំណើការពិធីគោរពទង់ជាតិដោយដើរ បោះជំហានព្រមៗដោយស្វាហាច់គ្នាក្នុងសូសម្លេងរបស់បទចម្រៀង “ដំណើរបោះជំហានក្រោមទង់កងទ័ព ប្រជាជនវៀតណាម”។

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”  - ảnh 2
ក្រុមយុទ្ធជនកិត្តិយសមានគ្នាចំនួន ៣៤ នាក់ និមិត្តរូបឲ្យយុទ្ធជនដំបូងនៃក្រុមយុទ្ធជន កងទ័ពវៀតណាមឃោសនារំដោះប្រទេសជាតិ ។

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”  - ảnh 3
ពីធីបង្ហូតទង់ជាតិនាព្រឹកថ្ងៃទី ៧ មិថុនា មានអត្ថន័យដ៏ពិសិដ្ឋពេលដែល ពិធីនេះត្រូវ បានផ្សាយបន្តផ្ទាល់ដល់ប្រជុំកោះ Truong Sa។ ក្នុងពេលជាមួយនេះដែរនៅកោះ Truong Sa ធំ បណ្ដាយុទ្ធជននិងប្រជាជននៅទីនេះក៏បានធ្វើពិធីគោរពរទង់ជាតិ។

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”  - ảnh 4
រាល់កាយវិការរបស់យុទ្ធជនទាំងឡាយត្រូវបានអនុវត្តដោយស្វាហាប់។

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”  - ảnh 5
ទង់ជាតិត្រូវបានបង្ហូតឡើងក្នុងសូរសម្លេងដ៏ក្លាហានមោះមុតក្នុងបទចម្រៀងគោរពទង់ជាតិ។

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”  - ảnh 6
ទង់ជាតិក្រហាមផ្កាយមាសបករវិច។

ស្ពានទូរទស្សន៍ “ពិធីគោរពទង់ជាតិជាមួយប្រជុំកោះ Truong Sa”  - ảnh 7
បន្ទាប់ពីពីធីគោរពទង់ជាតិ បណ្ដាយុទ្ធជនវិលត្រឡប់មកទីកន្លែងដើមវិញ៕



ប្រតិកម្មទៅវិញ

ផ្សេងៗ