វៀតណាមបង្កើនការងារអភិរក្យនិងពង្រីកតំលៃនៃបណ្តាកេរ្តិ៍ដំណែល ប្រវត្តិសាស្រ្តនិងវប្បធម៏។

(VOVWORLD)-ការដោះស្រាយល្អនៃទំនាក់ទំនងរវាងសេដ្ឋកិច្ចេជាមួយវប្បធម៏និយាយរួម
និងរវាងការងារអភិរក្យជាមួយការអភិវឌ្ឍន៍និយាយដោយឡែកនាបច្ចុប្បន្ន ជាបញ្ហាមាន
លក្ខណះពិភពលោកទាំងមូលនិងទទួលបានការយកចិត្តទុកដាក់ពីប្រទេសទាំងឡាយ
ពិសេសគឺនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងធ្វើសមាហរណកម្មដូចជាវៀតណាម។ក្នុងកាលទេសះរួមនេះបណ្តាអ្នកគ្រប់គ្រងនិងអ្នកជំនាញការវប្បធម៏វៀតណាមកំពុងរិះរក
វិធីអភិរក្សនិងពង្រីកតំលៃរបស់គេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនិងវប្បធម៏រាប់ពាន់កន្លែងនៅវៀត
ណាម។គិតដល់ខែតុលាឆ្នាំ២០១០ នៅទូទាំងប្រទេសវៀតណាមមានកេរ្តិ៍ដំណែលប្រវត្តិ
សាស្រ្តនិងវប្បធម៏ជាង​៤ម៉្មឺនកន្លែងដែលក្នុងនោះមានគេរ្តិ៍ដំណែលជាង៣ពាន់កន្លែងត្រូវ
បានបញ្ជូលក្នុងបញ្ជីរាយនាមកេរ្តិ៍ដំណែលជាតិ។ក្នុងរយះពេលច្រើនឆ្នាំកន្លងមកបណ្តា
ជំនាន់ជនវៀតណាមបានខំប្រឹងប្រែងរក្សា ជួសជុលកែលំអកេរ្តិ៍ដំណែលរាប់សសែន
កន្លែង។ប៉ុន្តែកេរ្តិ៍ដំណែលមួយចំនួនមានអាយុះចំណាស់ពី២០០ដល់៣០០ឆ្នាំដែលត្រូវខូច
ខាតដ៍ធ្ងន់ធ្ងរដោយសាររងឥទ្ឋិពលនៃសង្រ្គាមនិងពេលវេលាទាមទារឲ្យមានការជួសជុល
ភ្លាម។ប៉ុន្តែការជួសជុលកែលំអត្រូវរក្សាឲ្យបាននូវព្រលឹងនៃកេរ្តិ៍ដំណែល។ស្តីពីប្រការនេះ
ប្រធានគ្រប់គ្រងកេរ្តិ៍ដំណែលនិងរមណីដ្ឋានទីក្រុង​ហាណូយ​លោក​ Nguyen Doan Tuan
 ចាត់ទុកថា: “  ចំពោះសំណង់ ដែលត្រូវខូតខាតរលំហើយនោះយើងមិនអាចមិនប្រើវត្ថុ
ធាតុដើមថ្មីបានឡើយ។តាមខ្ញុំគឺយើងមិនផ្លាស់ប្តូរអំពីរូភាពស្ថាបត្យកម្មទំហុំនិងទីតាំង
នៃកេរ្តិ៍ដំណែលនោះ“។

កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តនិងវប្បធម៏ស្ទើតែទាំងអស់នាបច្ចុប្បន្ននេះត្រូវបានធ្វើអាជីវកម្ម
ទេសចរណ៍ក្នុងបំណងមានប្រភពចំណាយដើម្បីជួសជុលកែលំអកេរ្តិ៍ដំណែល។ប៉ុន្តែប្រការ
សំខាន់បំផុតគឺផ្សពផ្សាយឧទ្ទេសនាមអំពីតំលៃប្រវត្តិសាស្រ្តវប្បធម៏នៃកេលំអកេរ្តិ៍ដំណែល
ជាមួយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ដោយហេតុនេះនាយកមជ្ឈមណ្ឌលសកម្មភាព
វប្បធម៏វិទ្យាសាស្រ្ត​Van Mieu – QuocTu Giam លោកDang Kim Ngocបានចាត់ទុកថាការអភិ
វឌ្ឃន៍និងពង្រីកតតំលៃកេលំអកេរ្តិ៍ដំណែលគង់វង់ជាមួយគ្នា។លោកនិយាយថា : “ ក្រៅពី
ភារកិច្ចទទួលភ្ញៀវទេសចរ ឃោសនាអំពីតំលៃ នៃកេលំអកេរ្តិ៍ដំណែល វប្បធម៏វិទ្យាសាស្រ្ត​
Van Mieu – QuocTu Giam ជាមួយភ្ញៀទេសចរ  យើងខ្ញុំនៅអនុវត្តការងារអភិវឌ្ឍន៍ជួសជុល
កែលំអកេរ្តិ៍ដំណែលទៀតផង“។

គប្បីអះអាងថាការងារអភិវឌ្ឃន៍ថែរក្សានិងពង្រីកតំលៃនៃបណ្តាកេរ្តិ៍ដំ-ណែលប្រវត្តិសាស្រ្តវ​ប្បធម៏មិនត្រឹមតែជាភរកិច្ចរបស់បណ្តាអ្នកគ្រប់គ្រងប៉ុណ្ណោះទេថេមទាំងជាភារកិច្ចរបស់
សហគមន៍ទាំងមូលទៀតផង។បណ្ដិត​Pham Quoc Quan នាយកសារមន្តីបដិវត្តន៍វៀតណាម
ចាត់ទុកថា​: “កេរ្តិ៍ដំណែល  របស់មិនថាជាប្រទេសណាក៍ត្រូវប្រគល់ឲ្យសហគមន៍ពង្រីក
តំលៃនៃ កេរ្តិ៍ដំណែល  នេះឲ្យត្រូវទិសកំណត់និងមានការណែនាំការគ្រប់គ្រងយ៉ាងម៉ត់ចត់“។
                                             
                                   

វៀតណាមបង្កើនការងារអភិរក្យនិងពង្រីកតំលៃនៃបណ្តាកេរ្តិ៍ដំណែល ប្រវត្តិសាស្រ្តនិងវប្បធម៏។  - ảnh 1
សារមន្ទីបដិវត្តន៍វៀតណាម( Internet).

តាមបណ្តាអ្នកជំនាញការថាសកម្មភាពអភិរក្ស កេរ្តិ៍ដំណែល  បេតិកភ័ណវប្បធម៏ជនិច្ចកាល
ត្រូវការមានការកំណត់ទិសការគ្រប់គ្រងនិងរៀបចំអនុវត្តព្រមៗគ្នាពីថ្នាក់រដ្ឋដល់អង្គភាព
ជំនាញនិងសហគមន៍សង្គម។គោលដៅរបស់បណ្តាអ្នកគ្រប់គ្រងនិងអ្នកជំនាញការ
វប្បធម៏នៅវៀតណាមនាបច្ចុប្បន្ននេះគឺបន្តផ្សារភ្ជាប់ការងារអភិរក្សពង្រីកតំលៃនៃ កេរ្តិ៍ដំ
ណែល  ជាមួយជិវភាពរស់នៅសម័យរួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុង
ដំណើរការធ្វើសមាហរណកម្មអន្តជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ