|
Phu Tho- តំបន់ដីសម្បូរទៅដោយពិធីបុណ្យ(រូបថត៖Internet) |
(VOVWorld)-ហាក់ដូចជាគ្មានប្រជាជាតិណា១នៅលើសកលលោកបែជាមានទិវា រំលឹក
ខួបដល់វិញ្ញាណក្ខណ្ឌនៃដូនតារួម នឹងមានតំបន់កេរ្តិ៍តំណែលជាតិដើម្បីធ្វើសក្ការះ បូជាដូន
តាដូចជាវិហារស្តេច Hung នៅខែត្រ Phu Tho ដូចជាប្រជាជាតិវៀតណាម ឡើយ។ទិវា រំលឹក
ខួបដល់វិញ្ញាណ ក្ខណ្ឌនៃបណ្តាស្តេច Hungត្រូវបានរដ្ឋវៀតណាមប្រារព្វឡើងនាថ្ងៃទី១០ខែ
ទី៣តាមចន្ទគតិនឹងក្លាយទៅជាពិធីបុណ្យវប្បធម៏ធំបំផុតរបស់ប្រទេសទាំងមូល។
ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែដឹងរឿងព្រេងស្តីពីឪពុកLac Long Quan យក ម្តាយ
Au Co កើតចេញជាពងបាន១០០ ញាស់ជាកូនប្រុស១០០បង្កើតជាបណ្តាជនជាតិ ក្នុងសហ
គមវៀតណាម។ដោយហេតុនេះ ប្រជាជនវៀតណាមគ្រប់រូបសុទ្ធតែចាត់ទុកខ្លួន ជាកូនរបស់
ទេវតា របស់ព្រះឥន្រ្ទព្រះព្រហ្មដែលមានដូនតារួម។រឿងព្រេងនេះមានតាំងពី រាជកាលបណ្តា
ស្តេច Hung។ក្នុងអារម្មណ៏ប្រជាជនវៀតណាម បណ្តាស្តេច Hung បាន បង្កើតឡើង រដ្ឋVan
Lang-ជារដ្ឋដើមដំបូងរបស់ប្រជាជនវៀតណាម។នឹងរាជកាលបណ្តា ស្តេច Hungនេះឯង បាន
បង្កឲ្យមានតំបន់កេរ្តិ៍តំណែលវិហារHung ប្រវត្តិសាស្រ្ត។ស្លាក ស្នាមបុរាណ កេរ្តិ៍តំណែលប្រវត្តិ
សាស្រ្តរួមជាមួយទំនៀមទំលាប់របស់ប្រជាជននៅតំបន់ ជាច្រើនបានបញ្ជាក់ថា៖រាជកាល
ស្តេច Hungជាសម័យដែលមានពិតក្នុងប្រវត្តិសាស្រ្តវៀត ណាម។លោក Nguyen Anh Tuan អ្នកបុរាណវត្ថុវិទ្យាវិទូនឹងជានាយកសារមន្ទី ស្តេច Hung ខែត្រ Phu Tho បានឲ្យដឹងថា៖
“ដោយមានកេរ្តិ៍មរតកវប្បធម៏ដ៏ត្រចះត្រចង់តាំងពីរាជកាលបណ្តាស្តេច Hung អមជាមួយ
ប្រព័ន្ធវប្បធម៏ប្រជាប្រីយ៏ដែលប្រព័ន្ធនេះមិនអាចកាត់ផ្តាច់ចេញពីបណ្តាកេរ្តិ៍ តំណែលបុរាណ
វិទ្យាបានឡើយនេះបានបញ្ជាក់ថា៖រាជកាលបណ្តាស្តេច Hung គឺជា រាជកាលមានពិត”។
|
ចម្រៀងXoan នៅពិធីបុណ្យ(រូបថត៖ Internet) |
ភស្តុតាងរស់រវើកនៃជំនឿធ្វើសក្ការះបូជាបណ្តាស្តេច Hung នាសព្វថ្ងៃគឺកេរ្តិ៍តំណែល វិហារធ្វើសក្ការះបូជាបណ្តាស្តេច Hung ចំនួនជាង១៤០០ កន្លែងដែលប្រជាជនវៀតណាម បានកសាងនៅតំបន់នានាក្នុងទូទាំងប្រទេសហើយប្រារព្វពិធីបុណ្យជារៀងរាល់ឆ្នាំដើម្បី សម្តែងនូវទឹកចិត្តតបស្នងសង់គុណចំពោះដូនតា។នៅទិវារំលឹកខូបដូនតាស្តេច Hung កូន
ចៅLac Hong ដែលទោះជារស់នៅក្នុងឫនៅក្រៅប្រទេស កាន់សាសនាឫមិនកាន់សាសនា
ក៏ដោយ ក៏មានបំណងធ្វើធម្មយាត្រាទៅកាន់តំបន់ដីស្រុកកំណើតដូនតាViet Tri Phu Tho ដើម្បីអុជធូបក្រអូបរំលឹកគុណនៃដូនតា។នោះគឺមនសិការវិលត្រឡប់មកប្រភព ដើមនៃ
ប្រជាជាតិវិញ។តំបន់ដីស្រុកកំណើតដូនតា Phu Tho នៅជាទីកន្លែងដែលរក្សាទុក នូវ
ប្រភេទវប្បធម៏ពិធីបុណ្យប្រជាប្រីយ៏ពិសេសជាច្រើនដែរ។ក្នុងនោះមានចម្រៀងXoan ដែលទើបនឹងបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ណវប្បធម៏អរូបីរបស់មនុស្ស លោកត្រូវការពារជាបន្ទាន់។ កំលាំងរស់ដ៏អស្ចារ្យរបស់ប្រភេទវប្បធម៏ប្រជាប្រីយ៏នេះឆ្លុះ បញ្ឆាំងនូវជំរៅប្តុំមកក្នុងជីវភាពពលកម្មរបស់ប្រជាជនក្នុងជំនាន់ជាច្រើនដើម្បីបង្កើតជា
ចរន្តហូរហែរក្នុងវប្បធម៏ជាតិ។លោក Nguyen Huu Nhan អ្នកស្រាវជ្រាវវប្បធម៏ប្រជាប្រីយ៏
Phu Tho បានឲ្យដឹងថា៖ “វប្បធម៏ប្រជាប្រីយ៏នៅPhu Tho មានស្លាកស្នាមនៃវប្បធម៏នៃ
រាជកាលបណ្តាស្តេចHung។នោះគឺខឿនវប្បធម៏របស់ប្រជាជនប្រកបរបរកសិកម្មស្រូវទឹក។ក្នុងរយះពេលកន្លងទៅ Phu Tho បានខំប្រឹងប្រែងស្តារឡើងវិញបណ្តាពិធីបុណ្យវប្បធម៏
ប្រពៃណី ដូចជា ចម្រៀងXoan ចម្រៀង Gheo នឹងបង្កើតបណ្តាក្លឹបចម្រៀងXoan ចម្រៀង
Gheo ។បណ្តា ក្លឹបនេះអភិវឌ្ឌ្យយ៉ាងល្អ”។
|
ពិធីបុណ្យវិហារHungទាក់ទាញភ្្ៀវទេសចរជាច្រើន(រូបថត៖Internet) |
ជំនឿធ្វើសក្ការះបូជាបណ្តាស្តេច Hung ជានិច្ឆកាលជាកត្តាផ្ទៃក្នុង របស់វប្បធម៏ជាតិ រួមចំណែកលត់ដំទឹកចិត្តមោទនភាពបង្កើតជាស្មារតីសាមគ្គីភាពស្នេហារជាតិរបស់ប្រជា ជនវៀតណាម។ដោយហេតុនេះជំនឿធ្វើសក្ការះបូជាបណ្តាស្តេច Hung នៅតែគង់វង្សនឹង អភិវឌ្ឌ្យក្នុងសហគមប្រជាជាតិវៀតណាម។ឆ្នាំនេះពិធីរំលឹកខួបដល់វិញ្ញាណក្ខណ្ឌនៃបណ្តា
ស្តេច Hung-ពិធីបុណ្យវិហារ Hung បានបើកក្នុងរយះពេល៦ថ្ងៃចាប់ពីថ្ងៃទី៥កើត ដល់ទី ១០កើតខែទី៣តាមចន្ទគតិ។លក្ខណះថ្មីនៃពិធីបុណ្យវិហារ Hung ឆ្នាំនេះគឺពិធីដង្ហែរគ្រែ ស្នែង
របស់បណ្តាឃុំទៅកាន់តំបន់កេរ្តិ៍តំណែលវិហារHung រួមជាមួយការចូលរួមរបស់បណ្តា អង្គ
ទូតតំណាងអង្គការUNESCO នៅវៀតណាម គណះកម្មាការUNESCO វៀតណាម។នៅពិធី
បុណ្យ ក៏មានទីកន្លែងជាច្រើនសម្តែងចម្រៀងXoan ចម្រៀង Gheo ដែរ។
ដោយមានចរិតលក្ខណះវប្បធម៏ពិធីបុណ្យពិសេសដែលបានបន្សល់ទុកតាំងពីជំនាន់
រាប់ពាន់មក កេរិ័្តមរតកជំនឿធ្វើសក្ការះបូជាបណ្តាស្តេច Hungបាននឹងកំពុងត្រូវបានបណ្តា ជំនាន់ថ្ងៃនេះរក្សារពង្រីកដើម្បិបេតិកភ័ណ្ណដ៏ថ្លៃថ្លានេះរបស់ប្រជាជាតិបន្តមាននិរន្តភាពជា មួយពេលវេលា៕