ទៅធ្វើបុណ្យទានដើមឆ្នាំ

ចំពោះប្រជាជនវៀតណាម ពិធីបុណ្យគឺជាចរិតលក្ខណះវប្យធម៏ពិសេស​​ មួយ ដែលសម្តែងនូវបំណងប្រាថ្នាអំពីការរស់នៅ​មួយ ដោយសុភមង្គល​ នឹង​និរន្តភាព។​ ហេតុដូច្នេះពេលដែលនិទាឃរដូវមកដល់ម្តងៗទោះបីសម្របខ្លួន ទៅក្នុងបរិយាកាសតេតក្តី ជនវៀតណាមជាច្រើននាក់ នៅតែមិនភ្លេចទៅ វត្តដុតធូបបួងសួងឲ្យខ្លួន នឹងសមាជីកគ្រួសារទាំងអស់មានសុខភាពបរិបូរ ជួបតែនិងសេចក្តីសុខ នឹងសុភមង្គល។​នឹងទំលាប់ទៅវត្តនាដើមឆ្នាំបានក្លាយ ទៅជាលក្ខណះល្អប្រពៃវប្បធម៏ក្នុងប្រជាជនគ្រប់ស្រទាប់។           ទៅវត្តធ្វើបុណ្យទានអាចនៅមិនថាថ្ងៃណាក្នុងឆ្នាំ ក៏ប៉ុន្តែប្រជាជនវៀត ណាមតែងតែទៅវត្តនាព្រឹកថ្ងៃទី​១ចូលឆ្នាំថ្មី។​នេះក៏ជាទីមកដល់ដើមដំបូង
របស់ ឆ្នាំថ្មីដែរ។ពីព្រោះប្រជាជនវៀតណាមជឿថា៖ពេលវេលាឆ្លងឆ្នាំរវាង
ឆ្នាំចាស់នឹងឆ្នាំថ្មីគឺជាពេលវេលាដែល ដី​-​មេឃប្រសព្វគ្នា បណ្តាទេវតានិង
ព្រលឹងជីដូនជីតា​ និងបញ្ជាក់ឲ្យទឹកចិត្តជ្រះថ្លារបស់កូនចៅហើយនិងជួយ
តាមបីបាច់ថែរក្សាបុគ្គលនិងក្រុមគ្រួសារឲ្យជួបតែនិងសេចក្តីសុខ សុភ
មង្គល។ស្នូរជួងរំពងអឺងកងនិងស្នូរ គោះត្រដោកធ្វើឲ្យបរិយាកាសមាន
ភាពស្ងៀមស្ងប់ រាល់ទុក្ខកង្វល់នៃការរស់នៅ ហាក់ដូចជាត្រូវរលាយបាត់
អស់ដើម្បីប្រមូលអារម្មណ៏ឆ្ពោះទៅព្រះពុទ្ធ។       
    អ្នកទៅវត្តតែងតែរៀបចំគ្រឿងសំណែនជាស្ពក មួយ​ដែលជានិមិត្តរូបនៃ
ចិត្តជ្រះថ្លា ដើម្បីថ្វាយជូនព្រះពុទ្ធ។ព្រះអនុត្ថេរ​Thich Thanh Nha ​ចៅអធិការ
 វត្ត​ Tran Quoc ហាណូយ​មានពុទ្ធដីការថា៖”ស្ពកគ្រឿងសំណែនរួមមានផ្លែ
ឈើ ផ្កាធូបទាន​។​ចំពោះពុទ្ធសាសនា មិនត្រូវសែនម្ហូបប្រៃទេ”។ នៅបណ្តា
ទីសក្ការះ បូជា ពុទ្ធបរិស័ទ្ធបួងសួងផ្តាំផ្ញើបំណងប្រាថ្នាជូនព្រះពុទ្ធ សូមឲ្យ
មានឆ្នាំថ្មី​១​ល្អប្រសើរមានសិរីសួស្តីជ័យមង្គលវិបុលសុខ។​ ព្រះអនុត្ថេរ Thich
 Thanh Nha ពន្យល់” មកដល់នឹងវត្តគឺមកដល់នឹងការល្អស្អាត ប្រៀបដូចជា
បំបាត់អស់រាល់ ការទុក្ខកង្វល់ដើម្បីរង់ចាំ សង្ឃឹមទៅលើប្រការល្អប្រសើរថ្មី។
​ពុទ្ធបរិស័ទ្ធទៅវត្ត គឺដើម្បីសូមសេចក្តីសុខសប្បាយ នឹងភាពចំរុងចំរើន។​​ ត្រូវ
សែនព្រេនបួងសួង ផង នឹងបូសផងទើបទទួលបានផល។បួសគឺអនុវត្តប្រការ
ជាកុសលធម៏ ផ្តល់មក នូវផលប្រយោជដល់សង្គម។ បួសរួមផ្សំជាមួយការ
គោរពបូជា ទើបមានផល ប្រយោជ”។
          ទៅធ្វើបុណ្យទាននាដើមឆ្នាំមិនគ្រាន់តែដើម្បីបំពេញឋានព្រលឹង
ប៉ុណ្ណោះទេ ថែមទាំងជាឪកាសល្អ​មួយដើម្បីទៅមើលកំសាន្តបណ្តាទេស
ភាពធម្មជាតិដ៏ ល្អត្រកាលទៀតផង។ទិដ្ឋភាពស្រស់ស្អាតពេញទៅដោយ
កំលាំងរស់​ប្រៀបដូច ជាបន្ថែមជំនឿជឿជាក់ នឹងសេចក្តីសង្ឃឹមដល់មនុស្ស
ក្នុងឆ្នាំថ្មី។ប្រហែលជា ដោយហេតុនេះ នៅថ្ងៃទី​ ១​នៃឆ្នាំថ្មី ភ្ញៀវនាំគ្នាទៅ
វិមាន Tay Ho – ទីសក្ការះបូជា ព្រះមែ​ Lieu Hanh ​ទៅ​វត្ត​Quan Su​ វត្ត  Tran
Quoc​ បួងសួងសូមសេចក្តីសុខ សប្បាយ នឹងភាពចំរុងចំរើន​ឬ​ទៅ  Van
Mieu Quoc Tu Giam​ បន់ស្រន់សូមឲ្យ កូនចៅ រៀនសូត្រពូកែ​ ក្លាយទៅជាមនុស្សមានប្រយោជដល់សង្គម។​លោកស្រី​  Loan មកពី Uong
 Bi ​-Quang Ninh​ បានចែករំលែកថា៖​ខ្ញុំទៅវត្តដើម្បីបួងសួង សូមឲ្យប្រទេស
មានសន្តិភាពផង​ប្រជាជនមានសុខដុមរម្យនាផង។ខ្ញុំកាន់ពុទ្ធ សាសនា
ទើបចង់ឲ្យកូនចៅខ្ញុំរៀនតាមព្រះពុទ្ធដើម្បីក្លាយទៅជាមនុស្សមាន
ប្រយោជដល់សង្គម។ខ្ញុំតែងតែទៅវត្តនៅថ្ងៃចូលឆ្នាំថ្មីដោយទឹកចិត្រជ្រះថ្លា។
នេះក៏ជាវិធី​១ ដើម្បីអប់រំកូនចៅក្លាយទៅជាមនុស្សល្អ។​បានដូច្នេះ​ទើបថែរក្សា
ការពារ ប្រទេស​​​មានសន្តិភាពបាន។         
  ឆ្លងកាត់កត្តាព្រលឹងទាំងឡាយ ទៅធ្វើបុណ្យទានដើមឆ្នាំជាលក្ខណះ
វប្បធម៏ល្អប្រពៃ ១​ របស់ប្រជាជាតិ​វៀតណាមជានិច្ឆ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ