វប្បធម៏វៀតណាមក្នុងសម័យធ្វើសមាហរណកម្ម

                 

វប្បធម៏វៀតណាមក្នុងសម័យធ្វើសមាហរណកម្ម - ảnh 1
វៀតណាមជំរុញធ្វើសមាហរណកម្មវប្បធម៏តែមិនរលាយសាបសូន្យ
(រូបថត: Internet)

Vovworld-ស្តីពីវប្បធម៏ពិសេសគឺវប្បធម៏ក្នុងសម័យធ្វើសមាហរណកម្ម
សាស្រ្តាចារ្យរងបណ្ឌិត Pham Duc Duong  នាយកវិទ្យាស្ថានស្រាវជ្រាវ
វប្បធម៏បូពា៏ទិសចាត់ទុកថា៖ “  ក្នុងប្រវត្តិសាស្រ្តវៀតណាមវប្បធម៏ជា
និច្ចកាលជាវិស័យដែលឈានទៅមុខពីព្រោះថា​វប្បធម៏ដើរតួនាទីសំរេច
កំណត់សំរាប់ប្រជាជនវៀតណាមរក្សា​កាពារនិងកសាងប្រទេសជាតិ។
នាសព្វថ្ងៃ វប្បធម៏នៅដើរតួនាទីជាគ្រឹះស្ថានស្មារតីក្នុងការអភិវឌ្ឍន៍ទំនើប។
ក្នុងការធ្វើសមាហរណកម្មសកលខ្ញុំរំពិងគិតថា៖វប្បធម៍ដើរតួនាទីជាកំលាំង
ចលការសំរាប់ការអភិវឌ្ឍន៍របស់វៀតណាម   “។ជនជាតិជាភាតរះចំនួន៥៤លើដំបន់ដីមានរាងជាអក្សS នេះបានផ្តល់មក
ភាពសម្បូបែបខាងវប្បធម៏តាមរយះការស្រាវជ្រាវរបស់ជនបរទេសគឺវប្បធម៏
វៀតណាមកាន់តែសម្បូក្រោមក្រសែភ្នែករបស់គេ។បណ្ឌិត​ Lukas Parker គ្រូបង្រៀននៅមហាវិទ្យាល័យអន្តជាតិ RMIT នៅទីក្រុងហូជីមិញវៀតណាម
ជាជនដែលបានធ្លាប់ទទួលបុណ្យតេតនៅវៀតណាមចែករំលែកថា៖ “   ខ្ញុំបាន
ជ្រើសរើសការស្រាវជ្រាវអំពីបុណ្យតេតនៅវៀតណាម។ខ្ញុំជឿជាក់ថា៖តាមរយះ
ការស្រាវជ្រាវនេះខ្ញុំអាចយល់ប​ន្ថែមជ្រុងជ្រោយផ្សេងនៃវប្បធម៏វៀតណាម     “។

                      

វប្បធម៏វៀតណាមក្នុងសម័យធ្វើសមាហរណកម្ម - ảnh 2
វៀតណាមជំរុញខ្លាំងសមាហរណកម្ម

(រូបថត: Internet)

ឯសាស្រ្តាចារ្យរងបណ្ឌិត Natalia Kraev Kaia នៅវិទ្យាស្ថានស្រាវជ្រាវវប្បធម៏
បូពា៏ទិសប្រចាំមូស្គូរុស្ស៊ីជាជលដែលបានផ្សាផ្ជាប់ជាមួយសិល្បះសម័យអោយ
ដឹងថា៖ចំណុចពិសេសនៃសិល្បះសម័យវៀតណាមមានការទាក់ទាញចំពោះ
លោកស្រី។សង្កេតឃើញការអភិវឌ្ឍន៍នៃផ្នែកវប្បធម៏និយាយដោយឡែកនិង
វប្បធម៏វៀតណាមនិយាយរួមលោកស្រី Natalia Kraev Kaiaបានចែករំលែកថា៖”  ខ្ញុំចង់គូសបញ្ជាក់ទៅលើបញ្ហា១គឺសមាហរណកម្មជាប្រការចាំបាច់។ប៉ុន្តែខ្ញុំមិន
គាំទ្រទស្សនះដែលចាត់ទុកថា៖យើងធ្វើសមាហរកម្មដ៍ជ្រាលជ្រៅនិងទូលំទូលាយ
ទេ។ពីព្រោះពេលធ្វើសមាហរណកម្មយើងត្រូវរក្សាបានចរិតលក្ខណះជាតិនិង
អត្តសញ្ញាណវប្បធម៏ដោយឡែករបស់ខ្លួន     “។

ក្នុងប៉ុន្មានឆ្នាំជិតៗនេះវប្បធម៏វៀតណាមបានធ្វើសមាហរណកម្មយ៉ាងខ្លាំងក្នុងខឿន
វប្បធម៏ពិភពលោក។ប៉ុន្តែប្រការនេះមិនត្រឹមតែផ្តល់មកផលប្រយោធន៍សំរាប់ប្រទេស
១ប៉ុណ្ណោះទេថែមទាំងផ្តល់មកការសាកល្បងទៀតផងុំនិងការសាកល្បងធំចំពោះ
វប្បធម៏វៀតណាមគឺធ្វើសមាហរណកម្មតែមិនរលាយសាបសូន្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ