Long Thanh dien xuong ៖ការគួបផ្សំរវាងសិល្បះcheo និងតុក្កតាទឹក

                           

Long Thanh dien xuong ៖ការគួបផ្សំរវាងសិល្បះcheo និងតុក្កតាទឹក - ảnh 1
រូបថតVOV

Vovworld-នៅវេលាម៉ោង២០នៃយប់ទាំងឡាយក្នុងសប្តាហ៍ រោងល្ខោនcheoនៅទីក្រុង
ហាណូយគឺអ៊ូអរដោយសូរសំលេងស្គរចាប៉ិនិងសំនៀង។ក្នុងបន្ទប់តូចនៃរោងល្ខោន
បណ្តាទស្សនិកជនទស្សនាដោយការយកចិត្តទុកដាក់ជាពិសេសនូវឈុត Thi Mauទៅ
វត្ត ជាការដកឈូតស្រង់ល្បីល្បាញ១នៃបញ្ជីរឿងរបស់សិល្បះcheo។Thi Mauដែលជា
និមិត្តរូបនៃការទាក់ចិត្តនិងវិសារនភាពរបស់ស្រ្តីស្លៀកអាវ​វែងចម្រុះពណ៌មានច្រើនផ្ទាំង
។គាត់ច្រៀងជាមួយសំនៀងខ្ពស់ក្រអូត។ពន្លឺរលត់លើឆាកល្ខោនសំដៅបង្កើតអាងទឹក
តូច១នៅខាងក្រោម។បន្ទាប់នោះលេចចេញTeu-អ្នកនិទានរឿងដ៍ល្បីឈ្មោះនៃមនុស្ស
តុក្កតា។

                              

Long Thanh dien xuong ៖ការគួបផ្សំរវាងសិល្បះcheo និងតុក្កតាទឹក - ảnh 2
ទស្សនីយភាពThi Mauទៅវត្ត (រូបថត អិនធឺណែត៌

    ក្នុងកម្មវិធីសិល្បះធម្មតានៃតុក្កទឹក​បណ្តាសិល្បះករសិល្បការីនីរៀបចំកូនតុក្កតាក្នុង
អាងទឹកខណះដែល​វង់ភ្លេងនិងអ្នកចម្រៀងcheo អង្គុយលើច្រាំងដើម្បីបញ្ចូលសំលេង
តាមតួអង្គនិងកាយវិការនៃកូនតុក្កតា។រីឯក្នុងLong Thanh dien xuongនោះសិល្បការcheo
និងតុក្កតាទឹកជាតែ១។បណ្តាសិល្បះច្រៀងផងនិយាយនិងរៀបចំកូនតុក្កាតាផង។
សិល្ប​ករឆ្នើមNgoc Anh ប្រធានក្រុមលេខ៣នៃរោងល្ខោនcheo នៅទីក្រុងហាណូយ
អោយដឹងថា៖“រៀបចំកូនកុក្កតាគឺលំបាកប៉ុន្តែពេលដែលអ្នកចម្រៀងអាចធ្វើ​កិច្ចការ
នេះដោយខ្លួនឯង  ប​ណ្តាកូនកុក្កតាមានភាពរស់រវើកយ៉ាងខ្លាំងចំពោះ​ទស្សនិកជន។
ប្រការនេះ​ទាមទារឲ្យមានការខំប្រឹងប្រែងដ៍ធំរបស់សិល្ប​ករ។     “

​​​​                           

Long Thanh dien xuong ៖ការគួបផ្សំរវាងសិល្បះcheo និងតុក្កតាទឹក - ảnh 3
តុក្កតាទឹក(រូបថតVOV)

   ក្នុងរយះពេល១ម៉ោងទស្សនិកជនទស្សនាសិល្បះ១គួ​បផ្សំរូបភាពផ្សេងៗខាងតន្រ្តី
ប្រពៃណីដូចជាcheo-chau van និងចម្រៀងxamជាដើម។Ho Minh Hien ទស្សនិកជន១នាក់
អោយដឹងថា៖“នេះជាកម្មវិធីគួរឲ្យទាក់ទាញជាពិសេសនិងមានតំលៃសិល្បះខ្ពស់។ក្នុង
រ​យះពេលជាង១៩នាទីគេអាចទស្សនាការឈុតស្រង់ដ៍ល្បីឈ្មោះ។បណ្តាសិល្បករ
សិល្ប​ការីនីរកបានរបៀបទស្សនីយភាពគួឲ្យចាប់អារម្ម​ណ៍។    “
បណ្តាទស្សនិកជនបរទសអាចទស្សនាកម្មវិធីបែបនេះ​បានដោយសារកញ្ចក់ទូរទស្សន៍
ធំចំនួន២ត្រូវបានរៀប​ចំសំដៅឧទ្ទេសនាមទស្សនី​យភាពជាភាសាអង់គ្លេស។លោកZeev
 ភ្ញៀ​វទសចរណ៍អ៊ីសអែល១នាក់អោយដឹងថា៖នេះជាលើកទី៣ដែលោកមកទស្សនា
តុក្កតាទឹកហើយ។ប៉ុន្តែនេះជាលើកដំបូងដែលលោកទស្សនាLong Thanh dien xuong។
លោកអោយដឹងថា៖“ ក្នុងកម្មវិធីនេះគេមានឱកាសស្តាប់កំសាន្តបតចម្រៀងប្រជាប្រិយ៍
ប្រពៃណីនិង​មើលឃើញឧបករណ៍ក្បាច់របាំនិងសំលៀក​បំពាក់អ្វីៗទាំងអស់គឺស្អាត
អស្ចារ្ស  ។យើងខ្ញុំនៅថតរូបជាអនុស្សាវរីយ៍ជាមួយបណ្តាសិល្បករសិល្បការីនីទៀតផង។   “

ជាមួយការច្នៃប្រឌិតថ្មីរោងល្ខោនCheo នៅក្រុងហាណូយបានក្លាយទៅជាទីមកដល់គួរឲ្យ
ចាប់ចិត្តសំរាប់ជនស្រឡាញ់សិល្បះប្រពៃណីរបស់វៀតណាមពេលមកដលើរដ្ឋធានីម្តងៗ៕

.

ប្រតិកម្មទៅវិញ

ផ្សេងៗ