(VOV)_សំលេងចាប៉ីសាយដៀវពេលបានស្ដាប់ហើយដឹងជាប់ចិត្តរហូត។ ប្រសិន បើ មុននេះ សម្លេងចាប៉ីសាយដៀវមានចង្វាក់ព្រួយ កំសត់ លន្លង់លន្លោច ដោយប្រ
ដូចទៅនឹងវាសនារបស់នារី។ ប៉ុន្តែ ឥឡូវនេះ សម្លេងចាប៉ីសាយដៀវបានមានចង្វាក់
សប្បាយរីករាយ របស់ទឹកដី និងមនុស្សវៀតណាម។ សម្លេងចាប៉ីសាយដៀវបានធ្វើ
អោយយើងនឹករលឹកដល់ស្រុកកំណើត អំពីមនោសញ្ជេតនាចំពោះមាតុប្រទេស។
|
ចាប៉ីសាយដៀវ អត្តសញ្ញាណដ៏វិសេសវិសាលរបស់វៀតណាម |
ក្នុងសង្គមទំនើបនាបច្ចុប្បន្ន តូតន្ត្រី ឧបករណ៍ភ្លេងរាប់ពាន់ប្រភេទ ដើម្បី មនុស្សអាចស្ដាប់កំសាន្តឬសម្ដែង។ ប៉ុន្តែសម្លេងដ៏វិសេសវិសាលរបស់ចាប៉ីសាយ
ដៀវ គឺដក់ជាប់ក្នុងបេះដូងមនុស្សវៀតណាមម្នាក់ៗ។ សិល្បករលេងចាប៉ីសាយដៀវ
Kim Thanh បានចាត់ទុកថា៖ ចាប៉ីសាយដៀវជាឧបករណ៍ភ្លេងពិសេសដោយឡែក បំផុតរបស់វៀតណាម៖
“ចាប៉ីសាយដៀវមាន២ផ្នែកសំខាន់បំផុត នោះគឺកំណាត់ឈើខ្លីដើម្បីបង្កើតខ្ទង់
សម្លេង និងដងចាប៉ីដើម្បីកំណត់ចង្វាក់។ ចាប៉ីសាយដៀវមានរបៀបប្រើប្រាស់ដ៏
ពិសេស ដោយឡែក។”
ចាប៉ីសាយដៀវជាប្រភេទចាប៉ីដែលមានតែខ្សែតែមួយ ចំណុះក្រុមខ្សែដេញ។
ចាប៉ីសាយដៀវមានរូបរាងមូលប្រសិនបើធ្វើពីឬស្ស៊ី ឬរូបរាងបួនជ្រុងទ្រវែង ប្រ
សិនបើ បានធ្វើពីឈើ។ចាប៉ីសាយដៀវមានដងវែង ខាងក្បាលចាប៉ីតូចជាងខាង
កន្ទុយ ចាប៉ីមានប្រវែងជាង១ម៉ែត្រ។
ក្នុងជីវភាពរស់នៅរបស់ជនវៀតណាម ចាប៉ីសាយដៀវដើរតួនាទីដ៏សែនសំ
ខាន់។ ចាប៉ីសាយដៀវសមស្របជាមួយបណ្ដាចង្វាក់រូម៉ានទិក ទន់ភ្លន់។ សិល្បះករ ចាប៉ីសាយដៀវ Kim Thanh បានអោយដឹងថា៖
“ចាប៉ីសាយដៀវជាឧបករណ៍សំខាន់ក្នុងវង់តន្ត្រីច្រៀង Cheo, Cai Luong ,
Quan Ho។ នាបច្ចុប្បន្ន អាចប្រើចាប៉ីសាយដៀវលេងតាមចង្វាក់ថ្នីៗក៏បានដែរ។ ចាប៉ីសាយដៀវតភ្ចាប់ជាមួយចង្វាក់ប្រជាប្រិយ ស្ដីពីស្រុកកំណើត ប្រទេសជាតិ។”
ចាប៉ីសាយដៀវជាឧបករណ៍ភ្លេងដែលមិនអាចខ្វះបានក្នុងវងតន្ត្រីប្រជាប្រិយ ជាតិក្តី ប៉ុន្តែវាក៏បានប្រគុំតន្ត្រីជាមួយឧបករណ៍ភ្លេងទំនើបៗទៀតផង។ សិល្បះករ ចាប៉ីសាយដៀវ Kim Thanh បានអោយដឹងថែមទៀតថា៖
“ ក្នុងពេលទៅសម្ដែងសល្បះ ប្រឡង់ឧបករណ៍ភ្លេងជនជាតិនៅឯបរទេស ចាប៉ីសាយដៀវ ជាឧបករណ៍ភ្លេងដំណាងអោយវៀតណាម។ ចាប៉ីសាយដៀវ ជានិច្ចកាលដើរតួនាទីដ៏សែនសំខាន់នៅក្នុងបណ្ដាវង់តន្ត្រី។”
ក្នុងពិភពលោកឧបករណ៍ភ្លេងដ៏ពហុបែបនេះ ចាប៉ីសាយដៀវ ជាឧបករណ៍ ភ្លេងពិសេសដោយឡែកបំផុតរបស់ប្រជាជនវៀតណាម។ នៅទីណាដែលមាន
សម្លេងរបស់ ចាប៉ីសាយដៀវ នៅទីនោះមានតូតន្ត្រីប្រពៃណីវៀតណាម ពីព្រោះ
សម្លេង ចាប៉ីសាយដៀវ ជាសម្លេងរបស់អ្នកម្តាយ ឪពិក របស់ជនជាតិនិងរបស់
ស្រុកកំណើតដែរ៕