កំណែទម្រង់បែបបទគយដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន

កំណែទម្រង់បែបបទគយដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន - ảnh 1
កំណែទម្រង់បែបបទគយដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន (Image: nguyensinhung.net)

(VOVworld) – នាថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៥ វៀតណាមបានអនុវត្តយន្តការ
ច្រកទ្វារតែមួយនិងតភ្ជាប់បច្ចេកទេសជាមួយយន្តការច្រកទ្វារតែមួយរបស់
អាស៊ាន។ នេះគឺជាមធ្យោបាយស្នូលរបស់ស្ថាប័ននានានៅរដ្ឋាភិបាល
វៀតណាមសំដៅបង្កលក្ខណៈងាយស្រួលសំរាប់ពាណិជ្ជកម្មនិងការដឹក
ជញ្ជូនអន្តរជាតិ ក្នុងកាលៈទេសៈសហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវបាន
បង្កើតឡើងនាចុងឆ្នាំ ២០១៥ នេះ។

ឆ្នាំ ២០១៤ គឺជាឆ្នាំដែលផ្នែកគយវៀតណាមប្រមូលផ្តុំពិនិត្យមើលឡើងវិញ
 និងធ្វើវិសោធនកម្មបណ្ដាគោលនយោបាយចាស់ដែលមិនសមស្របនឹងការ
ពិត ជាក់ស្តែងនៅឡើយ។ ដើម្បីអនុវត្តការងារនេះបានផ្នែកគយវៀតណាម
កំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបង្កើនការគ្រប់គ្រងប្រព័ន្ធប្រកប
ដោយប្រសិទ្ធភាពវិនិយោគឧបករណ៍ទំនើបលើកកំពស់គុណភាពជួរកម្មាភិ
បាលជាដើម។ លទ្ធផលនៃការខំប្រឹងប្រែងនេះបាននិងកំពុងជះឥទ្ធិពលយ៉ាង
សកម្មលើការសន្សំសំចៃពេលវេលានិងចំណាយសំរាប់អង្គភាពអាជីវកម្ម។
ប៉ុន្តែ ពេលវេលាមធ្យមដើម្បីសម្រេចបែបបទនាំចូលនៅកំពង់ផែរនិងច្រកទ្វារ
ព្រំដែននៅវៀតណាមនាបច្ចុប្បន្ននៅស្រូបយក ២១ ថ្ងៃ យូរជាងបើប្រៀបនឹង
ប្រទេសសឹង្ហបុរី ម៉ាឡេស៊ីនិងថៃ។ គោលដៅរបស់ស្ថាប័នគយវៀតណាមគឺ
ដល់ចុងឆ្នាំ ២០១៦ ពេលវេលាសម្រេចបែបបទនាំចេញនឹងត្រូវបានកាត់
បន្ថយនៅត្រឹម ១០ ថ្ងៃនិងបែបបទនាំចូលនៅត្រឹម ១២ ថ្ងៃ។ លោកស្រី Le
Nhu Quynh អនុប្រធានគណៈកម្មាធិការបញ្ជាណែនាំការកែទម្រង់បែបបទ
គយចំណុះអគ្គនាយកដ្ឋានគយវៀតណាមបានឲ្យដឹងថា៖

        «ទីមួយគឺ៖ យើងខ្ញុំអនុវត្តគំរោងការណ៍លើកកំពស់ប្រសិទ្ធភាពក្នុងការត្រួត
ពិនិត្យជំនាញ ប៉ុន្តែ យើងខ្ញុំនឹងប្រមូលផ្តុំទៅលើការកែលំអរយន្តការគោលនយោ
 បាយលើវិស័យនេះ វិនិយោគមូលដ្ឋានឧបករណ៍និងប្រភពធនធានមនុស្ស។
ច្រកទ្វារព្រំដែននិងកំពង់ផែរធំចំនួន ៥ នៅ Hai Phong ទីក្រុងហូជីមិញ ខេត្ត Lao
Cai ខេត្ត Lang Son និងខេត្ត Quang Ninh គឺជាទីកន្លែងដែលត្រូវបានជ្រើសរើស
អនុវត្តបែបបទច្រកទ្វារតែមួយ។ ទីពីរគឺ៖ ការអនុវត្តយន្តការច្រក ទ្វារតែមួយ
ជាតិ-ទ្វារអាស៊ានតែមួយ ។ ទីបីគឺបន្តអនុវត្តប្រព័ន្ធគយទំនើប។»

        រហូតមកដល់ពេលនេះ យន្តការ​ច្រកទ្វារតែមួយបានតភ្ជាប់ក្រសួងហិរញ្ញវត្ថុ
 ជាមួយក្រសួងឧស្សាហពាណិជ្ជកម្មនិងក្រសួងគមនាគមន៍និងដឹកជញ្ជូនជាមួយ
គ្នា។ តាមនោះ បែបបទគយត្រូវបានអនុវត្តក្រោមរូបសណ្ឋនសេវ៉ាកម្មសាធារណៈ
 online ថ្នាក់ ៤ ក្នុងទូទាំងប្រទេស។ នាពេលខាងមុខ យន្តការច្រកទ្វារតែមួយជាតិ
នឹងបន្តបើកទូលាយតភ្ជាប់ជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក្រសួងធន
ធាននិងបរិស្ថានក្រសួងសុខាភិបាលជាដើម។រួមជាមួយគ្នានោះវៀតណាមក៏បាន
អនុវត្តតភ្ជាប់ជាផ្លូវការបច្ចេកទេសទ្វារតែមួយអាស៊ានតាមកិច្ចសន្យា។ នេះគឺជា
របត់មួយសំរាប់កំណែទម្រង់រដ្ឋបាលនៅវៀតណាមព្រមទាំងឆ្ពោះទៅគោលដៅ
កសាងរដ្ឋាភិបាលអេឡិកត្រូនិកមួយនិងខឿនរដ្ឋបាលជំនាញទំនើបប្រកបដោយ
ប្រសិទ្ធភាពនិងម្ចាសការធ្វើសមាហរណកម្មអន្តរជាតិមួយ។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Van Ninh បានលើកច្បាស់ ថា៖

        «យន្តការច្រកជាតិទ្វារតែមួយនិងច្រកទ្វារអាស៊ានតែមួយគឺជាវិធានការដ៏
សែនសំខាន់សំដៅអនុវត្តបែបបទរដ្ឋបាលងាយស្រួលជាងតាមស្តង់ដាអន្តរ
ជាតិដែលជួយឧបត្ថម្ភជំរុញពាណិជ្ជកម្មទេសចរណ៍វិនិយោគហើយអះអាងនូវការ
ប្តេជ្ញាចិត្តសកម្មម្ចាសការរបស់វៀតណាមក្នុងការអនុវត្តកិច្ចសន្យាអំពីការកសាង
សហគមន៍ សេដ្ឋកិច្ចអាស៊ាននាចុងឆ្នាំ ២០១៥។»

        នាពេលខាងមុខ បណ្ដាក្រសួងស្ថាប័នទាក់ទិននានានៅវៀតណាមនឹងបន្ត
សហការយ៉ាងជិតស្និតត្រៀមរៀបចំល្អបណ្ដាលក្ខ័ណ្ឌចាំបាច់ដើម្បីតភ្ជាប់យន្តការ
 ច្រកទ្វារតែមួយអាស៊ានដោយពេញលេញ។ ទន្ទឹមនឹងនោះ បន្តត្រួតពិនិត្យបណ្ដា
 ការ កំណត់សមស្របនឹងកិច្ចសន្យាអន្តរជាតិ បើកទូលាយការតភ្ជាប់ជាជំហានៗ
 ជាមួយប្រទេសផ្សេងៗលើពិភពលោក ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ