រោងមហោស្រពហាណូយអះអាងពាណិជ្ជសញ្ញាដោយបណ្ដាវណ្ណកម្មឆ្នើម

រោងមហោស្រពហាណូយអះអាងពាណិជ្ជសញ្ញាដោយបណ្ដាវណ្ណកម្មឆ្នើម - ảnh 1
រោងមហោស្រពហាណូយអះអាងពាណិជ្ជសញ្ញាដោយបណ្ដាវណ្ណកម្មឆ្នើម (dangcongsan.vn)

        Vovworld-ក្នុងអំឡុងជាងពាក់កណ្ដាលសតវត្សមក រោងមហោស្រព​ហាណូយ ជានិច្ចកាលត្រូវបានមហាជននិយមចូលចិត្តដោយបណ្ដាឈុតល្ខោនឆ្លុះបញ្ចាំង
បញ្ហាសង្គម។ បណ្ដាឈុតល្ខោន “រាត្រីខែកក្កដា” “គំនូររដូវប្រមូល​ផល”​និង “ខ្ញុំនិង
យើង”ជាដើមត្រូវបានមហាជនស្វាគមយ៉ាងកក់ក្តៅដោយឆ្លុះ​បញ្ចាំងបញ្ហាក្តៅ
គគុកនៃប្រទេសជាតិ។ និងទោះបីជានៅដំណាក់កាលណាក៏​ដោយ ល្ខោនឆ្លុះ
បញ្ចាំងបញ្ហាសង្គមនៅតែបានទាក់ទាញទស្សនិកជន។ សិល្បករ​ប្រជាជន Minh
Hoa នាយករងរោងមហោស្រពហាណូយបាន​ឲ្យដឹង​ថា៖

      “រោងល្ខោននីមួយៗសុទ្ធតែខំប្រឹងប្រែងបង្កើតឲ្យខ្លួនឯងនូវរចនាបទដោយ
ឡែក។ ​ប៉ុន្តែរោងមហោស្រពហាណូយដោយមានប្រពៃណីរបស់ខ្លួនជានិច្ចកាល​ច្បាមជាប់រាល់បញ្ហាក្តៅគគុករបស់សង្គម រាល់បញ្ហាបច្ចុប្បន្នមហាជនឡើង​សម្លេង​គឺរោងមហោស្រពនឹងរួមសម្លេងដើម្បីនិយាយអំពីបំណងប្រាថ្នារបស់​ប្រជាជនក្នុង
ជីវភាពរស់នៅ។​ ក្នុងអំឡុង៥៥ឆ្នាំកន្លងមកនៅតែដើរតាមប្រពៃណី​របស់រោង
មហោស្រពជានិច្ច។”

        សិល្បករប្រជាជន Minh Hoa បានឲ្យដឹងថា បណ្ដាឈុតល្ខោនបានច្បាម​ជាប់​ជីវភាពរស់នៅឆ្លុះបញ្ចាំងជិវភាពរស់នៅ ធ្វើភារកិច្ចឆ្លុះបញ្ចាំងតស៊ូជាមួយ​បញ្ហា
អសកម្ម ស្ងើចសសើរគំរូល្អរបស់ប្រទេសជាតិ។ នាបច្ចុប្បន្នរួមជាមួយការ​អភិវឌ្ឍន៍របស់បណ្ដាប្រភេទិល្បៈទស្សនីយ៍ភាពទស្សនិកជនមានឱកាសជា​ច្រើនកំសាន្តបណ្ដាប្រភេទសិល្បៈផ្សេងៗ​ប៉ុន្តែរោងមហោស្រពហាណូយនៅតែ​ទាក់ទាញមហាជនដោយវណ្ណកម្ម។ សិល្បករប្រជាជន Minh Hoa បានឲ្យដឹង​ថា៖

        “ក្នុងដំណាក់កាលបច្ចុប្បន្ន រោងមហោស្រពបានកសាងឈុតល្ខោន បណ្ដា​កូលបុត្រហាណូយជាឈុតដើម្បីរំលឹកខួបលើកទី៦០នៃទិវារំដោះរដ្ឋធានី ជា​ឈុត​ល្ខោនត្រូវបានទស្សនិកជនវាយតំលៃខ្ពស់។ នោះជាការបង្ហាញឲ្យចរន្ត​ល្ខោន​ឆ្លុះប
ញ្ចាំងបញ្ហាសង្គមដែលរោងមហោស្រពកំពុងតាមដាន។ ឈុតល្ខោន​ក្នុងរយៈពេល
២ម៉ោងកន្លះដែលគ្មានទស្សនិកជនណាចេញមុនទេ។ ឈុតល្ខោន​មួយ​គ្មានចរិត
លក្ខណៈកំសាន្ត​ទស្សនិកជនគេអង្គុយកំសាន្តដល់ចុងបញ្ចប់ទះដៃ​មិនចេញទៅ
ខាងក្រៅ។ សិល្បករសិល្បការិនីត្រូវជំរាបលាដល់៣ដងដែល​ទស្សនិកជនទើប
ត្រឡប់ផ្ទះ។ នោះជាការបង្ហាញឲ្យជោគជ័យ។”

        ការជ្រើសរើសល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមដើម្បីទាក់ទាញទស្សនិកជន ក្រៅពីការទាក់ទាញរបស់សេណារីអូត្រូវនិយាយដល់កត្តាសម្ដែងរបស់សិល្បករ
សិល្បការិនីទៀតផង។ ល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមជាការសាកល្បងមួយ​ចំពោះ​បណ្ដាសិល្បករសិល្បការិនីវ័យក្មេង។ សិល្បករ Le Thien Tung បានឲ្យ​ដឹង​ថា៖

        “ចំពោះទស្សនិកជនពិបាក គេចង់មកទីនេះដើម្បីកំសាន្តសិល្បៈនោះ ល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមនៅតែជាប្រភេទសិល្បៈថ្លៃថ្លាដែលយើងត្រូវរក្សា​និងអភិរក្សពង្រីកវាកាន់តែល្អជាងពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាឈុតល្ខោនឆ្លុះ​បញ្ចាំងបញ្ហាសង្គមជាបណ្ដាឈុតល្ខោនពិបាកចំពោះសិល្បករសិល្បការិនី
ដែលបានធ្វើពលកម្មអស់ពីកំលាំងកាយចិត្ត។”

        នាបច្ចុប្បន្ន រោងមហោស្រពហាណូយនៅបន្តកសាងសម្ដែងបណ្ដា​វណ្ណកម្ម​ល្ខោនឆ្លុះបញ្ចាំងបញ្ហាសង្គមដោយមានប្រធានបទជាច្រើន។ ទន្ទឹមនឹងការដើរ​ស៊ី​ជម្រៅក្នុងបណ្ដាបញ្ហាក្តៅគគុករបស់ជីវភាពបច្ចុប្បន្ន បង្ហាញអំពិមនុស្ស​បច្ចុប្បន្ន​​នោះ ប្រធានបទអំពីសង្គ្រាមបដិវត្តន៍នៅតែបានមហាជនយកចិត្ត​ទុក​ដាក់និងជាប្រភព
ចំណាប់អារម្មណ៍សំរាប់សិល្បករសិល្បការិនីរោងមហោស្រពហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ