ដើម្បីកេរ្ត៍រតក១បៃតងស្អាត-បទពិសោធន៍របស់Hoi An។

Vovworld-នាដើមទសវត្សរ៍ទី៩០សំណង់ជាច្រើនក្នុងចំណោម១ពាន់ផ្ទះបុរាណ
និងកេរ្ត៍ដំណែលចំនួន២០០រួមមាន  សាលាភូមិ វត្តអារាមដែលមានអាយុកាល
រាប់រយឆ្នាំត្រូវខូចយ៉ាងធ្ងន់ធ្ងរ។ប្រជាជនបានផ្ញើរពាក្យរាប់រយជូនថ្នាក់ដឹកនាំទី
រួមស្រុកដោយសុំអនុញ្ញត្តិឲ្យជួសជុលកែលំអផ្ទះបុរាណនានា។លោក Nguyen Su ប្រធានគណះកម្មាធិការប្រ​ជាជនទីរួមស្រុក Hoi An ពេលនោះចុះហត្ថលេខាជា លាយល័ក្សអក្សរទៅ​លើឯកសារប្រវត្តិសាស្រ្ត១។លោកអោយដឹងថា៖“  ការ
ចំណាយឲ្យការសាងសង់ផ្ទះថ្មី១ខ្នងគឺថោកជាងនឹងការជួសជុលផ្ទះចំណាស់១
ខ្នង។ខ្ញុំមិនអនុញ្ញត្តិឲ្យគេ ជួសជុលផ្ទះតាមបែបថ្មីទេ។ខ្ញុំគ្រាន់តែអនុញ្ញត្តិឲ្យ
ជួសជុលកែលំអតាមគំរូដើមប៉ុណ្ណោះ។    “

           

ដើម្បីកេរ្ត៍រតក១បៃតងស្អាត-បទពិសោធន៍របស់Hoi An។ - ảnh 1


 ដើម្បីដោះស្រាយឲ្យបានចុះស​ម្រុងរវាងបញ្ហាអភិរក្សនិងការអភិវឌ្ឍន៍ប្រធាន
គណះកម្មាធិការប្រ​ជាជនទីរួមស្រុក Hoi Anបានពិនិត្យថា៖បញ្ហាចំណោទនោះ
គឺដោះស្រាយអោយប្រជាជននិងទទួលផលចំណេញពីបេតិ​កភណ្ឌ។៖បញ្ហា
អាទិភាពជាបន្តគឺជួយប្រជាជនជួសជុលកែលំផ្ទះតាមគំរូដើម។រួមជាមួយគ្នា
នោះរដ្ឋអំណាចមានការផ្តួចផ្តើមគំនិតទាក់ទាញភ្ញៀវទេសចរនិងលើកទឹក
ចិត្តប្រជាជនធ្វើអាជីវកម្មមុខទំនិញបំរើទេសចរណ៍ទៀតផង។លោកSu អោយដឹង
ថែមទៀតថា៖“  នាគ្រាដំបូងប្រជាជនមានបន្ថែមប្រាក់ចំណូល។ក្រោយពីធ្វើមាន
ហើយគេនឹងឃើញតំលៃដែលជីដូនជិតាបានបន្សល់ទុកមក។វាមិនត្រឹមតែមោទ
នភាពប៉ុណ្ណោះទេថែមទាំងនាំមកផលប្រយោជន៍ជាក់ស្តែងទៀតផង។  “

          

ដើម្បីកេរ្ត៍រតក១បៃតងស្អាត-បទពិសោធន៍របស់Hoi An។ - ảnh 2

រដ្ឋអំណាចHoi An បានមានគោលនយោបាយដ៍ច្បាស់លាស់ក្នុងការជួយឧបត្ថម្ភ
ជាប្រាក់ដើម្បីជួសជុលកែលំអរផ្ទះបុរាណ តាមវិថីនិមួយៗ។លោកThai Te Buu ជាជន១នាក់នៅវិថី Tran Phu  សង្កាត់Minh An ទីក្រុងHoi Anអោយដឹងថា៖គ្រួសារ
លោកទទួល​បានប្រាក់ជំនួយដល់៧៥%នៃចំនួនប្រាក់សរុបជួសជុលហើយបាន
អ្នកជំនាញការវៀតណាមនិងជប៉ុនជួយពិនិត្យនិងពិគ្រោះយោបល់ជួសជុលកែលំអរ
ទៀតផង។លោកចែករំលែកថា៖“ គ្រួសារខ្ញុំទទួលបានខ្ទង់ប្រាក់ជំនួយជាច្រើន។ពី
ព្រោះថាផ្ទះត្រូវបានរដ្ឋបញ្ជូលក្នុងបញ្ជីឈ្មោះកេរ្ត៍មរតកពិសេស។វាមានអាយុកាល
ជិត៣០០ឆ្នាំហើយ។ខ្ញុំមានការពេញចិត្តណាស់។      “
គោលនយោបាយលើកលែងពន្ឋនាគ្រាដំបូងនិងជួយឧបត្ថម្ភប្រជាជនក្នុងការធ្វើ
អាជីវកម្មបាននាំមកនូវការផ្លាស់ប្តូរសំរាប់គ្រួសារជាច្រើននៅវិថីបុរាណ។លោក
Pham Van Khoa ម្ចាស់ហាងចង្កៀងគោម១កន្លែងលើវិថី Tran Phuរៀបរាប់ថា៖
“  នៅសម័យកាលរដ្ឋអនុវត្តរបបអោបក្រសោបទាំងអស់ គ្រួសារខ្ញុំជួបការលំបាក
ជាច្រើនទោះបីជាធ្វើគ្រប់របរ។ឥឡូវនេះគ្រួសារខ្ញុំរស់ដោយរបរលក់ចង្កៀងគោម។ប្រាក់ចំណូលគឺល្អជាបង្គរ។    “
សព្វថ្ងៃនេះ​ជីវភាពរស់នៅរបស់ប្រជាជន Hoi Anបានមានការភាពផ្លាស់ផ្តូរជាច្រើន
ដោយសារផលចំណេញទទួលបានពីការធ្វើទេសចរណ៍បេតិកភណ្ឌ។ប្រការនេះ​បានជួយគេកាន់តែស្រឡាញ់បេតិកភណ្ឌដែលជីដូនជីតាបានបន្សល់ទុកមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ