រឿងល្ខោន”អរុណរះ”ស្ដីពីយុទ្ធជនបដិវត្តន៍

VOVWORLD_ក្រោយរយៈពេលជាងមួយឆ្នាំរៀបរៀងមក រឿងល្ខោន Cai
 Luong ”អរុណរះ”ត្រូវបានយកមកសំដែងនៅរដ្ឋធានីហាណូយ។ ​ទឹកចិត្ត​ស្នេហា
ជាតិ​និង​ការពលីជីវិតដើម្បីសតិអារម្មណ៍បដិវត្តន៍របស់ឥស្សរជនលោក Phan Dang
Luu​ត្រូវ​បានរៀបរាប់តាមរបៀបថ្មីដែលធ្វើឲ្យទស្សនិកជនគាប់ចិត្ត យ៉ាងខ្លាំង។  

        រឿងល្ខោន Cai Luong”អរុណរះ”បង្ហាញអំពីសង្គមវៀតណាមក្រោមរបប
អាណា​និគមនិយម​បារាំងពីឆ្នាំ១៩២៣ដល់ឆ្នាំ១៩៤០ ពោលគឺចាប់ពីពេលឥស្សរជន
លោក Phan Dang Luu ជាបុគ្គលិករោងចក្រតម្បាញសូត្រ Thanh Ba ខេត្ត Phu Tho 
រហូត​ដល់​ពេល​លោកក្លាយទៅជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់បក្សកម្មុយនីស្ត
ឥណ្ឌូចិន​(សព្វថ្ងៃជាបក្សកម្មុយនីស្តវៀតណាម)។ ក្រុមសិល្បករសិល្បការិនីនៃរោង
មហោស្រព Cai Luong វៀតណាមបានសំរេចជោគជ័យក្នុងការសំដែងដ៏រស់រវើកនូវ
រូបភាពយុទ្ធជន​បដិវត្តន៍ Phan Dang Luu រួមជាមួយស្មារតីពលីកម្មដ៏ខ្ពង់ខ្ពស់របស់
កម្មាភិបាល​បក្ខជន​និងមហាជននៅក្នុងដំណាក់កាលមួយពោរពេញទៅដោយការ
លំបាករបស់បដិវត្តន៍វៀតណាម។ តាមសិល្បករ Quang Khai ជាអ្នកដើរតួ ឥស្សរជន
 Phan Dang Luu បាន​សំណេះ​សំណាលថា

       “ ក្នុងរឿងល្ខោន”អរុណរះ”នេះអ្នកបដិវត្តន៍ Phan Dang Luu បានមាន​ប្រសាសន៍​
ថាបក្សត្រូវតែជិតស្និទ្ធជាមួយប្រជាជន រស់ជាមួយប្រជាជន។ ​នេះពិត​ជា​ត្រឹម​ត្រូវ​
ណាស់។ តាមរយៈការដើរតួនេះខ្ញុំចង់បង្ហាញនូវមុខមាត់និងស្មារតីរបស់តួអង្គដើម្បី
ទស្សនិកជនយល់ច្បាស់ថែមទៀតនូវដំណាក់កាលតស៊ូដ៏អង់អាចក្លាហានរបស់
ប្រជាជាតិព្រមទាំងធ្វើឲ្យជំនាន់វ័យក្មេងកាន់តែឧស្សាហ៍ព្យាយាមរៀនសូត្រសិក្សា
ស្រាវជ្រាវប្រវត្តិសាស្រ្ត          និងមោទនៈអំពីជំនាន់ដូនតាថែមទៀត”។

រឿងល្ខោន”អរុណរះ”ស្ដីពីយុទ្ធជនបដិវត្តន៍ - ảnh 1
ក្រុមសិល្បករសិល្បការិនីនៃរោងមហោស្រព Cai Luong វៀតណាមបានសំរេចជោគជ័យក្នុងការសំដែងដ៏រស់រវើកនូវរូបភាពយុទ្ធជនបដិវត្តន៍ Phan Dang Luu រួមជាមួយស្មារតីពលីកម្មដ៏ខ្ពង់ខ្ពស់របស់កម្មាភិបាលបក្ខជននិងមហាជននៅក្នុងដំណាក់កាលមួយពោរពេញទៅដោយការលំបាករបស់បដិវត្តន៍វៀតណាម


        ជីវិតនិងសកម្មភាពរបស់អ្នកបដិវត្តន៍ Phan Dang Luu ត្រូវបានក្រុមសិល្បករ​សំ
ដែង​​យ៉ាងរស់រវើកជាមួយនឹងការច្នៃប្រឌិតសិល្បៈទំនើបៗ។  អ្នកដឹកនាំល្ខោន​បាន​
អញ្ជើញសមាជិកវ័យក្មេងមួយចំនួននៃក្លិបសិល្បៈ HUBចូលរួមសំដែងក្នុងរឿង​
ល្ខោន”អរុណរះ”នេះដើម្បីធ្វើឲ្យឆាកល្ខោនមានបន្ថែមនូវលក្ខណៈសម័យ។ ស្ដីពី
បញ្ហានេះអ្នករៀបរៀងល្ខោនលោក Chu Thom បានសំណេះសំណាលថា

       “ ប្រធានបទសម័យដូចបែបនេះដែលបានយកមកសំដែងតាមរយៈប្រភេទ
សិល្បៈ​ ​Cai Luong គឺជាការល្អណាស់។ ខ្ញុំចូលចិត្តរបៀបតុបតែងឆាក​ល្ខោន​និង
ការ​ចូលរួមសំដែងរបស់ក្រុមសិល្បករសិល្បការិនីវ័យក្មេង។រឿងល្ខោនស្ដីពីអ្នក
បដិវត្តន៍ Phan Dang Luu ពិតជាបានសំរេចជោគជ័យ ”។

រឿងល្ខោន”អរុណរះ”ស្ដីពីយុទ្ធជនបដិវត្តន៍ល្បីឈ្មោះរូបនេះក៏ទទួលបាននូវការ
វាយតំលៃខ្ពស់ពីទស្សនិកជនផងដែរ។ អ្នកទស្សនាមួយនាក់បានចែករំលែកថា

“ ក្នុងឱកាសប្រារព្ធមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២​ គឺការសំដែង
​រឿងល្ខោន”អរុណរះ”មានអត្ថន័យដ៏ធំធេង។ នៅក្នុងរឿងនេះគេបានប្រមូលផ្ដុំ
ព្រឹត្តិការណ៍ជាច្រើនក្នុងដំណាក់កាលបដិវត្តន៍មួយដើម្បីយកមករៀបរៀងនិងសំ
ដែង។ ដូច្នេះហើយវាមានឥទ្ធិពលយ៉ាងខ្លាំងចំពោះទស្សនិកជន”។

តាមអ្នកនិពន្ធបណ្ឌិត​ Nguyen The Ky ថា លោក Phan Dang Luu ជាបញាវ័ន្តគំរូ​
មួយ​រូបជានិច្ចកាលស្វែងរកមាគ៌ាតស៊ូប្រឆាំងខ្មាំងសត្រូវឈ្លានពាន​ដណ្ដើមឯករាជ្យ
​សេរីភាព​ជូនមាតុប្រទេស។ ក្រៅពីនោះលោកក៏ជាអ្នកអក្សរសាស្រ្ត​អ្នកទ្រឹស្ដីដ៏ឆ្នើម
របស់បក្ស​ផង​ដែរ។បណ្ឌិត​ Nguyen The Ky​ បានថ្លែងថា

       “ ពេលកសាងរូបភាពជនបដិវត្តន៍ Phan Dang Luu យើងខ្ញុំចង់បញ្ជាក់ថា នៅក្នុង
ដំនាក់កាលដ៏លំបាកនៃប្រទេសជាតិគឺជនកម្មុយនីស្តជានិច្ចកាលលើកដម្កើងស្មារតី
តស៊ូរំដោះជាតិឲ្យរួចផុតពីនឹមត្រួតត្រា។ យើងត្រូវតែពង្រីកស្មារតីរបស់ជន
កម្មុយនីស្តដើម្បីឈានចូលដំណាក់កាលថ្មីគឺកសាងប្រទេសជាតិតាមគោលដៅ
ប្រជាជនសំបូរធូធា ប្រទេសជាតិខ្លាំងមាំមួន យុត្តិធម៌អរិយធ៌ម”។

ជារឿងល្ខោនអបអរសាទរមហាសន្និបាតដំណាងទូទាំងប្រទេសលើកទី១២
​របស់បក្ស ការទាកទាញនៃ”អរុណរះ”បានសរឲ្យឃើញថា ប្រជាជនវៀតណាម
គ្មានពេលណាបំភ្លេចនូវពលីកម្មនិងការបូជាសាច់ស្រស់ឈាមស្រស់របស់ជំនាន់
មុនៗដើម្បីឯករាជ្យសេរីភាពនៃប្រទេសជាតិបានឡើយ៕

       

       

ប្រតិកម្មទៅវិញ

ផ្សេងៗ