ប្រភពដើមនៃដំលៃវប្បធម៏ខែត្រ Ha Nam។
|
ពិធីច្រឪងcheo១នៅខែត្រ Ha Nam
(Image: Internet) |
Vovworld-Ha Namជាកន្លែងដែលផ្តុំមកទន្លេចំនួន៣គឺទន្លេDay ទន្លេ Chau និងទន្លេ
Nhue។ជួរភ្នំកំបោរនៅប៉ែកខាងលិចបានបង្កើតឡើងទេសភាពធម្មជាតិដ៍ស្រស់
ត្រកាលដូចជារូងភ្នំ Luon ស្រះDong ភ្នំNgoc ជាដើម។នៅខែត្រ Ha Namនាសព្វថ្ងៃ
នៅថែរក្សាបានបេតិកភ័ណ្ឋរូបីនិរអរូបីដ៍មានដំលៃដូចជាស្គរសំរឹទ្ឋ Ngoc Lu សៀវ
ភៅសំរឹទ្ឋ Bac Ly -ជាសៀវភៅ១ក្បាលក្នុងចំណោមសៀវភៅបុរាណបំផុត៤ក្បាល។បណ្តាកេរ្តិ៍តំណែលស្ថបត្យកម្មសិល្បះចម្លាក់ពិសេសនៅទីនេះដូចជាវត្តLong Doi Son-
វិហារTran Thuong-Van Xa និងវិហារ An Hoa។ល។កេរ្តិ៍តំណែលនិងសំណង់បុរាណ
ទាំងនេះបានរួចំណេកឆ្លុះបញ្ចាំងកម្រាស់វប្បធម៏នៃដំបន់ដីនេះ។លោក Nguyen Thanh
Trongអ្នកស្រុក Ly Nhan ១រូបអោយដឹងថា “នៅភុមិននានាក្នុង ស្រុក Ly Nhan នៅមាន
ដើមពោធន៍ អណ្ទូងទឹកនិងទីលានសាលាភូមិ។សព្វថ្ងៃនេះសាលាភូមិជាកន្លែងប្រព្រិត
ទៅជីវភាពសហគមន៍និងត្រូវបានប្រជាជនចូលរួមថែរក្សានិងជួសជុលកែលំអ“។
|
ខែត្រ Ha Namនៅរក្សាបានរបរប៉ាក់
(Image: Internet) |
Ha Namនាបច្ចុប្បន្ននេះនៅថែរក្សាបានចរិតលក្ខណះវប្បធម៏រូបីនិងអរូបីជាច្រើន។
ក្នុងណោះមានភូមិចម្រៀង cheoបុរាណដូចជាភូមិចម្រៀង cheo Tho Chuong -ភូមិច
ម្រៀង cheo Truong ភូមិចម្រៀង cheo Xuan Khe។ ល។លោក Trinh Xuan Duyen នៅ
ភូមិ Thanh Luu ស្រុកThanh Liem ខែត្រ Ha Namអោយដឹងថា “ នាសព្វថ្ងៃឃុំយើងខ្ញុំមាន
ក្រុមចម្រៀងចំនួន១២រួមមាន ក្រុមចម្រៀងប្រជាប្រីយ៍ cheo cheo និងក្រុមចម្រៀង Cai luongពិសេសគឺមានសមាជិកចំនួន៧ក្នុងគ្រួសារ១សុទ្ឋតែចូលរួម ក្រុមចម្រៀងប្រជាប្រីយ៍
cheo បំរើប្រជាជន“។
រួមជាមួយបណ្តាតំលៃវប្បធម៏រូបី Ha Namនៅជាស្រុកកំណើតនៃបណ្តាភូមិរបរសិប្ប
កម្មប្រពៃណីទៀតផង។នាបច្ចុប្បន្នខេ្តមានភូមិរបរជាង៣០ដែលកំពុងធ្វើសកម្មភាព
និងអភិវ្ឍណ៍យ៉ាងខ្លាំងក្លា។ក្នុងពេលនោះមានភូមិរបរត្បាញភុមិប៉ាក់ភូមិធ្វើស្គរភូមិ
សិប្បកម្មវិចិត្រសិល្បះ។Ha Namក៍ជាស្រុកកំណើតនៃពិធីបុណ្យវិហា Tran Thuong
ពិធីបុណ្យវត្តDoi ពិធីបុណ្យហារ Linh Giang។ល។
|
រូងភ្នំ១នៅខែត្រ Ha Nam
(mage: Internet) |
ក្នុងអង្វែងាកាលប្រវត្តិសាស្រ្តរបស់ខ្លួនដំបនើដីនិងប្រជាជនHa Namសុទ្ឋតែផ្សារ
ភ្ជាប់ជាមួយប្រវត្តិសាស្រ្តរបសទឹកដី។ប្រការនេះបានបង្កើតឡើងអត្តសញ្ញាណ
វប្បធម៏Ha Namរួមចំណែកធ្វើឲ្យ វប្បធម៏ជាតិកាស់តែសប្បូបែបថែមទៀត៕