ពិធីសែនព្រេនត្រីបាឡែន(Nghinh Ong) នៅ Can Gio។

ពិធីសែនព្រេនត្រីបាឡែន(Nghinh Ong) នៅ Can Gio។ - ảnh 1
ពិធីសែនព្រេនត្រីបាឡែន(Nghinh Ong) នៅ Can Gio ទីក្រុងហូជីមិញ (Petrotimes.vn)

        Vovworld-នៅ Can Gio វិហារ Ong Thuy tuong ឃុំ Can Thach ជាកន្លែង​ប្រព្រឹត្ត
ទៅពិធី Nghinh Ong នាថ្ងៃទី១៦ខែទី៨តាមច័ន្ទកតិ។ ចំពោះអ្នកនេសាទ​នៅ Can
Gio ពិធី Nghinh Ong ជាពិធីបុណ្យសំខាន់បំផុតក្នុងឆ្នាំ។ តាម​ទំនៀមទំលាប់
របស់អ្នកនេសាទ ពិធី Nghinh Ong ដើម្បីរំលឹកអំពីគុណ​បំណាច់​របស់ត្រី
បាឡែនដែលបានជួយសង្គ្រោះអ្នកនេសាទពេលជួបប្រទះគ្រោះថ្នាក់ដោយ​ខ្យល់
ព្យុះនៅសមុទ្រត្រូវបានប្រជាជនតាំងពីកាលនេះមកលើកដម្កើងជាលោក (Ong)។
ការធ្វើ​សក្ការបូជាលោកបានសម្ដែងការដឹងគុណរបស់អ្នកនេសាទ បួងសួងសូមឲ្យ
​ទៅ​លំហរសមុទ្របានសុវត្ថិភាពទន្ទឹមនឹងនោះក៏សង្ឃឹមត្រីបាឡែនថែរក្សាដើម្បីគឺ​ទទួលបានរដូវត្រីអំណោយផល។ លោក Ngo Van Di នៅវិហារ Ong Thuy tuong ឃុំ
Can Thach ស្រុក Can Gio បានឲ្យដឹងថា៖

        “ក្រោយរយៈពេល៣០០ឆ្នាំនៅ Can Gio ប្រជាជនច្បាមជាប់សមុទ្រ ពិធី​បុណ្យ
នេះបានរៀបចំជាបន្តបន្ទាប់តាំងពីសម័យកាលស្ដេច Nguyen ដល់ឥឡូវ​នេះពិធី
បុណ្យបានស៊ីជម្រៅក្នុងដួងចិត្តរបស់ប្រជាអ្នកនេសាទនៅទីនេះ។”

        ចំណុចខុសប្លែកគឺពិធីNghinh Ong នៅ Can Gio បានប្រព្រឹត្តទៅ​ចំ​ថ្ងៃកើត
ខែទី៨តាមច័ន្ទកតិដោយហេតុនេះបណ្ដារឿងដំណាលអំពីត្រីបាឡែននៅទីនេះ
មានភាពរឿងព្រេងផ្សាភ្ជាប់នឹងប្រវត្តិសាស្ត្របង្កើតនិងអភិវឌ្ឍន៍ដំបន់ព្រៃលិចទឹក
ប្រៃ Can Gio។ បណ្ឌិត Huynh Quoc Thang គ្រូបង្រៀនដេប៉ាទីម៉ង់​វប្បធម៍វិទ្យា
មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រទីក្រុងហូជីមិញបាន
បក់ស្រាយថា៖

        “បណ្ដាពិធីការនៅទីនេះបានរំលឹកយើងចំពោះធម្មជាតិសមុទ្រ ចំពោះ​ជំនាន់​ជាច្រើនផ្សាភ្ជាប់គាស់រាលដំបន់សមុទ្រភាគខាងត្បូងពីសមុទ្រទៅដីគោក​ដើម្បី
សាងសង់ដំបន់ដីណាមបូស្រស់ស្អាតនេះ ក្នុងនោះមានទីក្រុងហូជីមិញ​ផង។”

        ក្នុងប៉ុន្មានឆ្នាំកន្លងមក ពិធីបុណ្យ Nghinh Ong Can Gio ត្រូវបានផ្នែក​វប្បធម៍
ទីក្រុងវិនិយោគលើកកំរិតឲ្យសមស្របនឹងពិធីបុណ្យមួយថ្នាក់ជាតិ។ លោក Pham
Hieu អនុប្រធានគណៈចាត់តាំងពិធី Nghinh Ong Can Gio ឆ្នាំ២០១៤បានឲ្យ
ដឹងថា៖

“យើងខ្ញុំអំពាវនាវការរួមកំលាំងកាយចិត្តរបស់ប្រជាជនក្នុងការចូលរួមរៀបចំពិធី
បុណ្យរួមជាមួយរដ្ឋ។ រៀបចំសង្គមបនីយកម្មសកម្មភាពមួយចំនួនក្នុងពិធី​បុណ្យ
ដើម្បីពិធីបុណ្យនេះបានក្លាយទៅជាពិធីបុណ្យរបស់ប្រជាអ្នកនេសាទ​ស្រុក Can
Gio។”

        ពិធី Nghinh Ong នៅ Can Gio បេតិកភ័ណ្ឌវប្បធម៍អរូបីយ៍ថ្នាក់ជាតិ​បាន​ក្លាយទៅជាសកម្មភាពវប្បធម៍មានការទាក់ទាញប្រជាជនជាច្រើនកុះករ​បាន​ចូល
រួម។ ពិធីបុណ្យនេះផ្សាភ្ជាប់នឹងទំលាប់ធ្វើសក្ការបូជាត្រីបាឡែនដែល​ត្រូវ​បានហៅ
ដោយឈ្មោះជាច្រើន ជាពិធីបុណ្យទឹកធំបំផុតរបស់ប្រជាអ្នក​នេសាទ។ ទោះបីជា
មានឈ្មោះខុសពីគ្នាក្តី ប៉ុន្តែទាំងអស់នោះមានទស្សនា​ទាន​រួមមួយគឺត្រីបាឡែន
ជាសត្វស័ក្តិសិទ្ធនៅសមុទ្រ ជាអ្នកជួយសង្គ្រោះចំពោះ​ប្រជាអ្នក​នេសាទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ