អ្នកអក្សរសាស្រ្តDoan Gioi និងបណ្តាវណ្ណកម្មសំរាប់កុមារ
PHUONG THUY/BUI HANG -  
(VOV)_រួមជាមួយបណ្តាអ្នកអក្សរសាស្រ្តល្បីឈ្មោះដូចជាលោក To Hoai Vo
Quang Pham Ho នោះអ្នកអក្សរសាស្រ្ត Doan Gioi ក៏និពន្ធរឿងដ៏ពិរោះៗជាច្រើន
សំរាប់កុមារដែរ។ នោះជារឿងស្តីអំពីជោគវាសនារបស់មនុស្សដូចជា”ដំបងឬស្សី”
“ត្រីដំរី” និងរឿង”ទឹកដីភូមិភាគខាងត្បូង”។
|
អ្នកអក្សរសាស្រ្ត Doan Gioi |
“ទឹកដីភូមិភាគខាងត្បូង”គឺជារឿងល្បីបំផុតរបស់អ្នកអក្សរសាស្រ្ត Doan
Gioi ដែលត្រូវបានចាត់ទុកជាវណ្ណកម្មមួយដ៏មានតំលៃសំរាប់កុមារវៀតណាមគ្រប់ជំនាន់។ មុននេះជាងកន្លះសតវត្សគឺនាឆ្នាំ១៩៥៧ពីភាគខាងត្បូងអ្នកអក្សរសាស្រ្ត
Doan Gioi ទៅកាន់ភាគខាងជើងហើយចូលធ្វើការនៅវិទ្យុសំលេងវៀតណាម។
គ្រានោះគ្រឹះស្ថានបោះពុម្ភផ្សាយ Kim Dong បានពឹងលោកសរសេរសៀវភៅមួយ
សំរាប់កុមារដោយពិពណ៌នាអំពីទេសភាពធម្មជាតិនិងជីវភាពរស់នៅរបស់ប្រជា
ជនភូមិភាគខាងត្បូងវៀតណាម។ ៣ខែដំបូងអ្នកអក្សរសាស្រ្ត Doan Gioi គិតមិនចេញសរសេរមិនកើត។ តែក្រោយមកទំនងជាការនឹកនាគ្រួសារនិងស្រុកកំណើត
បានធ្វើឲ្យលោករំជួលចិត្តខ្លាំងហើយបង្កើតជាប្រភពចំណាប់អារម្មណ៍សំរាប់អ្នកអក្សរសាស្រ្តរូបនេះសំរេចវណ្ណកម្ម”ទឹកដីភូមិភាគខាងត្បូង”ក្នុងរយៈពេលតែមួយ
ខែប៉ុណ្ណោះ។
វណ្ណកម្ម”ទឹកដីភូមិភាគខាងត្បូង”ស្តីអំពីជីវិតកុមារាឈ្មោះAn ដែលដើរវង្វេង
ក្នុងសង្គ្រាមហើយត្រូវបានប្រជាពលរដ្ឋជួយទំនុកបំរុងឲ្យរស់នៅជាមួយនិងធំដឹង
ក្តីនៅតំបន់ទន្លេបឹងបួ Nam Bo។ សៀវភៅរឿងនេះរបស់អ្នកអក្សរសាស្រ្ត Doan Gioi ពោពេញទៅដោយដង្ហើមនៃគង្គាព្រៃឈើរាប់ទាំងរឿងពិតនិងអាថ៌កំបាំងនៃតំបន់ធម្មជាតិ Nam Bo ទៀតផង។ អាចនិយាយបានថាវណ្ណកម្មនេះបានបង្ហាញ
ឲ្យឃើញនូវមនោសញ្ចេតនាស្រលាញ់រាប់អានកុមារយ៉ាងកក់ក្តៅរបស់អ្នកអក្សរ
សាស្រ្ត Doan Gioi។ នេះត្រូវបានវាយតំលៃជាសៀវភៅរឿងមួយដ៏ល្អបំផុតស្តីអំពីកុមារវៀតណាមហើយបានបោះពុម្ភផ្សាយឡើងវិញជាច្រើនលើកនិងបកប្រែ
ជាភាសារុស្សីប៉ូឡូញអាល្លឺម៉ង់និងអែស្ប៉ាញជាដើម។ នឹកគិតអំពីអ្នកអក្សរ
សាស្រ្ត Doan Gioi អ្នកអក្សរសាស្រ្ត Huu Thinh បានសំណោះសំណាលថា៖
"លោក Doan Gioi បានលៃទុកបុព្វហេតុទាំងស្រុងរបស់ខ្លួនសំរាប់និពន្ធបណ្តាវណ្ណកម្មអក្សរសាស្រ្តជូនកុមារាកុមារី។ ទោះបីជារឿងសំរាប់កុមារក្តីតែមនុស្សពេញវ័យក៏និយមចូលចិត្តអានវណ្ណកម្មទាំងនោះដែរ។ជាងនេះទៅទៀតប្រលោមលោកមួយចំនួនរបស់អ្នកអក្សរសាស្រ្ត Doan Gioi បានក្លាយទៅជាសាច់រឿងដ៏អស្ចារ្យសំរាប់ខ្សែភាពយន្ត"។
|
វណ្ណៈកម្ម "ទឹកដីភូមិភាគខាងត្បូង” របស់អ្នកអក្សរសាស្ត្រ Doan Gioi |
តាមរយៈសៀវភៅរឿងរបស់អ្នកអក្សរសាស្រ្ត Doan Gioi ទើបកុមារវៀត
ណាមជាច្រើនជំនាន់ដឹងស្គាល់ដើមកោងកាងនៃតំបន់ Ca Mauឬសំលេងចែវទូក
សប្បាយអ៊ូអរលើផ្ទៃទឹកទន្លេTien ទន្លេ Hauដ៏ធំល្វឹងល្វើយនោះ។ មានសិស្សានុ
សិស្សជាច្រើនបន្ទាប់ពីអានរឿង”ទឹកដីភូមិភាគខាងត្បូង”របស់លោកមកគេបានច្នៃប្រឌិតប្រែវណ្ណកម្មនេះក្លាយទៅជារូបភាពសិល្បៈផ្សេងៗដូចជាវិចិត្រកម្មតូរ្យតន្រ្តីនិងភាពយន្ត។ អ្នកស្រី Le Thi ThanhTam ជាគ្រូបង្រៀនភាសាបរទេសសា
លាអនុវិទ្យាល័យVinschool ក្រុង Ha noi បានចែករំលែកថា៖វណ្ណកម្មនេះពិពណ៌
នាអំពីទេសភាពនិងមនុស្សនៅតំបន់មួយដែលពោពេញទៅដោយមនោសញ្ចេត
នាស្នេហាស្រុកទេសស្រលាញ់រាប់អានប្រជាជនហើយធ្វើឲ្យកុមារស្រមើស្រមៃ
យ៉ាងខ្លាំង។ ការបង្រៀនអក្សរសាស្រ្តមួយពេលរបស់យើងខ្ញុំគឺប្រើពេលត្រឹមតែ
៣០ភាគរយសំរាប់អធិប្បាយប៉ុណ្ណោះរីឯវេលានៅសល់សំរាប់សកម្មភាព IT
រៀនតាមក្រុមឬទស្សនាវីដេអូឃ្លីពស្តីអំពីខ្សែភាពយន្ត”ទឹកដីភូមិភាគខាងត្បូង”។
បន្ទាប់ពីជោគជ័យនៃវណ្ណកម្ម”ទឹកដីភូមិភាគខាងត្បូង”មកអ្នកអក្សរសាស្រ្ត Doan Gioi បន្តនិពន្ធរឿងផ្សេងៗជូនកុមារដូចជារឿង”ដំណើរស្វែងរកសព្វាវុធ” “ដើមកោងកាងCaMau” “ព្រៃដង្ហោយហៅ” និងរឿង”នាវិកចាស់និរទេសលើឯកោះសមុទ្រ”។ អ្នកអក្សរសាស្រ្ត Doan Gioi បានសរសេរសៀវភៅរឿងទាំងនោះជាមួយការជក់ចិត្តនឹងទេសភាពធម្មជាតិនិងប្រជាជននៅស្រុកទេសខ្លួន។ ស្តីពីអ្នកអក្សរ
សាស្រ្ត Doan Gioi ដែលជាឪពុកចុងជាទីគោរពរាប់អានរបស់ខ្លួននោះអ្នកស្រី
Le Thi Thai Ha បានសំណោះសំណាលថា៖ ប៉ាខ្ញុំទៅក្រុងហូជីមីញបានប៉ុន្មាន
ថ្ងៃគឺលោកត្រូវឈឺហើយដេកពេទ្យThong Nhat។ ក្នុងពេលសំរាកព្យាបានជំងឺនៅ
ទីនេះលោកបានលៃទុកបាយមួយចំណែកសម្រាប់ឲ្យពពួកសត្វជីងចក់ស៊ី។ ប៉ាខ្ញុំ
អាណិតសត្វណាស់បានជាលោកតែងតែឲ្យវាស៊ីចំណីហើយពួកសត្វជីងចក់រស់
នៅជុំវីញបន្ទប់ប៉ាខ្ញុំក៏វារមករង់ចាំគាត់ឲ្យចំណីដែរ។
អ្នកអក្សរសាស្រ្ត Doan Gioi ទទួលមរណភាពនាឆ្នាំ១៩៨៩។ កុមារាកុមារីនិងអ្នកនិយមចូលចិត្តអក្សរសាស្រ្ត វៀតណាមគ្រប់ជំនាន់ជានិច្ចជាកាលនឹកគិត
ដល់លោកជាមួយនឹងទំព័រសៀវភៅរឿងពោពេញទៅដោយរូបភាពដ៏ល្អស្អាតនៃ
ធម្មជាតិនិងមនុស្សលើទឹកដីភូមិភាគខាងត្បូង៕
PHUONG THUY/BUI HANG