Cuoi Nguon - ម្ហូបដ៏ឆ្ងាញ់របស់ជនជាតិ Thai នៅស្រុក Yen Chau ខេត្ត Son La
Duc Anh - Lan Anh -  
(VOVWORLD) /  
VOVWORLD_ស្រុក Yen Chau ស្ថិតនៅតំបន់ព្រៃភ្នំចំណុះខេត្ត Son La ប៉ែក
ពាយ័ព្យវៀតណាម។ នៅទីនេះមានផ្លែឈើល្បីឈ្មោះមួយចំនួនគឺចេកនិង
ស្វាយហើយប្រជាពលរដ្ឋជនជាតិ Thai ក៏យក Cuoi nguon ដែលជាចេក
មួយប្រភេទដើម្បីធ្វើម្ហូបដែរ។
តាមបណ្តាអ្នកចាស់ជរាក្នុងភូមិនៃជនជាតិThaiស្រុក Yen Chauឲ្យដឹង
ថាពូជចេកCuoi nguonបានមានវត្តមាននៅលើទឹកដី Yen Chau តាំងពីយូរ
មកហើយ។ គេហៅ Cuoi nguonជាចេកឯកោដោយសារពូជចេកនេះខុស
ពីធម្មតា។ អ្នកភូមិដាំ Cuoi nguon ដោយគ្រាប់ហើយវាដុះតែឯកឯងដោយ
គ្មានកើតបន្ថែមកូនចេកណាមួយឡើយ។ ផ្កាចេកមួយប្រភេទនេះមានពណ៌
ខៀវអំបុក។ នៅពេលផ្លែទុំគឺដើមចេកនឹងស្វិតហើយងាប់ទៅ។ អំឡុងពេល
នោះគ្រាប់ចេកជ្រុះចុះដីហើយបន្តដុះពន្លកនិងក្លាយទៅជាកូនចេកថ្មី។
លោក Lu Van Banh ជាជនជាតិThai នៅភូមិ Na Va ឃុំ Vieng Lan ស្រុក
Yen Chau ខេត្ត Son La ឲ្យដឹងថា
“ភាសា Yen Chau ហៅចេកនេះថាដើមNguon។កាលពីមុនដើម Nguon
គ្រាន់តែដុះក្នុងព្រៃប៉ុណ្ណោះ។ បន្ទាប់មកមានគ្រួសារមួយចំនួនយកវាមកដាំ
នៅក្នុងចំការ។ ឥឡូវនេះគ្រួសារណាក៏ដាំដុះដំណាំ Nguon ដែរដើម្បីបំរើ
ជីវភាពរស់នៅមង្គលការនិងបុណ្យឡើងផ្ទះ។ គ្រួសារដាំតិចបំផុតគឺមានពី
៥ដល់១០ដើមហើយច្រើនបំផុតគឺមានដល់៤០-៥០ដើមឯណោះ”។
តាំងពីដើមមកប្រជាជនជនរួមជាតិ Thai ស្រុក Yen Chau បានចេះចូល
ព្រៃកាច់ទំពាំងនិងបន្លែរាប់ទាំងចេកNguonផងយកទៅផ្ទះធ្វើម្ហូបអាហារជូន
ក្រុមគ្រួសារ។ យូរៗទៅវាបានក្លាយទៅជាម្ហូបសំខាន់មួយមុខដែលមិនអាច
ខ្វះក្នុងគ្រប់ពិធីបុណ្យទានបានឡើយ។ លោកLu Van Banhបន្តទៀតថា
“នៅក្នុងពិធីបុណ្យអាពាហ៌ពិពាហ៌បុណ្យឡើងផ្ទះឬបុណ្យសពទោះបី
មានម្ហូបពគ្រប់មុខដូចជាសាច់និងបន្លែក៏ដោយតែមិនអាចខ្វះសម្ល Nguon
បានឡើយ។ទៅពិសាបាយនៅហាងសម្ល Nguon ជាម្ហូបមួយមុខពិសេសជា
ទីបំផុត។ វាប្រៀបដូចជាម្ហូបជាតិនៃជនជាតិ Thai នៅស្រុក Yen Chau
ដោយសារមនុស្សគ្រប់រូបនរណាក៏ចូលចិត្តហូបសម្ល Nguon ដែរ”។
ដោយសារជាម្ហូបដែលត្រូវបានជនជាតិ Thai និយមចូលចិត្តបានជា
ប្រជាពលរដ្ឋបានចូលព្រៃរកជីកកូនដើមចេកយកមកដាំដុះឬសាបគ្រាប់ក្នុង
ចំការរបស់គ្រសារខ្លួនដើម្បីមានចេក Nguon គ្រប់ពេល។ ប៉ុន្តែបញ្ហាសំខាន់
គឺត្រូវចេះវិធីធ្វើសម្លដោយលាយឡំជាមួយគ្រឿងផ្សំផ្សេងៗទៀត។ បន្ទាប់ពី
កាប់ដើមចេកគេបោះចោលស្រទបចាស់រឹងហើយគ្រាន់តែយកបណ្ដូលខ្ចី
ប៉ុណ្ណោះ។ ចិតបណ្ដូលចេកជាចំណិតស្តើងៗរួចដាក់ក្នុងឆ្នាំងទឹកស៊ុបឆ្អឹង
ជ្រូកឬឆ្អឹងគោក្របី។ ដាក់បន្ថែមនូវគ្រឿងផ្សំទឹកត្រីអំបិលនិងស្លឹកម្ជូររួមាន
ស្លឹកអំពិលស្លឹក Von Ven ឬផ្លែអំពិលក៏បាន។សម្ល Nguonត្រូវតែដាំឲ្យយូរ
ដោយដុតភ្លើងខ្លាំងទើបបានឆ្ងាញ់។
នាបច្ចុប្បន្នម្ហូបពិសេសសម្ល Nguon នេះរបស់បងប្អូនជនជាតិ Thai ស្រុក
Yen Chau ត្រូវបានឧទេ្ទសនាមយ៉ាងទូលំទូលាយជាមួយភ្ញៀវទេសចរដែល
មកទស្សនាទឹកដីពោរពេញទៅដោយទេសភាពធម្មជាតិនេះ។ លោកស្រី
Lo Thi Mon នៅភូមិ Tum ឃុំ Chieng Khoi ស្រុក Yen Chau បានសំណោះ
សំណាលថា
”និយាយអំពីដើម Nguon ចំពោះជនជាតិ Thai ស្រុក Yen Chau គឺនៅ
គ្រប់ពិធីបុណ្យទាននិងចូលឆ្នាំទោះជាក្នុងលក្ខណៈគ្រួសារឬភូមិឃុំក្តីបើអត់
មានចេក Nguon ទេគឺមិនបានចាត់ទុកជាការជប់លៀងឡើយ។ ពិធីបុណ្យ
ណាក៏ត្រូវតែមានម្ហូបមួយមុខនេះដោយសារវាឈ្ងុយឆ្ងាញ់ណាស់ហើយ
ពេញនិយមដោយមិនថាចំពោះជនជាតិ Thai ឬជនជាតិ Kinh ឡើយ”។
ប្រសិនបើមានឱកាសមកទស្សនាទឹកដី Yen Chau សូមលោកអ្នកកុំ
ភ្លេចសាកភ្លក់សម្លចេក Nguon ជាម្ហូបឈ្ងុយឆ្ងាញ់ពិសេសដែលបានផ្សា
ភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រៃភ្នំនេះ៕
Duc Anh - Lan Anh
-VOVWORLD