ជនបរទេសទទួលបុណ្យតេតប្រពៃណីវៀតណាម។
ទោះបីទើបមកធ្វើការនៅទីក្រុងហូជីមីញបាន១ឆ្នាំកន្លះក្តី ប៉ុន្តែលោក Elio
Machillada អគ្គនាយក Oreo Kraft Foods មានភ័ព្វសំណាងបានទទួលបុណ្យ តេតប្រពៃណីវៀតណាម២លើក។ លោក Elio Machillada បាននិយាយថា ប្រការ ធ្វើឲ្យលោកមានការចាប់អារម្មណ៍បំផុតអំពីបុណ្យតេតប្រពៃណីវៀតណាមគឺ
ការជួបជុំគ្រួសារ មិត្តភ័ក្កក្នុងប៉ុន្មានថ្ងៃនេះនិងពិសេសគឺបានពិសាររាល់មុខម្ហូប ប្រពៃណីវៀតណាំមជាមួយរស់ជាតិឆ្ងាញ់ពិសារដែលគ្មាននៅកន្លែងណាមាន
បានទេ។ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទំលៀមទំលាប់ទទួលបុណ្យតេត ប្រពៃណីរបស់ជនវៀតណាមទើបឆ្នាំនេះលោកបានសំរេចចិត្តអញ្ជើញសាច់ ញ្ញាត្តិរបស់ខ្លួនពីVenezuela មកទីក្រុងហូជីមីញដើម្បីទទួលបុណ្យតេតវៀត ណាមជាមួយគ្រួសារខ្លួន។ លោកចង់ឲ្យគេបានកំសាន្តរកឃើញនូវភាព វិសេសវិសាលរបស់បុណ្យតេតវៀតណាមនិងមានឪកាសពិសារបណ្ដា មុខម្ហូបប្រពៃណីរបស់ជនវៀតណាមដោយលោកធ្វើដោយខ្លួនឯង។ លោក
Elio Machillada បានថ្លែងថា៖ “ខ្ញុំបានទទួលបុណ្យតេតនៅវៀតណាម២លើក
និងខ្ញុំចូលចិត្តណាស់។ គ្រួសារខ្ញុំកំពុងស្នាក់នៅទីនេះនិងខ្ញុំចូលចិត្តវប្បធម៍
បុណ្យតេតរបស់មិត្ត ទោះបីវាប្លែកនឹងវប្បធម៍របស់ជនអាមេរីកឡាតិនក្តី។ ខ្ញុំចូលចិត្តម្ហូបវៀតណាមពិសេសណាស់។ ហេតុដូច្នេះនេះជាពេលដើម្បី ខ្ញុំរៀនធ្វើរាល់មុខម្ហូបប្រពៃណីក្នុងឪកាសបុណ្យតេតរបស់មិត្តដើម្បីធ្វើឲ្យ
គ្រួសារនិងមិត្តភ័ក្កខ្ញុំពិសារ។” រីឯចំពោះលោកស្រី Edina មានអាយុ៣៦ឆ្នាំ
ជនជាតិរូម៉ានី ជាបុគ្គលិកពិគ្រោះយោបល់សំរាប់ក្រុមហ៊ុនគ្រឿងសង្ហាដ៏ធំ១នៅទីក្រុងហូជីមីញឲ្យដឹងថា ក្នុងរយៈពេល៨ឆ្នាំកន្លងមក លោកស្រីមិនបានទទួលឆ្នាំថ្មីជាមួយគ្រួសារនៅស្រុកកំណើតទេ ប៉ុន្តែលោកស្រីបានទទួលបុណ្យតេតប្រពៃណីវៀតណាមនៅទីក្រុងហូជីមីញនិងដំបន់
ជាច្រើនរបស់វៀតណាម។ បរិយាកាសកក់ក្ដៅរបស់គ្រសារនិងបណ្ដាមុខម្ហូបថ្ងៃតេតវៀតណាមបានធ្វើឲ្យលោកស្រីកាន់តែស្រលាញ់វៀតណាម។ មិនគ្រាន់តែលោកស្រីប៉ុណ្ណោះទេ មិត្តភ័ក្កបរទេសជាច្រើននាក់កំពុងធ្វើការជាមួយលោកស្រីក៏សុទ្ធតែរង់ចាំបានទទួលបុណ្យតេតប្រពៃណីវៀតណាមដើម្បីកំសាន្តបរិយាកាសជួបជុំគ្នាក្នុងថ្ងៃតេត។ “បុណ្យតេតប្រពៃណីរបស់មិត្ត
អស្ចារ្យណាស់។ ពីសេសគឺមានការខុសប្លែកពីប្រទេសរបស់យើងខ្ញុំ និងខ្ញុំចូលចិត្តបណ្ដាមុខម្ហូបវៀតណាម។ ទីក្រុងហូជីមីញស្អាតណាស់ មនុស្សន៍ក៏ជិតស្និទ្ធ
ដែរ។ ខ្ញុំគិតថាមិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ ថែមទាំងភ្ញៀវទេសចរណ៍ក៏សុទ្ធតែសង្កេតឃើញនិងចូលចិត្តក្នុងពេលបានកំសាន្តបរិយាកាសបុណ្យតេតប្រពៃណី
នេះ។” ចំពោះប្រជាជនវៀតណាមគ្រប់រូបបុណ្យតេតពិសិទ្ធផង ជិតស្និទ្ធដោយមនោសញ្ជេតនាស្រុកកំណើតគ្រួសារផង។ រីឯចំពោះជនបរទេសក្នុងពេលមានឪកាសរួមសប្បាយទទួលបុណ្យតេតប្រពៃណីរបស់ជនវៀតណាម កាន់តែ
ស្រលាញ់ទឹកដី មនុស្សន៍វៀតណាម៕