|
កិច្ចព្រមព្រៀង TPP - ឱកាសជំរុញយ៉ាងខ្លាំងក្លារៀបចំរចនាសម្ព័ន្ធកសិកម្មរបស់វៀតណាមឡើងវិញ (Image: VNA) |
(VOVworld) – កិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
(TPP) គឺជាឨកាសនិងជាការសាកល្បងសំរាប់វិស័យកសិកម្មរបស់
វៀតណាមដោយសារមុខទំនិញនាំចេញស្នូលរបស់វៀតណាមគឺជលផល
និងអង្ករមិនទាន់ពង្រីកឲ្យបានសក្តានុភាពដូចបំណងប្រាថ្នានៅឡើយ។
ការត្រៀមរៀបចំឲ្យ TPP ក៏ជាឨកាស ដើម្បីរៀបចំរចនាសម្ព័ន្ធផលិតកម្ម
កសិកម្មឡើងវិញដែលជួយឧបត្ថម្ភអាជីវករ វៀតណាមឆ្លៀតយកឱកាស
ដែលកិច្ចព្រមព្រៀង TPP នាំមកជូនប្រកបដោយប្រសិទ្ធភាពថែមទៀត។
ជាប្រចាំឆ្នាំ ក្រុមហ៊ុនភាគហ៊ុនកសិកម្ម Hung Hau នៅខ័ណ្ឌ Tan Phu
ទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ទទួលបានតំលៃពាណិជ្ជកម្ម
នាំចេញ ជលផលដល់ទីផ្សារអាមេរិកអឺរ៉ុបនិងជប៉ុនចំនួន ១៧ លានដុល្លា
អាមេរិក។ ដើម្បី ឆ្លៀតបានឱកាសល្អនាំចេញក្នុងពេលដែលកិច្ចព្រមព្រៀង
TPP ចូលជាធរមាន លោក Tu Thanh Phung អគ្គនាយកក្រុមហ៊ុនភាគហ៊ុន
កសិកម្ម Hung Hau បានឲ្យដឹងថា៖
«យើងខ្ញុំកំពុងកែលំអរដំណើរការផលិតផ្លាស់ប្តូរបច្ចេកវិទ្យាបើក
ចេញបន្ថែមប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដើម្បីប្រកដប្រជានូវប្រភពដើម
នៃទំនិញឆ្លើយតប នឹងតម្រូវការបទដ្ឋានខ្ពស់របស់ប្រទេសជាសមាជិក
TPP។»
នាបច្ចុប្បន្ន ក្រុមហ៊ុនកសិកម្មរបស់វៀតណាមភាគច្រើនជាក្រុមហ៊ុន
ខ្នាត មធ្យមនិងតូច។ ដោយហេតុនេះ ក្នុងពេលចូលរួម TPP បណ្ដាអង្គភាព
អាជីវកម្ម ត្រូវស្វែងយល់ព័ត៌មានអំពីការកំណត់ខាងបណ្តឹងតវ៉ាប្រឆាំង
លក់បង្ខូចថ្លៃ គាំពារពាណិជ្ជកម្មឬរបងបច្ចេកទេស។ ម៉ាស្ទ័រ Nguyen
Hoang Dung នាយក ស្រាវជ្រាវនិងអភិវឌ្ឍន៍ចំណុះវិទ្យាស្ថានសេដ្ឋកិច្ច
និងគ្រប់គ្រងទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមបានឲ្យដឹងថា
«បញ្ហាជួរមុខសំរាប់ក្រុមហ៊ុនគឺព័ត៌មាន។ ស្ថាប័នរដ្ឋាភិបាលនិង
ក្រុមហ៊ុនា នាគប្បីផ្សារភ្ជាប់ជិតស្និតថែមទៀតចែករំលែកនិងផ្តល់ព័ត៌មាន
ជាបន្ទាន់ដើម្បីក្រុម ហ៊ុនក្តាប់ជាប់ឨកាសក្នុងពេលបរិយាកាសផ្លាស់ប្តូរ។
ក្នុងពេលចូលរួម TPP មានទំនិញដែលត្រូវបានលុបចោលពន្ធភា្លមមួយ
រំពេច ប៉ុន្តែ មានទំនិញដែល យើងមិនទាន់អនុវត្តការកណត់នេះទេ។
ដោយហេតុនេះ អង្គភាពអាជីវកម្មគប្បីផ្លាស់ប្តូរតាំងពីឥឡូវនេះ។»
វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករជួរមុខ
លើពិ ភពលោក ប៉ុន្តែ ពាណិជ្ជសញ្ញាអង្ករបស់វៀតណាមមិនទាន់អះអាង
ឲ្យបាននៅ ទីផ្សារអន្តរជាតិនៅឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ អ្នក
ជំនាញការសេដ្ឋកិច្ច Nguyen Dinh Bich បានចាត់ទុកថា៖
«ក្នុងរយៈពេលដំណើរការចរចារ TPP ក្រុមហ៊ុនជប៉ុនបានមកកាន់
វៀតណាមដើម្បីស្វែងរកឨកាសផលិតអង្ករជប៉ុនតាមសង្វាក់ផលិតកម្ម
និងគុណភាពរបស់ជប៉ុនដោយតំលៃខ្ពស់។ ទីផ្សារអាមេរិកជប៉ុននិង
អ៊ូស្ត្រាលីយកចិត្តទុក ដាក់ខ្លាំង ចំពោះមុខទំនិញនេះដែរ។»
កិច្ចព្រមព្រៀង TPP គឺជាឨកាសដ៏ធំធេងសំរាប់កសិកម្មនិងពលករ
វៀតណាមខាងការងារធ្វើផងនិងចំណូលផង។ ប៉ុន្តែ ពលករត្រូវកែលំអរ
ទិន្នផល ពកលកម្ម លើកកំពស់កំរិតចំណះដឹងនិងបច្ចេកទេស នោះគឺ
យើងអាចពង្រីក បានឨកាសនេះ។ ការចូលរួម TPP គឺជា “ការសាកល្បង”
សំរាប់ការរៀបចំរចនា សម្ព័ន្ធកសិកម្មឡើងវិញ៕