ពិធីមហោស្រព បុប្ផាbanស។

Vovworld-ក្នុងប៉ុន្មានថ្ងៃនេះផ្កា​banរិកស្គុសស្គាយតាមសង្ខាងផ្លូវ។សោភ័ណភាព
ល្អស្អាតរបស់ Dien Bienគឺដោយសារត្រូវបានធម្មជាតិប្រទានអោយ។ឆ្នាំណាក៍
ដូចជាឆ្នាំណាដែរចំឱកាសនេះជនគ្រប់រូប​មកពីសព្ទទីកន្លែងបែជាជួមជុំគ្នានៅ
ទីនេះដើម្បីចូលរួមមហោស្រព បុប្ផា​banជាព្រឹត្តិការណ៍១ក្នុងក្របខ័ណ្ឌនៃសប្តាហ៍
វប្បធម៌ទេសចរណ៍Dien Bienឆ្នាំ២០១៤។អ្នកណាដែលមកទស្សនាតំបន់ដីDien
 Bien ម្តងសុទ្ឋតែមាន​បំណងបានគយគន់សោភ័ណ្ឌភាពស្រស់ស្អាតនៃព្រៃបុប្ផា​
ban។បុប្ផា​banមាន​វត្តមាននៅគ្រប់ទិសទីនិងលំអតាមដងវិថីនិងផ្ទះនានា។ក្រមុំ
ជនជាតិThaiជាច្រើននាក់នៅប្រើ ផ្កា​banលំអពេលទៅលេងសំសាន្តនៅពិធី
មហោស្រពទៀតផង។Lo Thi Phongក្រមុំជនជាតិThai១នាក់អោយដឹងថា៖“ ក្រមុំ
ជនជាតិThaiកាន់តែស្អាតពេលកៀប បុប្ផា​banលើសក់។ក្នុងទិវាពិធិបុណ្យតេត
ជាប្រពៃណីខ្ញុំសុទ្ឋតែកៀប បុប្ផា​banលើសក់។ចំពោះប្អូនៗទិវារំលឹកខួបលើកទី៦០
នៃជ័យជំនះDien Bien Phuជាទិវាពិសេស១។    “  
​​                                      

ពិធីមហោស្រព បុប្ផាbanស។ - ảnh 1

មកដល់Dien Bien នៅរដូវបុណ្យភ្ញៀរវទេសចរណ៍នៅបានលង់ខ្លួនក្នប​រិយាកាសនៃ
ទំនុកច្រៀងផ្តោះផ្តងរបស់ជនរួមជាតិ Mong របាំXoe របស់យវ​នារី Thai សប្បាយរីក
រាយ ជាមួយល្បែងលេងកំសាន្តទាញព័ត្រចោលឈូងនិងរុញដំបងរបស់យុវជនជា
ជនជាតិ Mong  និងHa Nhi។បង Som Tuiនិស្សិតឡាវ១នាក់ដែលកំពុងសិក្សានៅ
ខែត្រDien Bienអោយដឹងថា៖“  ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែងដោយ
បានសិក្សារៀនសូុត្រនៅប្រទេសវៀតណាមនិងបានចូលរួមការប្រកួតកីឡាជា
ប្រពៃណីរបស់វៀតណាមទៀតផង។ក្នុងសប្តាហ៍វប្បធម៌ទេសចរណ៍ននៅខែត្រDien Bienខ្ញុំឃើញថា៖ បណ្តាជនជាតិនៅទីនេះមានស្នារតីសាមគ្គីភាពដ៍ស្អិតរមួត។“

                      

ពិធីមហោស្រព បុប្ផាbanស។ - ảnh 2

ល្បែងចោលPao-ល្បែង​លេងកំសាន្តដ៍ពិសេស១របស់ជនជាតិMong -ទាក់ទាញអារម្ម
ណ៍អ្នកមកទស្សនាជាច្រើនកុះករ។បងស្រី Lau Thi DinhជនជាតិMong១នាក់នៅ
ស្រុក​Tuan Giao ចែករំលែកថា៖“យើ​ងខ្ញុំចូលរួម​ការប្រកួតចោលPaoជាមួយឃុំស្រុក
ផ្សេងៗ ទៀត។យើ​ងខ្ញុំបានត្រៀមរៀបចំឲ្យកម្មវិធីនេះតាំងពីបុណ្យតេតប្រពៃណីរបស់
វៀតណាមមក។យើ​ងខ្ញុំត្រៀ​មសំលៀកបំពាក់និងកូនPao ​យ៉ាងម៉ត់ចត់។យើ​ងខ្ញុំធ្វើអ្វី
ៗទាំងអស់នេះដោយខ្លួនឯង។ខ្ញុំឃើញថា៖ពិធីមហោស្រពជាឱកាសប្រជាជនមកពី
ស្រុកនានាជួបជុំស្វែងយល់អត្តសញ្ញាណវប្ប​ធម៌របស់គ្នាទៀតផង។   “

​សំនៀងភ្លេងចម្រៀងនៃពិធីមហោស្រពបានគ្របដណ្តប់ទីលាននៅទីក្រុងDien Bien។ហើយមនុស្សចូលរួមកាន់តែកើនឡើង។ជនគ្រប់រូបចាប់ដៃគ្នាតាមទំនុករបាំ Xoe។
ហើយនៅពេលលាគ្នាភ្ញៀវមកពី​ទិសឆ្ចាយនឹងនឹកដល់តំបន់ដីDien Bien ដែលល្បី
ឈ្មោះមុននេះ ៦០ឆ្នាំនិង តំបន់ដីDienBien១ដ៍រស់រវើកតែពិសេសប្លែកភ្នែកជាមួយ
ទស្សនីយភាពដ៏ស្រស់ត្រកាលនៃសំរស់របស់បុប្ផា​banជានិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ