Vovworld-នៅមិនថាទីកន្លែងណាលើទឹកដីវៀតណាមគេសុទ្ឋតែមើលឃើញ
វត្តដែលក្នុងនោះមានវត្តបុរាណមានអាយុកាលរាប់រយឆ្នាំ។និងនៅពេលព្រឹក
ព្រលឹមឬពេលល្ងាចជារៀងរាល់ថ្ងៃសូសំលេងជួងបែជាលាន់រន្ទឺឡើង។រូបភាព
វត្តនិងសូសំលេងជួងវត្តជាភស្តុតាងអះអាងថា៖ព្រះពុទ្ឋសាសនាបានផ្សាយ
ចូលវៀតណាមពីយូរណាស់មកហើយនិងក្លាយទៅជាលក្ខណវប្បធម៏ព្រលឹង
ផ្សាភ្ជាប់ជាមួយជនវៀតណាមគ្រប់រូប។តាមជំនឿព្រះពុទ្ឋសាសនាថា៖
ជួងវត្តនៅមានឈ្មោះផ្សេងគឺ Bat Nha ពោលគឺបញ្ញាព្រោះសូសំលេងជួង
ជួយដាស់សតិអារម្មណ៍មនុស្សនិងជួយមនុស្សរួចផុតពីការឈឺចាប់ទុក្ខវេទនា។
ចំពោះប្រជាជនវៀតណាមសូសំលេងជួងនៅជាសារដាស់សតិអារម្មណ៍ជន
គ្រប់រូបធ្វើនូអំពើល្អចរិតលក្ខណះមេត្តធម៏ដែលមានស្រាប់ក្នុងខ្លួនមនុស្សម្នាក់ៗ។
តាមជំនឿរបស់ប្រជាជនវៀតណាមថា៖ការកសាងវត្ត ចាក់ពុម្ភជួងនិងការវាយ
ជួងមានអត្ថន័យដ៍សែនសំខាន់។ ការចាក់ពុម្ភជួងត្រូវបានអនុវត្តដោយជាងចំណាន។និងមុនពេលចាក់ពុម្ភជួងគេនឹងរៀបចំពិធីការមួយចំនួន។
|
រូបថតInternet |
ក្នុងបច្ចេកទេសចាក់ពុម្ភជួងប្រពៃណីក្រៅពីសំរិទ្ឋគេនៅបញ្ចូលបន្ថែមមាសដើម្បី
សូរសំលេងជួងអាចលាន់រន្ទឺឆ្ងាយជាងទៀត។បានជាជនជាច្រើននាក់មានបំណង
ជូនមាសចាក់ពុម្ភជួងសំដៅបញ្ជាក់ជំនឿទៅលើព្រះពុទ្ឋ។លោកស្រី Vu Thi Minh ជាជន១នាក់ដែលជូនមាសចាក់ពុម្ភជួងនៅក្រុងហាណូយចែករំលែកថា៖“ថ្ងៃនេះ
ខ្ញុំជូនមាសដើម្បីចាក់ពុម្ភជួង។តាមនោះខ្ញុំមានបំណងថាបន់ស្រន់ ព្រះពុទ្ឋសូម
ប្រទានពរជ័យឲ្យគ្រួសារជួបតែនឹងសេចក្តីសុខ “។
ក្រោយពីសំរេច ជួងនិងបានព្យួឡើងនិងតាំងពីនោះមកសូរសំលេងជួងបែជាលាន់
រន្ទឺឡើងនៅឱកាសបុណ្យតេតនិមួយៗឬនៅពេល ព្រឹកព្រលឹមព្រឹកនិងពេលល្ងាច
ជារៀថរាល់ថ្ងៃ។សាស្រ្តាចារ្យបណ្ឌិត Pham Minh Khangជាអ្នកស្រាវជ្រាវប្បធម៏
ប្រជាប្រីយ១រូបចាត់ទុកថា៖“ ពេល លឺសូរសំលេងជួងធ្វើឲ្យមនុស្សមានចំណាប់
អារម្មណ៍ថា៖មានអ្វីៗពិសិដ្ឋដែលក្នុងនោះផ្តែផ្តាំបំណងប្រាថ្នាទៀតផង។ក្រៅពីនោះ សូរសំលេងជួងនៅមានអត្ថន័យព្រលឹងទៀតផង។នោះគឺមនុស្សបន់ស្រន់ព្រះពុទ្ឋ
ជួយថែរក្សាឲ្យមានសន្តិភាព។វាមិនមែនជាសំលេងជួងប៉ុណ្ណោះទេថែមទាំងវាជា
ព្រលឹងទៀតផង“។
នៅវៀតណាមវត្តនិងសូរសំលេងជួងជានិច្ចកាលផ្សាភ្ជាប់ជាមួយជនបទនិងជីវភាព
រស់នៅរបស់បណ្តាប្រជាកសិករ។ នាពេលព្រឹកសូរសំលេងជួងដាស់ឲ្យគេភ្ញាក់ពី
ដេកទៅធ្វើស្រែ ។និងនាពេលល្ងាចវាដូចជាសញ្ញាបញ្ឈប់ថ្ងៃធ្វើការ១។ពីយួរៗមក សូរសំលេងជួងបានក្លាយទៅជាចំណែក១មិនអាចខ្វះបានក្នុងជីវភាពសង្គមបង្កើត
អត្ថន័យមនុស្សសាស្រ្តដ៍ជ្រាលជ្រៅក្នុងព្រលឹងរបស់ជនវៀតណាមម្នាក់ៗ៕